ក្រុមហ៊ុន Royal Railway Cambodia បានដាក់ដំណើរការលក់សំបុត្ររថភ្លើង ដែលបញ្ជាទិញពីជប៉ុន Kihaចាប់ពីពេលនេះហើយ សម្រាប់អំឡុងពេលបុណ្យភ្ជុំនេះដែលបងប្អូនអាចជិះទៅលេងស្រុកកំណើតបាន។
ក្នុងនោះតាមរយៈគេហទំព័រពីក្រុមហ៊ុនរ៉ូយ៉ាល់បានឱ្យដឹងថាចំពោះទីតាំងបណ្តាខេត្តដែលរថភ្លើងត្រូវរត់មានដូចជាពីភ្នំពេញទៅកំពង់សោម ពីភ្នំពេញទៅកំពត ពីភ្នំពេញទៅកែប ពីភ្នំពេញទៅតាកែវ ពីភ្នំពេញទៅបាត់ដំបង និងពីភ្នំពេញទៅពោធ៍សាត់។
ដូច្នេះសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងទៅកាន់ លេខទំនាក់ទំនង: 078 888 582 / 078 888 583 ឬវេបសាយ: https://www.royal-railway.com.kh/ និងកក់សំបុត្រអនឡាញតាមរយៈវេបសាយ : royalrailway.easybook.com ។
ជាការពិតណាស់រថភ្លើងគឺជាមធ្យាបាយធ្វើដំណើរនិងដឹកជញ្ជូនដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វាក៏ក្លាយជាគោលដៅសម្រាប់អ្នកទេសចរ ជ្រើសរើសសម្រាប់ការធ្វើដំណើរ ព្រោះអាចគយគន់ទេសភាពព្រៃភ្នំបាន ក៏ដូចជាផ្លាស់ប្ដូរបរិយាកាសនៃការធ្វើដំណើរផងដែរ៕
អត្ថបទដោយ៖ ពីង ជូអេង