ប្រទេសមួយនេះ គឺជាទីតាំងបញ្ចប់នៃព្រឹត្ដិការណ៍ Gumball 3000 ខណៈថ្ងៃនេះជាថ្ងៃចុងក្រោយនៅខ្មែរ
Bunthoeun KoemSEPTEMBER 17 20241.3 K views

ព្រឹត្តិការណ៍ GUMBALL 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar, Hypercar, Sportcar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ ម៉ាយ៍។

 

454817507 892040346290058 3720593034188458782 N

 

ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ GUMBALL 3000 គឺរៀបចំឡើងចំនួន ៧ ថ្ងៃគឺចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយធ្វើដំណើរចេញពីទីក្រុងសាយហ្គន ប្រទេសវៀតណាម ឆ្លងកាត់តាមប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងបញ្ចប់នៅប្រទេសសឹង្ហបុរី។ ខណៈព្រឹត្ដិការណ៍ដ៏ពិសេសនេះក៏មានវត្ដមាននៅប្រទេសម្ពុជាចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកញ្ញា។

 

459571224 915565757270850 3022430724469570406 N

 

យ៉ាងនៅក្នុងរយៈពេល ៣ ថ្ងៃនៃព្រឹត្ដិការណ៍ Gumball 3000 ដែលមានវត្ដមាននៅក្នុងប្រទេសកម្ពុជាភាពវិជ្ជមានជាច្រើនដូចជា ចូលរួមជម្រុញវិស័យទេសចរណ៍ និងកេត្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក អោយកាន់តែរីកសុះសាយ ដែលព្រឹត្តិការណ៍នេះនឹងបើកឳកាសអោយវិនិយោគគិនឯកជន បរទេស និងនៅក្នុងស្រុកមានការជួបជុំគ្នា លើសពីនេះការបង្កើតកំណត់ត្រាពិភពលោក Guinness World Record នៅខាងមុខប្រាសាទអង្គរវត្ត។ ក្រៅពីនោះក៏ចូលរួមគាំទ្រ និងរៃអង្គាសទឹកប្រាក់ចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបផងដែរ៕

 

459971615 915565413937551 4802050217641437242 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia