ក្រោយចូលរួមសម្ពោធបទ “ទេវរាជ”តារាជួរមុខកូរ៉េ DJ Soda បានពោលពាក្យទៅកាន់ម្ចាស់បទបែបនេះ
Ping Chou EngMAY 27 20241.2 K views

តារាជួរមុខដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងកញ្ញា Hwang So-hee ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅ DJ Soda បានចូលរួមសម្ពោធវីដេអូបទចម្រៀង “ទេវរាជ(Devarāja देवराज)” កាលពីថ្ងៃយប់ថ្ងៃទី២៦ ខែឧសភា ដែលស្នាដៃវីដេអូនេះបានរំលេចទស្សនីយភាព វប្បធម៌និងអរិយធម៌ខ្មែរដ៏រុងរឿងរបស់ អ្នកនាង ទេព បូព្រឹក្ស និងក្រុមការងារ ក្រោមការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងបណ្តាក្រុមហ៊ុនដៃគូសហការ។

2a2c1ffe Bfd1 483d 8666 Dca875665943

ក្រោយការចូលរួមកម្មវិធីសម្ពោធស្នាដៃបទចម្រៀងថ្មីបែបប្រវត្តិសាស្ត្រខ្មែរដ៏ធំនេះ DJ Soda ក្នុងរូបភាពសម្លៀកបំពាក់ប្រពៃណីខ្មែរ បានធ្វើការបង្ហោះសារ​ ទៅកាន់អ្នកនាង ទេព បូព្រឹក្ស នៅលើគណនី Facebook Page ផ្ទាល់ខ្លួនដែលមានអ្នកតាមដាន១០លាននាក់ ដូច្នេះថា សូមចូលរួមអបអរសាទរដល់ម្ចាស់ក្សត្រី ទេព បូព្រឹក្ស ដែលចេញវីដេអូបទចម្រៀងថ្មី សូមជូនពរឱ្យអ្នកទទួលបានជោគជ័យគ្មានទីបញ្ចប់ ហើយខ្ញុំនឹងទន្ទឹងរង់ចាំស្តាប់បទដ៏អស្ចារ្យជាច្រើនទៀតពីអ្នក!

Screenshot 2024 05 27 101155

យ៉ាងណាមិញចំពោះស្នាដៃបទចម្រៀងថ្មីបែបប្រវត្តិសាស្ត្រខ្មែរដ៏ធំមិនធ្លាប់មានរបស់អ្នកនាង ទេព បូព្រឹក្ស ដែលមានចំណងជើងថា ទេវរាជ នេះបានដាក់សម្ពោធជាផ្លូវការ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយក្នុងនោះមានការចូលរួមពីសំណាក់សិល្បករខ្មែរ និងបរទេសជាច្រើនរូប រួមទាំងទស្សនិកជនរាប់ពាន់នាក់ ខណៈបទ ទេវរាជ គឺជាចម្រៀងមួយដែលរៀបរាប់ពីភាពរុងរឿងនៃអាណាចក្រខ្មែរ តាំងពីសម័យនគរភ្នំ រហូតដល់សម័យអង្គរ ដំណាលរៀបរាប់ពីក្បួនទ័ព ការធ្វើសឹកចម្បាំង អក្សរសាស្ត្រ អក្សរសិល្បិ៍ កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរជាច្រើនទៀត។

គួរជម្រាបផងដែរថាតារាជួរមុខកូរ៉េខាងត្បូង DJ Soda ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ DJ កូរ៉េ​ស្រី​​វ័យ​ក្មេង​ មាន​មុខ​មាត់​គួរឲ្យ​ស្រលាញ់​ និង​កំពុង​ទាញ​ចំណាប់​អារម្មណ៍យ៉ាងខ្លាំង​ ដោយ​សារ​សម្រស់​ ​ និង​ជំនាញ​ក្នុង​ការ​ Mix ភ្លេង​របស់​នាង។ DJ វ័យ៣៦ឆ្នាំរូបនេះ បានសម្តែងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោកដូចជា បាងកក សេអ៊ូល ចាកាតា និងកម្ពុជាជាដើម៕

 

អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia