ដៃស្ដាំ Warren Buffett ស្លាប់នៅវ័យ៩៩ឆ្នាំ នេះជាបណ្ដាំ៥គាត់ប្រាប់មនុស្សជំនាន់ក្រោយត្រូវចៀសវាងបើមិនចង់ឲ្យជីវិតរស់នៅវេទនា
Toeuy HongNOVEMBER 29 20234.7 K views

សេដ្ឋី Charlie Munger ដែលត្រូវបានគេស្គាល់ថាជាដៃស្ដាំរបស់សេដ្ឋី Warren Buffett បានស្លាប់នៅវ័យ៩៩ឆ្នាំជិតចូល១០០ឆ្នាំ។ កាលពីនៅរស់ សេដ្ឋី Charlie Munger គឺត្រូវបានគេចាត់ទុកជាសេដ្ឋីវិនិយោគជើងចាស់ដ៏ឆ្នើមម្នាក់ហើយលោកតែងតែផ្ដល់ដំបូន្មានល្អៗទាក់ទងនឹងការវិនិយោគនិងការអភិវឌ្ឍនខ្លួនទៅដល់ក្មេងៗជំនាន់ក្រោយ។

 

ខាងក្រោមនេះគឺជាបណ្ដាំល្អៗទាំង៥ដែលគាត់បានប្រាប់ទៅមនុស្សជំនាន់ក្រោយគួរចៀសវាងបើមិនចង់ឲ្យជីវិតរស់នៅកាន់តែវេទនា។

 

១. កុំប្រើគ្រឿងញៀន

ត្រង់នេះ សេដ្ឋី Charlie Munger បានឲ្យដឹងថាបើអ្នកពាក់ព័ន្ធនឹងគ្រឿងញៀន អ្នកនឹងបំផ្លាញអនាគតខ្លួនឯង។ គាត់បានបង្ហើបថាគាត់មានមិត្តភក្ដិស្និទ្ធិស្នាល៤នាក់តែ២នាក់បានស្លាប់យូរហើយដោយសារតែពួកគាត់ប្រើប្រាស់គ្រឿងញៀននិងគ្រឿងស្រវឹង ចំណែកមិត្តទី៣របស់គាត់ជាមនុស្សប្រមឹក។ ដូច្នេះគ្រឿងញៀននេះវាបំផ្លាញអនាគតមនុស្សនិងប៉ះពាល់ដល់សន្តិសុខសង្គមទៀតផង។

 

. កុំពូកែខឹង

 ដូចឃ្លាមួយពោលថា” ខឹងខុស ខឹងខាត” សេដ្ឋី Charlie Munger ក៏បានលើកឡើងផងដែរថាកំហឹងនិងការសងសឹកវាមិនចំណេញដល់អ្នកទេ តែផ្ទុយទៅវិញការខឹងក្រោធ មានតែបំផ្លាញពោលគឺបាត់បង់មិត្តភាព ហើយបង្កើនសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន។

 

. កុំធ្វើជាមនុស្សដែលគេមិនទុកចិត្ត

 ត្រង់នេះសេដ្ឋី Charlie Munger បានសង្កត់ធ្ងន់ថា បើមិនចង់ឲ្យជីវិតអ្នករស់នៅវេទនា ចូរធ្វើជាមនុស្សដែលស្មោះត្រង់ កុំធ្វើជាមនុស្សដែលគេគ្មានទំនុកចិត្តលើយើង។ លើសពីនេះអ្នកត្រូវស្មោះត្រង់ហើយច្បាស់លាស់ពោលគឺហ៊ាននិយាយ ហ៊ានធ្វើតាម។ លោកបានបន្ថែមទៀតថាមនុស្សដែលគេមិនទុកចិត្តគឺតែងតែត្រូវបានគេដកចេញពីចង្កោមនៃមិត្តភាពនិងសកម្មភាពសង្គមនានា។

 

. ដួលហើយងើប កុំផ្ដេកផ្ដួល

 ប្រសិនជាអ្នកជួបបញ្ហាឬបរាជ័យបាកទឹកចិត្ត ហើយបន្តផ្ដេកផ្ដួលតាមស្ថានភាពនោះជីវិតអ្នកនឹងរស់នៅវេទនារហូត ព្រោះនៅក្នុងជីវិតនឹងមានរឿងរ៉ាវជាច្រើនដែលអ្នកនឹងប្រឈមដូច្នេះ បើអ្នកដួលហើយមិនព្រមងើបតស៊ូទេនោះ​ មួយជីវិតនេះគឺស្គាល់តែភាពវេទនាប៉ុណ្ណោះ។ គាត់ថាដើម្បីចៀសវាងវេទនាក្នុងជីវិត អ្នកត្រូវដួលហើយងើបមិនថាអ្នកស្ថិតនៅក្នុងកាលៈទេសៈណានោះទេ។

 

. មិនរៀនពីកំហុសខ្លួនឯង

បើអ្នកធ្វើអ្វីមួយបរាជ័យ ធ្លាប់ធ្វើខុសតែមិនព្រមរៀនពីកំហុសខ្លួនឯង ដើម្បីរកផ្លូវឬរបៀបធ្វើថ្មីទេនោះ ជីវិតអ្នកមិនរីកចម្រើនឡើយពោលគឹនៅតែវេទនាដដែល។ ដូច្នេះបើអ្នកបរាជ័យឬធ្វើខុសលើរឿងអ្វីមួយ​ អ្នកត្រូវរៀនពីកំហុសពីអតិកាលរបស់ខ្លួន ហើយចាប់ផ្ដើមប្ដូរផ្លូវថ្មីក្នុងការធ្វើវាដើម្បីផ្លាស់ប្ដូរកាន់តែរីកចម្រើនទៅមុខ។ សេដ្ឋី Charlie Munger ក៏បង្ហើបផងដែរថាដើម្បីចៀសវាការមិនសប្បាយចិត្ត អ្នកត្រូវធ្វើខ្លួនឯងក្លាយមនុស្សដែលមានការអប់រំខ្ពស់ព្រោះកាលណាអ្នកមានចំណេះដឹង អ្នកតែងតែអាចដោះស្រាយបញ្ហាផ្សេងៗជាច្រើនបាន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia