លាហើយ រឿងទិញឡានខុស! នេះជាក្រុមហ៊ុន ដំបូងគេនៅខ្មែរ ត្រួតពិនិត្យ និងវាយតម្លៃឡានមួយចប់
Hang ChhenglyJULY 24 2024

ពេលនិយាយដល់ការទិញរថយន្តមួយទឹក ជាពិសេសរថយន្ត Prius​ អ្វីដែលអ្នកទិញខ្វល់ចិត្តខ្លាំងជាងគេនោះគឺ ខ្លួនមិនមានជំនាញចេះមើលរថយន្ត ខូចត្រង់ណាក៏មិនដឹង តម្លៃទីផ្សារប៉ុន្មានក៏មិនច្បាស់។បើក្នុងករណីយកជាងទៅជួយមើល បារម្ភថាជាងមិនមានភាពស្មោះត្រង់ ឬគ្មានជំនាញច្បាស់លាស់ដែលអាចទុកចិត្តបាន ពោលព្រួយមួយចប់ ខ្លាចអស់លុយហើយ ប៉ះឡានខុសថែមទៀត​ ល្អៗតែលើមាត់ជាង ដល់ពេលយកឡានមកប្រើ អស់តែលុយមើលជំងឺ។2.dg

ទាក់ទងជាមួយបញ្ហានេះ ប្រិយមិត្តឈប់ឈឺក្បាលទៀតទៅ ខណៈថ្ងៃនេះ Business Cambodia  សូមណែនាំក្រុមហ៊ុនដំបូងគេនៅខ្មែរ ជួយត្រួតពិនិត្យ និងវាយតម្លៃរថយន្ត មួយចប់ ខណៈតម្លៃសេវាកម្មមិនដល់១០០ ដុល្លារ។3.dg

ក្រុមហ៊ុន DeGrand Appraisal គឺជាក្រុមហ៊ុន លក់សេវាកម្មវាយតម្លៃរថយន្តឈានមុខគេនៅកម្ពុជា ដែលជួយដោះស្រាយបញ្ហា​អ្នកមានបំណងចង់ទិញរថយន្តមួយទឹកតែខ្លាចប៉ះឡានឈឺច្រើន និងជួបចំអ្នកលក់កោ ដោយប្តូរមកទិញបានឡានល្អ និងតម្លៃសមរម្យវិញ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនមានជាងជំនាញៗ ជួយពិនិត្យរថយន្តថាតើរថយន្តដែលអតិថិជនចង់ទិញនោះមានស្ទើរត្រង់ចំណុចណា ឬខូចកន្លែងណាដែរឬអត់។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានឧបករណ៍ពិនិត្យទំនើបៗផងដែរ ពោលជួយមើលត្រង់ចំណុចណាដែលមើលនឹងភ្នែកមិនដឹង ដើម្បីជួយឱ្យការវាយតម្លៃកាន់តែមានភាពលម្អិត។4.dg

ជាមួយគ្នានេះដែរ ដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្តជាមួយក្រុមជាងកាន់តែខ្លាំង អតិថិជនអាចធ្វើការដើរតាមពីក្រោយជាងបាន ពោលដើម្បីបញ្ជាក់ថា DeGrand មិនធ្វើស៊ីអតិថិជនឡើយ។ 6.dgបន្ថែមពីនេះ ក្រោយពីធ្វើការពិនិត្យរថយន្តជូនអតិថិជនជាមួយជាងជំនាញៗ និងឧបករណ៍ទំនើបៗរួច ក្រុមហ៊ុននឹងធ្វើការបង្ហាញចំណុចខ្វះខាតរបស់រថយន្ត រួចចេញជារបាយការណ៍វាយតម្លៃជូនអតិថិជនតែម្តង។​5.dg

សូមបញ្ជាក់ថា DeGrand Appraisal មិនមែនជាក្រុមហ៊ុន ឬជាឈ្មួញកណ្តាលជួយទិញរថយន្តនោះទេ តែជាក្រុមហ៊ុនជួយត្រួតពិនិត្យ និងវាយតម្លៃរថយន្ត ក៏មានន័យថា បងប្អូនមានរថយន្តដែលខ្លួនឯងពេញចិត្តរួចហើយ តែចង់មានអ្នកជំនាញជួយមើលលម្អិតបន្ថែមថា តើរថយន្តមានជំងឺប្រចាំកាយឬក៏អត់? ​ឈឺត្រង់ចំណុចណាខ្លះ? ឈឺច្រើន ឬក៏តិច? បន្ទាប់មកចាប់ផ្តើមវាយតម្លៃថា តើរថយន្តនោះគួរតែឱ្យតម្លៃប៉ុន្មានទើបសមរម្យ។8.dg

គួរជម្រាបផងដែរថា ប្រសិនជាប្រិយមិត្តចាប់អារម្មណ៍ ឬចង់សាកសួរព័ត៌លម្អិត អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៩ ៩៩៩ ៩៩៣ ឬឆាតទៅកាន់ផេកផ្លូវការ DeGrand Appraisal ផ្ទាល់ក៏បាន៕9.dg

 

 

 

Hang Chhengly

អត្ថបទសរុប៖ 12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia