អ្នកខ្លាំងនៅតែខ្លាំង! Elon Musk គ្រងតំណែងសេដ្ឋីមានបំផុតក្នុងលោក បន្ទាប់ពីរបូតលុយរាប់ពាន់លាន$
SOKLY SOFEBRUARY 28 2023257 views

ក្រោយពីបាត់បង់តំណែងឱ្យទៅកំពូលមហាសេដ្ឋីបារាំង លោក Bernard Arnault ម្ចាស់ប្រេន LV អស់រយៈពេលប៉ុន្មានខែជាប់ៗគ្នា ម្សិលមិញនេះ ស្ថាបនិកក្រុមហ៊ុនឡានអគ្គិសនី Tesla លោក​ Elon Musk បានត្រឡប់មកគ្រងតំណែងជាមហាសេដ្ឋីលេខ១លំដាប់ពិភពលោកវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ប្រភពដដែលបានឱ្យដឹងថា មូលហេតុសំខាន់បំផុតដែលនាំឱ្យ Elon Musk បានត្រឡប់មកជាមហាសេដ្ឋីលេខ១វិញបែបនេះ គឺដោយសារតែតម្លៃភាគហ៊ុននៃកំពូលក្រុមហ៊ុនឡានអគ្គិសនី Tesla របស់គាត់បានកើនឡើងគួរឱ្យកត់សម្គាល់។

របាយការណ៍ពីគេហទំព័រ Bloomberg បានឱ្យដឹងដែរថា​ ទ្រព្យសម្បត្តិរបស់លោក Elon Musk ពេលនេះមានចំនួន ១៨៧ពាន់លានដុល្លារ ដែលចំនួននេះដែរគឺលើសពីលុយរបស់សេដ្ឋីបារាំងចំនួន ២ពាន់លានដុល្លារ ខណៈទ្រព្យរបស់ម្ចាស់ប្រេន LV មានចំនួន ១៨៥ពាន់លានដុល្លារ។

8.1

គួររំលឹកផងដែរថាកាលពីខែមករា ឆ្នាំ២០២៣ Elon Musk ត្រូវបានគេចុះនៅក្នុងកំណត់ត្រាពិភពលោកមួយឈ្មោះថា Guinness ខណៈដែលលោកជាប់ឈ្មោះជាមហាសេដ្ឋីដែលបាត់បង់ទ្រព្យអស់ច្រើនបំផុត ពោលគឺបាត់រហូតដល់ទៅជាង ១៨២ពាន់លានដុល្លារឯណោះ។

គួរបញ្ជាក់ផងដែរថា កាលពីនៅចុងឆ្នាំ២០២១ ទ្រព្យរបស់មហាសេដ្ឋីវ័យ៥១ឆ្នាំរូបនេះ ធ្លាប់ហក់ឡើងដល់ខ្ទង់ ៣២០ពាន់លានដុល្លារឯណោះ។ ក៏ប៉ុន្តែបើគិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ទ្រព្យរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថាសល់ត្រឹម ១៤២.១ពាន់លានដុល្លារប៉ុណ្ណោះ។ តួលេខនេះបានបញ្ជាក់ឱ្យឃើញថា ទ្រព្យរបស់លោក Elon Musk ត្រូវបានបាត់បង់អស់ជាងពាក់កណ្ដាលទៅហើយ។

ត្រឡប់មកដល់បច្ចុប្បន្ននេះវិញ ទ្រព្យរបស់មហាសេដ្ឋី Elon Musk ក៏បានកើនឡើងវិញម្ដងទៀត ជាហេតុនាំឱ្យគាត់បានក្លាយទៅជាមហាសេដ្ឋីលេខ១ លំដាប់ពិភពលោក វ៉ាដាច់កំពូលមហាសេដ្ឋី LV របស់បារាំងវិញហើយ៕

8.2

អត្ថបទដោយ៖ សូ សុខលី

ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia