តោះដា.ក់ពាក្យ! ក្រសួងប្រៃសណីយ៍ ប្រកា.សរើសបុគ្គលិកជាប់កិច្ចសន្យាជាច្រើននាក់ ឱ្យបម្រើការផ្នែកនេះ
ធី ស្រីល័ក្ខSEPTEMBER 6 2024487 views

មុននេះបន្តិច ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសជ្រើសរើសសិស្សនិស្សិតចំនួន ៤៤រូប ដើម្បីបង្រៀនថ្នាក់ជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ ទី៦ នៅតាមសាលាបឋមសិក្សាគោលដៅក្នុងរាជធានី-ខេត្តដូចខាងក្រោម៖

 

ក្រសួងក៏បានប្រកាសបន្តទៀតថា ចំពោះការជ្រើសរើសនេះគឺឱ្យបម្រើការងារនៅក្នុងគោលដៅដូចជា៖ ភ្នំពេញ, ព្រៃវែង, កំពង់ចាម, កំពង់ឆ្នាំង, សៀមរាប, កំពង់ស្ពឺ, កណ្តាល, កោះកុង, តាកែវ។ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសវិញមានដូចជា៖

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ បេក្ខជនដែលបានបញ្ចប់សាលាគរុកោសល្យ ឬកំពុងបំពេញមុខងារជាគ្រូបង្រៀននៅតាមរាជធានី-ខេត្ត ខាងលើត្រូវបានផ្ដល់អាទិភាព
  • បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន បេក្ខជនត្រូវមានចំណេះដឹងប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់
  • បេក្ខជនមានបទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល (ជាការប្រសើរ)
  • បេក្ខជនត្រូវមានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
  • បេក្ខជនត្រូវមានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
  • បេក្ខជនត្រូវមានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
  • បេក្ខជនត្រូវមានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
  • បេក្ខជនត្រូវមានគំនិតផ្ដួចផ្ដើម ច្នៃប្រឌិត និងស្រាវជ្រាវ
  • បេក្ខជនត្រូវទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
  • បេក្ខជនត្រូវទទួលយកភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង
  • បេក្ខជនត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាប្រចាំឆ្នាំរបស់ក្រុមការងាររៀបចំថ្នាក់រៀនឌីជីថល។
  •  

    គួរបញ្ជាក់ថា សម្រាប់កាលទទួលពាក្យគឺចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។ ព័ត៌មានលំអិតអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៩៩ ៨៩៦ ៦៦៩/០៨១ ៥២៣ ០០៨/០៩៦ ២៧៩ ២១៧/០១២ ៦៩៧ ៧៧៣៕ ព័ត៌មានលំអិតបន្ថែមទៀតអាចអានតាមលិខិតខាងក្រោមនេះបាន

    ១៤១៥

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia