ចាក់សាំងរាល់ថ្ងៃ តិចអត់ដឹង! មកស្គាល់មេធំរបស់ការ៉ាស់សាំង Total ខណៈរកស៊ីបានចំណូលជិត ២០ពា.ន់លា.នដុល្លារ
ធី ស្រីល័ក្ខAUGUST 19 20244 K views

ធ្លាប់តែជិះកាត់ចូលចាក់សាំង ឃើញការ៉ាស់សាំង Total Energies ដុះពេញដីស្រុកខ្មែរទាំងនៅទីក្រុងនិងតាមបណ្តាលខេត្ត ខណៈអាជីវកម្មមួយនេះមានប្រាក់ចំណូលសរុបប្រមាណ ១៥៧ពាន់លានដុល្លារ និងក្នុង១ឆ្នាំអាចរកចំណូលរហូតដល់ទៅ ២១ពាន់លានដុល្លារបើគិតត្រឹមឆ្នាំ ២០២៣ ។ ចុះបងប្អូនឆ្ងល់ទេ ថាតើនរណាជាមេធំឈរពីក្រោយការ៉ាស់សាំងដ៏ល្បីមួយនេះ?

 

ក្រុមហ៊ុន Total Energies ត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៦៣ មកម្លេះ ដោយបង្កើតឡើងដោយវិស្វករជនជាតិបារាំងម្នាក់។ ហើយនាពេលបច្ចុប្បន្ន លោក Patrick Pouyanné គឺជា CEO ក្រុមហ៊ុន TotalEnergies ដែលស្ថិតក្នុងវ័យ៥៨ឆ្នាំ លោក Patrick Pouyanné មានសញ្ជាតិបារាំងបានកាន់តួនាទីជា CEO ក្រុមហ៊ុន TotalEnergies។ ទាក់ទិននឹងការសិក្សា លោកបានបញ្ចប់ការសិក្សា ផ្នែកវិស្វកម្ម និងក្រោយមកលោកបានចូលបម្រើការងារក្នុងនាមជាវិស្វករនៃក្រុមហ៊ុន Corps des mines ។

1

ក្រោយមក លោក Pouyanné បានចាប់ផ្តើមអាជីពរបស់គាត់នៅឆ្នាំ១៩៨៩ នៅក្រសួងឧស្សាហកម្ម។ នៅឆ្នាំ១៩៩៣ គាត់បានក្លាយជាទីប្រឹក្សាបច្ចេកទេសរបស់លោក Édouard Balladur ដែលជារដ្ឋមន្ត្រីទីមួយរបស់បារាំងនៅពេលនោះ។

3

យ៉ាងណាមិញ នៅក្នុងឆ្នាំ១៩៩៥ គាត់បានក្លាយជាទីប្រឹក្សាបច្ចេកទេសសម្រាប់បរិស្ថាន និងឧស្សាហកម្ម និងជាប្រធានបុគ្គលិករបស់ François Fillon។ នៅខែឧសភា ឆ្នាំ២០១៥ លោក Pouyanné ត្រូវបានជ្រើសរើសជា សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Total ហើយនៅខែធ្នូគាត់ត្រូវបានតែងតាំងជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Total ដោយរួមបញ្ចូលគ្នានូវតួនាទីទាំងពីរ។

4

គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន TotalEnergies Cambodia បានបង្កើតបណ្តាញស្ថានីយ៍សេវាជាង ៥៨ទីតាំងនៅក្នុងរាជធានីភ្នំពេញ និង ៤៩ស្ថានីយ៍នៅតាមបណ្តាលខេត្តផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia