ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា មិនតម្រូវឲ្យយកកម្រៃលើសេវាទាំងនេះឡើយ
Bunthoeun KoemSEPTEMBER 17 2024605 views

ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរសម្រាប់សេវាទូទាត់សងប្រាក់នៅកម្ពុជា ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីណែនាំបន្ថែម ដោយតម្រូវឲ្យធនាគារ និងគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុ មិនត្រូវយកកម្រៃសេវាចំពោះការបើក និង បិទគណនីជាប្រាក់រៀល ព្រមទាំងសេវាគណនីប្រចាំឆ្នាំនោះឡើយ។

យោងតាមសេចក្ដីណែនាំបន្ថែមចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ របស់ធនាគារជាតិមានខ្លឹមសារយ៉ាងដូច្នេះថា៖ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានគឺក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ទាំងអស់ (ដែលតទៅនេះ ហៅថា គ្រឹះស្ថាន) ឱ្យបានជ្រាបថា ចំពោះកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិធិជន គ្រឹះស្ថានត្រូវអនុវត្តដូចខាងក្រោម៖

១. មិនតម្រូវឱ្យយកកម្រៃសេវាសម្រាប់ការបើកនិងបិទគណនីជាប្រាក់រៀលខាងលើ

២. មិនតម្រូវឱ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ និង

៣. ពន្យល់និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។

ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏បានស្នើដល់ គ្រឹះស្ថានទាំងអស់សហការអនុវត្តឱ្យមានប្រប្រសិទ្ធភាគខ្ពស់ គិតចាប់ពីកាលបរិច្ឆេទនៃសេចក្តីណែនាំនេះតទៅ៕

 

459990263 857243519882794 2836210367406094789 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia