ល្អណាស់! ក្រុមហ៊ុនល្បី១ កំពុងត្រៀមនាំផលិតផលខ្មែរ៣ប្រភេទនេះ ទៅកាន់ទីផ្សារប្រទេសចិនហើយ
ធី ស្រីល័ក្ខJUNE 19 2024558 views

នេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា ខណៈពេលនេះក្រុមហ៊ុន SCITCS ងស្វែងយល់ពីផលិតផលកសិកម្មមានសក្តានុពលកម្ពុជា និងមានគម្រោងនាំផលិតផលកសិកម្មកម្ពុជាទាំងនោះ ដូចជា ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ ដើម្បីទៅផ្គត់ផ្គង់នៅទីផ្សារចិន ជាពិសេសនៅខេត្តស៊ីឈ័ន។

នៅក្នុងជំនួប ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម គណៈប្រតិភូក្រុមហ៊ុន SCITCS បានបង្ហាញចំណាប់អារម្មណ៍ថា ក្រោយពីសម្លឹងមើលឃើញពីគុណភាព និងរសជាតិនៃផលិតផលកសិកម្មកម្ពុជា ក្រុមហ៊ុននឹងសហការជាមួយអ្នកផ្គត់ផ្គង់នៅកម្ពុជា ដើម្បីឈានដល់ការនាំចេញទៅកាន់ទីផ្សារគោលដៅរបស់ខ្លួន។

59

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការបានសម្ដែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលចាប់អារម្មណ៍លេីគុណភាពនៃផលិតផលកសិកម្មកម្ពុជា។

58

គួរជម្រាបថា ក្រុមហ៊ុន SCITCS ជាក្រុមហ៊ុនមួយដែលជាអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មទៅកាន់ក្រុមហ៊ុន/សហគ្រាសដទៃទៀតនៅទីផ្សារប្រទេសចិនផងដែរ៕

60

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia