ច្រើនមែន! នេះជាប្រា.ក់ខែ បុគ្គលិកធ្វើកា.រនៅក្រុមហ៊ុនធំៗទាំង៣ របស់មហាសេ.ដ្ឋី Elon Musk
Kan DaraSEPTEMBER 9 2024470 views

លោក Elon Musk បានគ្រងតំណែងជាមហាសេដ្ឋីលេខ១ លើលោក មានទ្រព្យសម្បត្តិប្រមាណ ២៤១.៨ពាន់លានដុល្លារ និងកំពុងកាន់កាប់ក្រុមហ៊ុនខ្នាតយក្សជាច្រើន។ ខាងក្រោមនេះ គឺជាប្រាក់ខែ ដែលអ្នកធ្វើការក្នុងក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ទទួលបាន ដោយយោងតាម ការចុះផ្សាយរបស់ Zenger News ពាក់កណ្តាលឆ្នាំ២០២៤៖

១/. ប្រាក់ខែបុគ្គលិកនៅ ក្រុមហ៊ុន TeslaTesla, Inc. គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក ដែលបង្កើតឡើងក្នុងឆ្នាំ២០០៣។ បច្ចុប្បន្នមានបុគ្គលិកកំពុងបម្រើការជាង ១០០,០០០នាក់ មកពីចម្រុះជាតិសាសន៍ជុំវិញពិភពលោកដោយទទួលបានប្រាក់ខែចាប់ពី ៨៥,៣៣៣ ដុល្លារ ដល់ ១៧៥,៧០៣ ដុល្លារក្នុងមួយឆ្នាំ តាមមុខតំណែងនីមួយៗ។

 

/. ប្រាក់ខែបុគ្គលិកនៅ ក្រុមហ៊ុន SpaceXគឺជាក្រុមហ៊ុនអវកាសអាមេរិកមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ Elon Musk និងមានឈ្មោះពេញថា Space Exploration Technologies Corporation។ សព្វថ្ងៃមានបុគ្គលិកកំពុងបម្រើការជាង ១៣,០០០នាក់ មកពីចម្រុះជាតិសាសន៍ជុំវិញពិភពលោកដោយទទួលបានប្រាក់ខែជាមធ្យមចាប់ពី ៧៥,០០០ ដុល្លារ ដល់ ១០២,០០០ដុល្លារក្នុងមួយឆ្នាំ តាមមុខតំណែងនីមួយៗ។

 

៣/. ប្រាក់ខែបុគ្គលិកនៅ ក្រុមហ៊ុន X (Twitter)៖ Twitter, Inc. គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អាមេរិក ដែលមានមូលដ្ឋាននៅ រដ្ឋកាលីហ្វ័រញ៉ា និងបានប្តូរឈ្មោះម៉ាកយីហោមកជា X វិញក្រោយលោក Elon Musk ទិញយកក្នុងឆ្នាំ២០២២។ បច្ចុប្បន្នក្រុមហ៊ុននេះ មានបុគ្គលិកសរុបប្រមាណ ២០០០នាក់ ដោយទទួលបានប្រាក់ខែជាមធ្យមចាប់ពី ១៣៥,០០០ ដុល្លារ ដល់ ២៣៥,០០០ ដុល្លារក្នុងមួយឆ្នាំ តាមមុខតំណែងនីមួយៗ។

 

គួរជម្រាបផងដែរថា ក្រៅពីក្រុមហ៊ុនខ្នាតយក្សទាំង៣ខាងលើ បច្ចុប្បន្នមហាសេដ្ឋី Elon Musk ក៏កំពុងគ្រប់គ្រងក្រុមហ៊ុនមានសក្តានុពលខ្លាំងលើលោកផ្សេងទៀតដូចជា Neuralink, The Boring Company, SolarCity, Zip2, OpenAI, PayPal, xAI, DeepMind, X.com, Hyperloop, Musk Foundation, NeuroVigil, Inc., Musk's Tweet And Sec Investigation និង SolarCity and Tesla Energy ជាដើម ខណៈមានតម្លៃលើទីផ្សាររាប់ពាន់លានដុល្លារ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia