អ្វីជាក្បួនរកស៊ីអាណាចក្រជំនួញជីបម៉ុង? ក្បាលម៉ាស៊ីនដឹកនាំធំៗថាជោគជ័យព្រោះតែធ្វើរឿងទាំងនេះ
ឡុង វឌ្ឍនៈSEPTEMBER 1 2022672 views

អាណាចក្រជំនួញគ្រួសារជីប ម៉ុង បានពង្រីកខ្លួនពាសពេញប្រទេសកម្ពុជាដូចសម្បុកពីងពាង ព្រមទាំងដាក់មហិច្ឆតាធ្វើជំនួញ រហូតឱ្យបណ្ដាប្រទេសក្នុងតំបន់គោរពទទួលស្គាល់ផងដែរ។ ធ្លាប់ចាប់ផ្ដើមពីការរកស៊ីរបរទិញលក់ដែកចាស់ៗសម្រាប់ការសាងសង់នៅក្នុងឆ្នាំ១៩៨២ ត្រឹមរយៈពេល៦ឆ្នាំក្រោយមក ក្រុមហ៊ុនជីប ម៉ុង ក៏មានលទ្ធភាពនាំចូលដែកល្អៗពីក្រៅប្រទេស មកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ គិតត្រឹមឆ្នាំ២០២២នេះ អាណាចក្រជំនួញជីប ម៉ុង មានអាជីវកម្មចំនួន១៣ទៅហើយក្នុងដៃ។ តើអ្វីជាក្បួនរកស៊ីរបស់អាណាចក្រជំនួញល្បីឈ្មោះនេះ?

១. ផ្នត់គំនិតរួមគ្នាយើងកាន់តែខ្លាំង

ចាប់តាំងពីថ្ងៃដែលចាប់ផ្ដើមជំនួញដំបូងនៅក្នុងឆ្នាំ១៩៨២ លោកជំទាវឧកញ៉ា ភាព ហៀក និងកូនៗសម្លាញ់ បានរួមគ្នាក្នុងការខំប្រឹងកសាងមុខជំនួញនេះ រហូតទទួលបានភាពរីកចម្រើនជាបន្តបន្ទាប់មកទល់ពេលបច្ចុប្បន្ន។ ដោយឡែក ក្រោយពេលដែលក្លាយជាអាជីវកម្មចម្រុះវិស័យទៅហើយ ក៏ផ្នត់គំនិតនេះ កាន់តែមានតម្លៃខ្លាំងបំផុតក្នុងការដឹកនាំអាជីវកម្មឱ្យរីកចម្រើនប្រកបដោយនិរន្តរភាពបន្ថែមទៀត។ ខំប្រឹងតែម្នាក់ឯង មិនអាចសម្រេចលទ្ធផលធំ តែបើសិនជាចេះរួមគ្នាប្រមូលផ្ដុំ ពិតជាអាចសម្រេចលទ្ធផលអស្ចារ្យ។

២. ប្ដេជ្ញាផលិតនិងផ្ដល់សេវាកម្មលំដាប់ពិភពលោក

ក្រុមហ៊ុននេះ តែងតែសម្លឹងមើលចន្លោះប្រហោង និងតម្រូវការរបស់អតិថិជន ហើយតែងតែបង្កើតផលិតផល ឬសេវាកម្មដើម្បីបំពេញតម្រូវការក្នុងទីផ្សារ។ ប៉ុន្តែយោងតាមប្រសាសន៍របស់ក្បាលម៉ាស៊ីនដឹកនាំ ក្រុមហ៊ុននេះតែងប្ដេជ្ញាផលិត ផលិតផលនិងសេវាកម្មលំដាប់ថ្នាក់ពិភពលោក។ ជាការពិតណាស់ ផលិតផល ឬសេវាកម្មដែលល្អបំផុតនេះហើយ​ ជាគ្រឹះដ៏រឹងមាំរបស់អាជីវកម្ម ដែលអាចទទួលនូវភាពរីកចម្រើនរាប់រយឆ្នាំ។ ត្រូវចាំថាផលិតផលដែលល្អ មិនពិបាកធ្វើទីផ្សារឱ្យគេស្គាល់នោះទេ ព្រោះអតិថិជននឹងចូលរួមធ្វើទីផ្សារជំនួសអ្នក និយាយតគ្នាពីមាត់មួយទៅមាត់មួយផងដែរ។

៣. ធនធានមនុស្សខ្លាំងៗចម្រុះជាតិសាសន៍

ក្រុមហ៊ុនជីប ម៉ុង គឺមានស្ថាបនិក និងភាគហ៊ុនិកជាជនជាតិខ្មែរសុទ្ធសាធ ប៉ុន្តែសម្រាប់ភាពជោគជ័យរបស់មុខជំនួញជីប ម៉ុង ដោយសារតែសម្បូរធនធានមនុស្សខ្លាំងៗចម្រុះជាតិសាសន៍ផងដែរ។ បុគ្គលិក និងថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុននេះ គឺមានទាំងខ្មែរ និងបរទេសចម្រុះជាតិសាសន៍ មកសហការ ធ្វើការជាមួយគ្នា ដែលធ្វើឱ្យក្រុមហ៊ុនរឹងមាំបំផុត។ ចក្ខុវិស័យជីប ម៉ុង គឺចង់ឱ្យអាណាចក្រអាជីវកម្មខ្លួនអាចរស់លើសពី១០០ឆ្នាំ ដូច្នេះហើយ ទើបត្រូវការធនធានមនុស្សខ្លាំងៗពីក្រៅប្រទេស ដែលគេធ្លាប់ដើរមុនប្រជាជនយើងមួយជំហាន ដើម្បីឱ្យគេពាំនាំយកបទពិសោធន៍ ចំណេះ ជំនាញផ្សេងៗ មកបង្រៀនដល់បុគ្គលិកជាជនជាតិខ្មែរ ដែលនឹងក្លាយជាអ្នកស្នងតំណែង ជ្រោមជ្រែងកសាងជំនួញនេះឱ្យមាននិរន្តរភាពលើសពី១០០ឆ្នាំបាន។

ក្រៅពីចំណុចទាំង៣ខាងលើ ក៏នៅមានធាតុផ្សំសំខាន់ៗមួយចំនួនទៀត ដែលជួយឱ្យអាជីវកម្មនេះទទួលនូវភាពជោគជ័យរួមមាន ការចេះភ្ជាប់អាជីវកម្មនឹងបច្ចេកវិទ្យាថ្មីៗ ការមានចក្ខុវិស័យវែងឆ្ងាយ ការយកឧបសគ្គគ្រប់យ៉ាងជាគ្រូបង្រៀន​ ការពូកែចាប់ឱកាស និងចំណុចពិសេសៗមួយចំនួនទៀត៕

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713  

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia