កូនជាកំពូលមហាសេដ្ឋីលេខ១ តែឪពុក Elon Musk ថាគ្មានមោទកភាពនឹងកូនទេ ព្រោះតែរឿង៣នេះ
Kan DaraJUNE 7 20232.3 K views

ជាសេដ្ឋីមានជាងគេលើលោក ជាមនុស្សដែលបង្កើតបច្ចេកវិទ្យា អស្ចារ្យជាច្រើនសម្រាប់ពិភពលោក ប៉ុន្តែ Elon Musk ត្រូវបានឪពុកចាត់ទុកថាទោះជាបី Elon ជោគជ័យយ៉ាងណាក៏លោកគ្មានមោទកភាពជាមួយនឹងកូនម្នាក់នេះដែរ។

ថ្លែងក្នុងបទសម្ភាសន៍មួយលោកឪពុករបស់ Elon Musk គឺលោក​ Errol Musk បានឱ្យដឹងថាបញ្ហា៣ដែលនាំឱ្យលោកគ្មានមោទកភាពអ្វីចំពោះកូនប្រុសម្នាក់នេះព្រោះថាទី១ គ្រួសាររបស់លោកមានអ្វីៗគ្រប់យ៉ាងមិនខ្វះតាំងពី Musk នៅក្មេងៗម្ល៉េះ ដូច្នេះទោះជាកូនលោកមានទ្រព្យសម្បត្តិច្រើនមហាសាលយ៉ាងណាក៏លោកគិតវាគ្មានអ្វីដែលគួរឱ្យរំភើបនោះដែរ។

ចំពោះទី២វិញគឺដោយសារ Elon Musk ជាបុរសដែលមិនច្បាស់លាស់ក្នុងរឿងស្នេហា មានដៃគូស្នេហាច្រើន មានកូនដល់ទៅ១០នាក់ ហើយមកដល់វ័យជាង៥០ឆ្នាំទៅហើយ ក៏នៅមិនទាន់រកដៃគូជីវិតពិតប្រាកដ ដែលអាចសាងគ្រួសារមួយដែលត្រឹម​ត្រូវជាមួយគ្នាបានទៀត ដូច្នេះនេះគឺជារឿងគួរឱ្យបារម្ភទៅវិញទេចំពោះអនាគតអ្នកជំនួញជោគជ័យម្នាក់នេះ។

ទី៣ព្រោះ Elon Musk មិនថែរក្សាសុខភាពគិតតែពីធ្វើការ ហើយញុំាអាហារមិនល្អជារៀងរាល់ពេល គេងតិចម៉ោង ដូច្នេះហើយទោះជោគជ័យប៉ុណ្ណាលោកថាគិតថាគ្មានអ្វីដែលគួរមានមោទនភាពជាមួយនោះទេ ព្រោះថ្ងៃណាមួយ Elon Musk អាចនឹងមានបញ្ហាសុខភាពជាមិនខាន។

គួរជម្រាបថាលោក Errol Musk គឺជាឪពុកបង្កើតរបស់លោក Elon musk មានវ័យ៧៧ឆ្នាំ ជាវិស្វករដែលមានទេពកោសល្យម្នាក់ តែឪពុកនិងកូនទាំង២នាក់នេះគេសង្កេតឃើញថាហាក់មិនសូវចុះសម្រុងនិងគ្នានោះទេ ព្រោះម្តាយនិងឪពុករបស់លោកបានលែងលះគ្នាតាំងពីMusk មានអាយុជាង១០ឆ្នាំមកម្ល៉េះ។

តាមរយៈភាពចន្លោះប្រហោងក្នុងជីវិតរបស់អ្នកជំនួញមានទ្រព្យមហាសាលរូបនេះបានឱ្យយើងថាទោះជាយើងរវល់នឹងឈ្លក់វង្វេងជាមួយក្តីស្រមៃរបស់យើងយ៉ាងណាក៏ដោយ ក៏មិនត្រូវភ្លេចនូវឱ្យនូវផ្តល់តុល្យភាពឱ្យរឿងទាំង៣នេះក្នុងជីវិតដែរ។ បើសិនមានដៃគូជីវិតល្អ មានសុខភាពល្អអាយុវែង​ ការរកស៊ីនិងមុខជំនួញរបស់ក៏កាន់តែរីកចម្រើនទៅមុខពីមួយកម្រិតទៅមួយកម្រិតទៀតដែរ៕

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia