សន្សំហើយដោះបំណុល! កុំមើលរំលង ទាំងនេះជារបស់កំប៉ិកកំប៉ុក តែបើអ្នកធ្វើបាននឹងសល់លុយដោះបំណុលឆាប់អស់
Toeuy HongNOVEMBER 14 20232.3 K views

 ការជាប់បំណុលអំឡុងពេលនេះគឺជាបន្ទុកដ៏ធ្ងន់មួយខណៈសេដ្ឋកិចធ្លាក់ចុះមនុស្សរកលុយលែងបានដូចមុនហើយកាន់តែធ្លាក់ខ្លួនទៅក្នុងបញ្ហាបំណុល។ ពេលជាប់បំណុល មនុស្សមួយចំនួនតែងតែគិតថាទាល់តែរកចំណូលឲ្យបានច្រើនទើបអាចដោះបំណុលឆាប់អស់។ យ៉ាងណាមិញពួកគាត់ភ្លេចគិតពីចំណុចតូចៗដែលធ្វើឲ្យខ្លួនឯងមិនងាយដោះបំណុលអស់។

 

ខាងក្រោមនេះគឺជារឿងកំប៉ិកំប៉ុកមួយចំនួនដែលអ្នកគួរធ្វើបានសល់លុយដើម្បីយកទៅបុកដោះបំណុលឲ្យស្រលះពីខ្លួន។

 

. ឈប់ញ៉ាំក្រៅ

អ្នកប្រហែលជាមិនបានតាមដានការចំណាយលើការញ៉ាំអាហារខាងក្រៅទេមើលទៅថាមួយថ្ងៃៗអ្នកញ៉ាំអាហារនៅខាងក្រៅអស់ប៉ុនណា។  តាមពិតការញ៉ាំអាហារនៅខាងក្រៅគឺត្រូវចំណាយអស់ច្រើនជាងធ្វើម្ហូបញ៉ាំនៅផ្ទះ។ ដូច្នេះបើអ្នកកំពុងជាប់បំណុលអ្នកអាចគិតគូប្ដូរទម្លាប់ពីញ៉ាំអាហារនៅក្រៅមកធ្វើម្ហូបញ៉ាំនៅផ្ទះដើម្បីកាត់បន្ថយការចំណាយបានមួយកម្រិត។

 

. ផ្ដាច់ការបង់សេវាកម្មប្រចាំខែ

 ការបង់សេវាកម្មមួយចំនួនប្រចាំខែក៏ធ្វើឲ្យអ្នកចំណាយអស់ច្រើនផងដែរ ហើយអ្នកក៏អាចគិតគូកាត់ផ្ដាច់វាបានប្រសិនជាមិនចាំបាច់។ សេវាកម្មបង់ប្រចាំខែដែលអ្នកអាចផ្ដាច់អាចមានដូចជា Netflix  ទូរទស្សន៍ខ្សែកាប កាតសមាជិកហាត់ប្រាណនិងសេវាបង់ប្រចាំខែផ្សេងៗទៀត។

 

. ភេសជ្ជៈប្រចាំថ្ងៃ

 ភេសជ្ជៈប្រចាំថ្ងៃត្រង់នេះអាចជាកាហ្វេ ព្រោះកាហ្វគឺជាភេសជ្ជៈដែលមនុស្សមួយចំនួនធំទទួលទានរាល់ថ្ងៃ។ ត្រង់នេះអ្នកអាចកាត់បន្ថយការញ៉ាំកាហ្វេឬកាត់ផ្ដាច់តែម្ដងបើអាចធ្វើបាន។ អ្នកអាចកាត់បន្ថយការចំណាយលើកាហ្វេប្រចាំថ្ងៃ។ ឧទាហរណ៍បើមួយថ្ងៃចាយលើកាហ្វេអស់៣ដុល្លារអាចកាត់មកចាយត្រឹម២ដុល្លារបាន។ ជាពិសេសបើអាចអ្នកអាចទិញកាហ្វេមកឆុងខ្លួននៅផ្ទះនឹងកាត់បន្ថយបានច្រើន។ 

 

. កុំចាយតាមអារម្មណ៍

ការចាយតាមអារម្មណ៍គឺជាការចំណាយដ៏គ្រោះថ្នាក់បំផុត ហើយការចាយបែបនេះធ្វើឲ្យមនុស្សមួយចំនួនធ្លាក់ទៅក្នុងបញ្ហាបំណុល។ ក្បួនក្នុងការបន្លប់អារម្មណ៍ក្នុងការចាយលុយតាមអារម្មណ៍គឺពន្យារពេលក្នុងការទិញ។ ឧទាហរណ៍បើអ្នកដើរផ្សារឃើញនាឡិកាស្អាតទាក់ចិត្តតែវាមិនចាំបាច់ អ្នកអាចពន្យារពេលដោយត្រលប់ទៅផ្ទះវិញ។ ការពន្យារពេលបែបនេះនឹងធ្វើឲ្យអ្នកលែងមានអារម្មណ៍ចង់បាននាឡិកាងហ្នឹងទៀតហើយ។

 

. កុំទិញរបស់បញ្ចុះតម្លៃ

អ្នកខ្លះចាញ់ល្បិចពីការលក់បញ្ចុះតម្លៃពោលគឺមនុស្សមួយចំនួនគិតថាទិញរបស់បញ្ចុះតម្លៃធ្វើឲ្យពួកគាត់អាចសន្សំសំចៃបានច្រើន។ យ៉ាងណាមិញការទិញរបស់បញ្ចុះតម្លៃមិនមែនសន្សំចៃលុយឡើយតែផ្ទុយទៅវិញធ្វើឲ្យអ្នកចំណាយលុយថែមទៀត។ ឧទាហរណ៍អ្នកឃើញគេលក់ស្បែកជើងបញ្ចុះតម្លៃ៥០% ក៏សម្រេចចិត្តទិញទាំងនៅក្នុងផ្ទះអ្នកមានស្បែកជើងជាច្រើនគូពាក់មិនអស់។ ដូច្នេះការទិញស្បែកជើងបញ្ចុះតម្លៃ៥០%នេះមិនមែនសន្សំសំចៃឡើយតែអ្នកចាយលុយថែម៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia