ធ្លាប់ជាសេ.ដ្ឋិនីមានទ្រព្យជាង ៤ពាន់លា.ន$ Elizabeth Holmes ត្រូវជាប់គុ.កជាង ១០ឆ្នាំ ក្រោយបង្កើតកំហុសធំ១នេះ
Kan DaraJULY 28 20245.8 K views

អតីតសេដ្ឋិនី Elizabeth Holmes ដែលជាស្ថានិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនជីវបច្ចេកវិទ្យា រួមទាំងធ្លាប់ប្រាថ្នាចង់ក្លាយជា Steve Jobs ទីពីរ ពេលនេះត្រូវបានកាត់ទោសពីបទចោទប្រកាន់ “បោកប្រាស់វិនិយោគិនអស់រាប់រយលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន The Guardian ចុះនាថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៤។

 

ក្រុមហ៊ុនជីវបច្ចេកវិទ្យា Theranos បានសន្យានៅក្នុងកិច្ចព្រមព្រៀងជាមួយវិនិយោគិនថា នឹងធ្វើបដិវត្តន៍ការធ្វើតេស្តឈាមពីបុរាណទៅបែបទំនើប តាមរយៈការធ្វើតេស្តតាមគ្លីនិកដោយការចាក់ម្រាមដៃ ហើយគម្រោងនេះក្រុមហ៊ុននឹងអាចបង្កើនប្រាក់ចំណូលរាល់ពាន់លានដុល្លារ។ ប៉ុន្តែអ្វីៗទាំងអស់បានបរាជ័យទាំងស្រុងដោយសារបច្ចេកវិទ្យាថ្មីនេះមិនដំណើរការ។

 

ក្នុងនោះការចោទប្រកាន់ប្រឆាំងលោកស្រី Elizabeth Holmes និងលោក Ramesh "Sunny" Balwani ដែលជាដៃគូធ្វើការរួមគ្នាយ៉ាងជិតស្និតជាមួយលោកស្រី រដ្ឋអាជ្ញាអាមេរិកចោទថា ពួកគេទាំងពីរមានចេតនាបំភាន់វិនិយោគិន វេជ្ជបណ្ឌិត និងអ្នកជំងឺ ពីព្រោះពួកគេដឹងច្បាស់ថាបច្ចេកវិទ្យារបស់ខ្លួនមិនសមស្រប និងបានធ្វើការឃោសនាជាសាធារណៈបំផ្លើសពីការពិត។ ការចោទប្រកាន់នេះមិនត្រឹមតែផ្តោតលើការអះអាងអំពីម៉ាស៊ីន TSPU (ម៉ាស៊ីនតេស្តឈាមរោគវិនិច្ឆ័យជំងឺផ្សេងៗ)ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប់ពាក់ព័ន្ធលើបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផងដែរ។

 

ក្នុងឆ្នាំ២០២២ លោកស្រី Elizabeth Holmes ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១១ឆ្នាំ ៣ខែ និងត្រូវបង់ប្រាក់ ៤៥២លានដុល្លារ ជាសំណងដល់អ្នកដែលនាងបានបោកប្រាស់។ ក្នុងនោះ អ្នកស្រីនឹងត្រូវដោះលែងវិញនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០៣២ខាងមុខ។ នេះបើយោងតាមគេហទំព័រការិយាល័យពន្ធនាគារសហរដ្ឋអាមេរិក។

 

គួររំលឹកផងដែរថា Elizabeth Holmes បានជាប់ឈ្មោះជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមានឥទ្ធិពលបំផុត ១០០នាក់ ក្នុងឆ្នាំ២០១៥ ចេញផ្សាយដោយទស្សនាវដ្តី Time។ នៅឆ្នាំដដែលទស្សនាវដ្តីពាណិជ្ជកម្ម Forbes បានដាក់ឈ្មោះស្ត្រីអាយុ ៣១ ឆ្នាំនេះថាជាស្ត្រីកសាងភាពមានបានដោយខ្លួនឯងក្មេងជាងគេ និងមានជាងគេបំផុតនៅសហរដ្ឋអាមេរិក ដោយមានទ្រព្យសម្បត្តិសរុបចំនួន ៤.៥ ពាន់លានដុល្លារ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia