យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយដ្ឋានពន្ធដារបានឱ្យដឹងថា អគ្គនាយដ្ឋានពន្ធដារ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១៥៤ នាក់ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការគាំទ្រដល់ការងារចំបញ្ជីពន្ធដារ និងជំរុញការចុះបញ្ជីពន្ធដារនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស នៅតាមបណ្តាសាខាពន្ធដារខេត្ត ខណ្ឌ នៃអគ្គនាយដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
១.សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស
២.តួនាទីភារកិច្ច
- ផ្តល់សេវាចុះបញ្ជីពន្ធដារតាមថ្នាបច្ចេកវិទ្យាព័ត៌មាន និងដោយផ្ទាល់នៅបញ្ជារផ្តល់សេវារបស់ការិយាល័យចុះបញ្ជីពន្ធដារនៃនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នៅតាមសាខាពន្ធដារខេត្ត ខណ្ឌនីមួយៗ
- ចុះពិនិត្យទីតាំងសហគ្រាសដែលស្នើសុំចុះបញ្ជីពន្ធដារតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន
- ផ្តល់សេវាធ្វើបច្ចុប្បន្នភាពព័ត៌មានអ្នកជាប់ពន្ធ និងភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់ប្រធាននាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ
- ចុះអង្កេតសហគ្រាសដល់ទីតាំងនិងប្រមូលផ្តុំព័ត៌មានអ្នកជាប់ពន្ធ
- ចុះប្រគល់លិខិតអញ្ជើញអ្នកជាប់ពន្ធមកបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន
- ចុះអនុវត្តការងារជំរុញការចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន និងភារកិច្ចផ្សេងៗទៀតតាមការកំណត់របស់ប្រធានសាខាពន្ធដារខេត្ត ខណ្ឌ។
គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទទួលពាក្យ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២២ វរលាម៉ោង ១៧:០០ នាទី៕
សម្រាប់ពាក្យស្នើសុំ ទីតាំងទទួលពាក្យ និងឯកសារដែលត្រូវភ្ជាប់ជាមួយសូមអានសេចក្តីជូនដំណឹងបន្ថែមខាងក្រោម៖
អត្ថបទដោយ៖សម្បត្តិ សុខឡាង