យោងតាមសេចក្តីជូនដំណឹងរបស់អគិ្គសនីកម្ពុជា EDC នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣ ស្ដីអំពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នៅតំបន់មួយចំនួននៅខណ្ឌទាំង ១១ នៅក្នុងរាជធានីភ្នំពេញ នឹងអាចមានភាពរអាក់រអួលខ្លះ។ ហេតុដូចនេះ សូមប្រជាពលរដ្ឋទូទៅ ម្ចាស់អាជីវកម្ម អ្នករកស៊ី លក់ដូរ សូមជ្រាបជាដំណឹង។