កំពុង Burnout ស្រ្តេសពីការងារ? កុំបណ្តាយខ្លួន ព្រោះរាងកាយឱ្យសញ្ញាថា អ្នកគួរប្តូររឿងធំៗ៣នេះ
Ping Chou EngSEPTEMBER 8 202463 views

Burnout គឺជាស្ថានភាពហត់នឿយ គ្មានកម្លាំងជំរុញចិត្ត អស់ថាមពលនិងធ្លាក់សមត្ថភាពនៅកន្លែងធ្វើការ ដែលវាអាចប៉ះពាល់​ដល់​ផ្លូវកាយ ផ្លូវអារម្មណ៍និង​អាកប្បកិរិយា ខណៈបញ្ហាទាំងនេះកើតឡើងមកពីកត្តាមួយចំនួនដូចជាការ​ធ្វើការងារច្រើនម៉ោង​ ធ្វើការងារដដែលៗនិងលើសពីសមត្ថភាព។

 

យ៉ាងណាមិញតាមរយៈការសិក្សាពីសកលវិទ្យាល័យ Harvard បានឱ្យដឹងថាបើអ្នកកំពុង Burnout ស្រ្តេសពីការងារ សូមកុំបណ្តាយខ្លួន ព្រោះរាងកាយកំពុងឱ្យសញ្ញាថា អ្នកគួរប្តូររឿងធំៗ៣នេះ ដើម្បីឱ្យសុខភាពផ្លូវចិត្តអ្នកប្រសើរឡើងវិញ។

 


. ផ្លាស់ប្តូរទស្សនៈ៖ អារម្មណ៍ហត់នឿយនៅកន្លែងធ្វើការ ជាសញ្ញាមួយដែលរាងកាយបានបង្ហាញថាអ្នក​ត្រូវ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​នូវ​ផ្នត់​គំនិត។ តើចិត្តរបស់អ្នកកំពុងគិតអ្វី ល្អឬមិនល្អ​ មានទស្សនៈអ្វីនៅកន្លែងការងារ។ ប្រសិនបើមានសូមសម្រួចការគិតរបស់អ្នកឱ្យឋិតនៅក្នុងរង្វង់កិច្ចការសំខាន់ៗវិញ ហើយសូមដោះស្រាយបញ្ហាចំពោះមុខរបស់អ្នក​នោះ ឱ្យបានកាន់តែឆាប់កាន់តែល្អ។  

 

. ថែទាំរាងកាយ៖ នៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយពីការងារ គ្មានកម្លាំងជំរុញចិត្តនោះជាសញ្ញាដែលរាងកាយប្រាប់អ្នកថា វាត្រូវការឱ្យអ្នកបំពេញថាមពលរាងកាយ និងអារម្មណ៍ដោយត្រូវផ្តល់អាទិភាពដល់ទម្លាប់នៃការគេងឱ្យបានត្រឹមត្រូវ បំពេញអាហារូបត្ថម្ភ ធ្វើលំហាត់ប្រាណ ត្រួតពិនិត្យទំនាក់ទំនងសង្គម បង្កើនសុខុមាលភាពផ្លូវចិត្ត ដូចជាធ្វើកំណត់ហេតុ និងចំណាយពេលរីករាយជាមួយធម្មជាតិ។

 

. កំណត់គោលដៅសកម្មភាព៖ ភាពតានតឹងនិងអស់កម្លាំងនៅកន្លែងធ្វើការ គឺពាក់ព័ន្ធនឹងពេលវេលាខ្លីនិងកិច្ចការច្រើន។ ប្រសិនបើអ្នកមានអារម្មណ៍បែបនេះ រាងកាយបានបង្ហាញថាអ្នកដល់ពេលត្រួតពិនិត្យគោលដៅសកម្មភាព​​ ឡើងវិញនូវអ្វីដែលអ្នកត្រូវធ្វើ អ្វីដែលអ្នកចង់បានឱ្យនៅស្ថានភាពមួយដែលអ្នកអាចធ្វើបាន ជៀសវាងការសង្ស័យពីសមត្ថភាពផ្ទាល់ខ្លួន រហូតក្លាយជាការបាត់បង់ជំនឿចិត្តលែងចង់ធ្វើអ្វីៗគ្រប់យ៉ាង។

 

សរុបមកវិញ​ប្រសិនបើអ្នកកំពុង Burnout នៅកន្លែងធ្វើការសូមកុំបណ្តាយខ្លួន ហើយដើម្បីត្រឡប់ទៅរកសភាពសុខមាលភាពធម្មតាវិញ អ្នកត្រូវយកចិត្តទុកដាក់ លើការថែទាំខ្លួនឯងជាអាទិភាព ដូចជាការសម្រាកឱ្យបានទៀងទាត់ បណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែម ជាពិសេសការកំណត់អាទិភាព សកម្មភាពនិងទ្រាំដែនការងារ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia