(ភ្នំពេញ )៖ លោកជំទាវ ម៉ន ថារ័ត្ន អគ្គនាយិការមជ្ឈមណ្ឌល EM Beauty Clinic កាលពីពេលថ្មីៗនេះ បានលេីកមុខមាត់អោយកម្ពុជា ដោយមជ្ឈមណ្ឌលកែសម្ផស្ស ដែលបង្កេីតឡេីងដោយកូនខ្មែរ ទទួលបានពានរង្វាន់លំដាប់អន្តរជាតិ។ ការទទួលពានមួយនេះក៏បង្ហាញយ៉ាងច្បាស់ថា នាយិកាស្រីស្អាតវ័យក្មេងរូបនេះបានតស៊ូ និងឆ្លងកាត់ឧបសគ្គមិនតិចទេទម្រាំជោគជ័យ អាចដឹកនាំមជ្ឈមណ្ឌលរបស់ខ្លួនអោយទទួលបានការទទួលស្គាល់ពីក្រសួងសុខាភិបាល និង បានទទួលពានរង្វាន់លំដាប់អន្តរជាតិបែបនេះ។ ហេីយឆ្លៀតក្នុងឱកាសនេះផងដែរ ក៏មានការផ្តល់ជូនការបញ្ចុះតម្លៃពិសេសជូនទៅដល់អតិថិជនដែលចង់មកទទួលសេវាកម្ម បូមខ្លាញ់ និងវះកាត់ដេីមទ្រូងផងដែរ។
លោកជំទាវ ម៉ន ថារ័ត្ន បញ្ជាក់ថា នេះជាមោទនភាព និង ជាកម្លាំងចិត្តមួយដ៏ធំរបស់លោកជំទាវ និង គ្លីនិកកែសម្ផស្សទាំងមូល ដែលត្រូវបានគណកម្មការសុខភាពក្នុងតំបន់អាស៊ានវាយតម្លៃ និង ជ្រើសជាគ្លីនិកកែសម្ផស្សដែលមានស្តង់ដារនិង សុវត្ថិភាពខ្ពស់ ក្នុងការបម្រើសេវាកម្មកែសម្ផស្ស ដែលការទទួលស្គាល់នេះ គឺជាកម្មវិធីលើកដំបូងនៅកម្ពុជា ក្រោយពីមានការសិក្សា និង វាយតម្លៃពីគុណភាពជាច្រើនដំណាក់កាលចំពោះគ្លីនិកកែសម្ផស្សជាច្រើនដែលក្នុងនោះក៏មាន EM Beauty Clinic។
លោកជំទាវ បន្តថា ការដែលធ្វេីឲ្យមជ្ឈមណ្ឌលកែសម្ផស្សមួយ ទទួលស្គាល់ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងឈានជេីងចូលលំដាប់អន្តរជាតិរហូតទទួលបានពានបែបនេះ គឺមិនងាយស្រួលទេ លោកជំទាវ មានការយកចិត្តទុកដាក់គ្រប់ផ្នែកគ្រប់សេវាកម្មដែលផ្តល់ជូនភ្ញៀវ វេជ្ជបណ្ឌិត សុទ្ធសឹងតែមានជំនាញច្រេីនឆ្នាំលេីផ្នែកនេះ ហេីយមុនពេលផ្តល់សេវាកម្មនីមួយៗគឺក្រុមការងារ ជាពិសេសវេជ្ជបណ្ឌិតបានផ្តល់ការប្រឹក្សា ការយកចិត្តទុកដាក់មេីលថែអតិថិជនប្រៀបដូចជាគ្រួសារ។ ពានរង្វាន់ Global Health Asia-Pacific ដែលលោកជំទាវទទួលបានគឺសរបញ្ជាក់អំពី គុណភាព, ស្តង់ដា, ទំនុកចិត្ត, សោភ័ណភាព, សុវត្ថិភាព, ប្រសិទ្ធិភាព, ក្រមសីលធ៌ម វិជ្ជាជីវៈ, សច្ចៈភាព, ភាពស្មោះត្រង់ និង ទំនួលខុសត្រូវខ្ពស់ ក្នុងការបំរើការលើវិស័យវេជ្ជសាស្រ្តកែសម្ផស្ស ជាច្រើនឆ្នាំកន្លងមក ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនមកពីជុំវិញពិភពលោក កំរិត ស្តង់ដារវេជ្ជសាស្រ្ត ដែលអន្តរជាតិទទួលស្គាល់។
លោកជំទាវ អគ្គនាយិកា ម៉ន ថារ័ត្ន ប្រាប់ឲ្យដឹងទៀតថាក្នុងកិច្ចខិតខំប្រឹងប្រែង ប្រកួតប្រជែង បញ្ចេញស្នាដៃ សមត្ថភាព យកពានលើឆាកអន្តរជាតិ មកជាហូរហែរ ដើម្បីសបញ្ជាក់អោយឃើញអំពី គុណតំលៃនៃបេសកម្ម របស់មជ្ឈមណ្ឌលរបស់លោកជំទាវ ព្រមទាំងមិត្តភក្តិក្រុមគ្រួសារបងប្អូនមនុស្សជាទីស្រលាញ់ជុំវិញខ្លួន អ្វីៗគ្រប់យ៉ាងដែលមាន ម្លប់សន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ ពានរង្វាន់នេះជាស្នាដៃដ៏មានតំលៃរបស់យើងទាំងអស់គ្នា។
លោកជំទាវ បន្តថា អ្វីដែលសំខាន់ការទទួលបានភាពជោគជ័យបែបនេះ លោកជំទាវ អាចនឹងពិបាកក្នុងការដឹកនាំនិងឆ្ពោះទៅមុខរហូតជោគជ័យដូចថ្ងៃនេះ ប៉ុន្តែដោយសារលោកជំទាវមានការជួយលេីកទឹកចិត្តនិងផ្តល់ការប្រឹក្សាល្អៗ មានបុរសខ្លាំងម្នាក់នៅចាំជួយលោកជំទាវរហូតមកហេីយនេះគឺជាកំលាំងចិត្តសំខាន់ណាស់ នោះគឺឧត្តមស្វាមីរបស់លោកជំទាវ ហេីយកំលាំងចិត្តមួយទៀតគឺការគាំទ្ររបស់អតិថិជនផ្ទាល់តែម្តង។
នៅក្នុងឱកាសពិសេសដែលមជ្ឈមណ្ឌលកែសម្ភស្ស EM Beauty Clinic ទទួលបានពានរង្វាន់ Global Health ASIA-PACIFIC AWARDS 2022 នេះក៏មានការបញ្ចុះតម្លៃពិសេស ទៅលេីសេវាកម្មវះកាត់ពង្រីកដេីមទ្រូង និងបូមខ្លាញ់សម្រក់រាងប្រកបដោយសុវត្ថិភាព ទំនុកចិត្តនិងប្រសិទ្ធភាពផងដែរ
ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម :
𝟎𝟐𝟑 𝟔𝟔 𝟕𝟕𝟕 𝟖𝟖 / 𝟎𝟏𝟓 𝟖𝟗𝟕 𝟏𝟔𝟖 ( ការណាត់ជួប )៕