ពូកែមែន! កូនខ្មែរ នាំមុខម្ហូបអាម៉ុក ទៅប្រកួតក្នុងកម្មវិធី Masterchef នៅអាមេរិក ទទួលបាន Yes ចំនួន៤
Kan DaraJUNE 5 20231.6 K views

ជារឿងគួរឲ្យរំភើបមួយ ដែលមានកូនខ្មែរដំបូងគេ បាននាំយកមុខម្ហូបតំណាងជាតិខ្មែរ អាម៉ុក «AMOK» ទៅប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក «MasterChef: United Tastes of America» ដោយទទួលបានការពេញចិត្តខ្លាំង និង Yes ទាំងបួនពីគណកម្មការ។

1

លោក Charles កូនខ្មែរ-អាមេរិក បានបញ្ចេញថ្វីដៃធ្វើមុខម្ហូបខ្មែរ អាម៉ុក «AMOK» យកទៅឲ្យគណកម្មការភ្លក់ ដោយទទួលបានការពេញចិត្តជាខ្លាំងពីគណកម្មការ រួមទាំងពោលថាម្ហូបខ្មែរមួយមុខនេះពិតជាអស្ចារ្យខ្លាំងណាស់ ទាំងរសជាតិនិងការតុបតែងគឺល្អគ្រប់យ៉ាង។ ទស្សនាវីឌីអូ

Screen Shot 2023 06 05 at 11.52.39 Am Large

មុខម្ហូបខ្មែរ អាម៉ុក «AMOK» ធ្វើឲ្យលោក Charles ទទួលបាន Yes ចំនួន ៤ ពីគណកម្មការ លើវិញ្ញាសារម្ហូបតំណាងជាតិ និងមានឱកាសទៅវគ្គបន្តទៀត ដើម្បីឈានជើងក្លាយជាម្ចាស់ពានរង្វាន់ ក្នុងកម្មវិធី «MasterChef: United Tastes of America» រដូវកាលទី១៣ ទទួលបានប្រាក់រង្វាន់ចំនួន ២៥០,០០០ដុល្លារ និងពានរង្វាន់ MasterChef របស់អាមេរិក។

លល

គួរជម្រាបផងដែរថា ហហ្មុក ឬអាម៉ុក «AMOK» ជាម្ហូបអាហារមួយប្រភេទ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញ។ សម្រាប់ម្ហូបតំណាងកម្ពុជា មួយនេះកំពុងទទួលបានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលបានមកទស្សនាកម្ពុជា៕

ឋ

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia