សាកថ្មឱ្យពេញ! ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងបណ្តាខណ្ឌទាំងនេះ នឹងរអាក់រអួលភ្លើង៤ថ្ងៃ
Kan DaraJUNE 7 20231.1 K views

យោងតាមសេចក្តីជូនដំណឹងរបស់អគិ្គសនីកម្ពុជា EDC​ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ដីអំពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ  ដែលបណ្តោលឱ្យមានការរអាក់រអួលភ្លើងចំនួន៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៨-១១ខែមិថុនា នៅស្រុកនិងខណ្ឌចំនួន៩តាមពេលវេលាដូចខាងក្រោមនេះ៖

១. ថ្ងៃព្រហស្បតិ៍ទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងចន្លោះម៉ោង០៨ ដល់ម៉ោង១៦នៅ

-ខណ្ឌឫស្សីកែវ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ច្រាំងចំរោះទី១ សង្កាត់ច្រាំង ចំទី២ សង្កាត់ស្វាយប៉ាក(សាខាវត្តភ្នំ)

-ខណ្ឌសែនសុខៈ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី (សាខាវត្តភ្នំ និងសាខាអូរបែកក្អម)។

២.ថ្ងៃសុក្រទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុង០ម៉ោង០៨ ដល់ម៉ោង១៦នៅ

-ខណ្ឌកំបូល: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ ឳឡោក(សាខាអូដើម)

-ខណ្ឌច្បារអំពៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រែកឯង សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ(សាខាចាក់អង្រែក្រោម)

-ស្រុកអង្គស្នួល ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង (សាខាអូរដើម)។

៣.ថ្ងៃសៅរ៍ទី១០ ខែមិថុនា ឆ្នាំ២០២៣: (ក)-ក្នុងចន្លោះម៉ោង០៨ ដល់ម៉ោង១៣ នៅ

-ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់(សាខាអូរដឹម)

-ខណ្ឌពោធិ៍សែនជ័យ: តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ សង្កាត់កាកាប ទី២ សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង (សាខាអូរដឹម)

-ខណ្ឌកំបូល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក សង្កាត់ ភ្លើងឆេះរទេះ(សាខាអូរដឹម)

(ខ)-ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅ:

 -ខណ្ឌជ្រោយចង្វារ តំបន់ភ្លើងលេខ P655 ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ(សាខាវត្តភ្នំ)

-ខណ្ឌមានជ័យ: តំបន់ភ្លើងលេខ P249, P2152, P2294, P2449, P2827, P4111 រួមទាំងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី៣(សាខាអូរបែកក្អម និងសាខាទួលពង្រ)

-ខណ្ឌពោធិ៍សែនជ័យៈតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចោម ចៅទី២(សាខាទួលពង្រ)

-ខណ្ឌច្បារអំពៅ: តំបន់ភ្លើងលេខ / P392, P1617, P1654, P1747 រួមទាំងតំបន់ភ្លើងមួយ ចំនួនដែលស្ថិតនៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង(សាខាចាក់អង ក្រោម)

៤.ថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣: (ក)-ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៣ម៉០០ នៅ:

-ខណ្ឌសែនសុខ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លង សង្កាត់ឈ្មួញ សង្កាត់ក្រាំងធ្នង់(សាខាអូរបែកក្អម និងសាខាអូរដឹម)

-ខណ្ឌពោធិ៍សែនជ័យតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ សង្កាត់សំរោង ក្រោម(សាខាអូរដឹម)

-ខណ្ឌកំបូល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់កំបូល សង្កាត់កន្ទោក(សាខា អូរដឹម)

-ខណ្ឌព្រែកព្នៅ តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់គោករកា សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់(សាខាវត្តភ្នំ និងសាខាអូរដឹម)

-ស្រុកអង្គស្នួល ខេត្តកណ្តាល តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងឃុំបែកចាន ឃុំពើក ឃុំឆក់ឈើនាង (សាខាអូរដឹម)

ខ)-ក្នុងចន្លោះម៉ោង០៨ម៉០០ ដល់ម៉ោង១៦ម៉០០ នៅ:

-ខណ្ឌដូនពេញ តំបន់ភ្លើងលេខ ប.ត(43, ប.ត(43 ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ (សាខាវត្តភ្នំ)៕

Photo 2023 06 07 23 02 29

Photo 2023 06 07 23 02 29 (2)

Photo 2023 06 07 23 02 29 (3)

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia