នៅស្ទើរកុំប្រថុយ! មកស្គាល់របរ ៣ អ្នកមិនគួរខ្ចីលុយគេមករកស៊ីដាច់ខាត បើគ្មានបទពិសោធន៍រកស៊ីសោះ
ធី ស្រីល័ក្ខJANUARY 11 2023653 views

នៅពេលខ្វះទុនដើម្បីរកស៊ី ជម្រើសក្នុងការខ្ចីលុយគេមករកស៊ីគឺជាជម្រើសមួយដែលល្អ ព្រោះវាអាចជួយក្នុងពន្លឿនការរកស៊ីឱ្យឆ្ពោះទៅមុខបានរហ័សប្រសិនបើយើងមានអាជីវកម្មហើយស្រាប់ ហើយចង់ពង្រីកបន្ថែម ប៉ុន្តែក្នុងករណីយើងទើបចេញរកស៊ីថ្មីថ្មោង ការខ្ចីលុយគេដើម្បីមករកស៊ីគឺជាបញ្ហានាំទុក្ខដាក់ខ្លួនទៅវិញប្រសិនបើ យើងកម្ចីដោយមិនបានពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជាពិសេសកម្ចីយកមករកស៊ីរបរដែលចំណាយទុនច្រើន ហើយជាប្រភេទរបរដែលមានទីផ្សារប្រកួតប្រជែងច្រើន។

ដូច្នេះក្នុងថ្ងៃនេះ Business Cambodia សូមលើកយកនៅមុខរបរ ៣ សម្រាប់បងប្អូនដែលទើបចេញរកស៊ីថ្មីថ្មោងពុំគួរខ្ចីលុយគេយកមករកស៊ី ដែលរបរទាំងនោះរួមមាន ៖

១.ដំណាំរបស់អ្នកមាន

របរសម្រាប់អ្នកមាននេះសំដៅទៅលើរបរធំៗដូចជា ដំណាំចេកអំបូងលឿង ចំការកៅស៊ូ ដូងក្រអូប ដំណាំប័រ និងផ្ទះត្រចៀកកាំជាដើម។ចំពោះរបរនេះសម្រាប់អ្នកចេញរកស៊ីថ្មីថ្មោងគឺមិនគួររកស៊ីនោះទេ ព្រោះទម្រាំតែដំណាំហុចផលយូរ ហើយដំណាំខ្លះត្រូវតម្រូវឱ្យយើងចាយលុយច្រើនដើម្បីធ្វើ ហើយបើធ្វើយូរបានផលហើយ ការប្រាក់ចេះតែបង់ប្រចាំខែទៀតនោះ គិតទៅថាយើងនឹងត្រូវជួបបញ្ហាប្រឈមធំបែបណាខ្លះ។ហេតុនេះជាជម្រើសល្អ បងប្អូនដែលទើបតែចេញរកស៊ីទេ គួរតែពិចារណាលើរបរដើមទុនតិចសិនទៅ ចាំរកស៊ីមានបទពិសោធន៍ មានលុយសម្រាប់ចំណាយគ្រប់គ្រាន់ហើយ ចាំចាប់ផ្តើមរបរទាំង៥ខាងលើក៏មិនទាន់ហួសពេលដែរ។

២.របរសមុទ្រក្រហម

របរទីផ្សារសមុទ្រក្រហមសំដៅទៅដល់របរដែលមានគេរកស៊ីច្រើន ជាក់ស្តែងដូចជា របរមីហិល ហាងកាហ្វេ ហាងតែគុជ ជាដើម ថ្វីបើរបរទាំងនេះនៅតែអាចរកស៊ីបានបន្តបន្ទាប់ ប៉ុន្តែបើសម្រាប់អ្នកទើបចេញរកស៊ីថ្មីថ្មោង ហើយកំពុងខ្ចីលុយគេមករកស៊ីទៀតនោះគឺពុំគួរឡើយ ព្រោក្នុងករណីទើបចេញរកស៊ីដំបូងៗបទពិសោធន៍នៅស្ទើរ នោះអាចមានហានិភ័យខ្ពស់ព្រោះអ្វីៗគឺយើងចាប់ផ្តើមដោយខ្លួនឯងទាំងអស់ ទាំងការរកទីផ្សារក៏ដូចជា ការរៀបចំប្រព័ន្ធការងារជាដើម ហេតុនេះវាពិតមិនងាយស្រួលសម្រាប់ធ្វើឡើយ ហើយបើបងប្អូនចង់រកស៊ីរបរបែបនេះលុះត្រាតែបងប្អូនមានចំណុចពិសេស និងលេចធ្លោខ្លាំងជាងគេទើបអាចប្រកួតប្រជែងជាមួយគេបាន។ក្នុងករណីមួយទៀតប្រសិនបើយើងពិតជាស្រឡាញ់របរទាំង ៣ខាងលើមែន យើងអាចបើកជាតូបតូចៗទៅមុន ឬក៏អាចជាការទិញហ្វ្រេនឆាយពីគេព្រោះមានទីផ្សារស្រាប់ ហានិភ័យក៏មានតិចទៅតាមនោះផងដែរ។

៣.មុខរបរបុរាណ

មុខរបរបុរាណចុងក្រោយនេះគឺចង់សំដៅទៅដល់មុខរបរបែបបុរាណនេះសំដៅទៅដល់មុខរបរដែលមានទីផ្សារសម្រាប់តែបច្ចុប្បន្ន ប៉ុន្តែពេលអនាគតគឺពិបាករស់ដូចជា អាជីវកម្មប្រភេទហ្គារ៉ាសសាំង អាជីវកម្មប្រភេទនេះនៅដើរដោយសារបច្ចុប្បន្នរថយន្តប្រើប្រាស់ប្រេងសាំងនៅមាន ប៉ុន្តែទៅអនាគតរថយន្តអគ្គិសនីចូលមកអាជីវកម្មមួយនេះអាចនឹងមានមិនសូវមានសកម្មភាពដូចមុននោះទេ។ហេតុនេះបើចង់មិនគួរខ្ចីលុយគេមករកស៊ីរបរនេះនោះទេ ព្រោះមានបញ្ហាប្រឈមខ្ពស់៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia