CEO TikTok ទ្រព្យ២០០លាន$ ធ្លាប់ធ្វើការឱ្យហ្វេសប៊ុក មុនប្រែជាគូប្រជែងធំអង្រួន FB ឱ្យគេងមិនលក់
Kan DaraMARCH 26 2023677 views

លោក Shou Zi Chew គឺជានាយកប្រតិបត្តិក្រុមហ៊ុនTikTok ជ​នជាតិសិង្ហបុរីមួយរូប ដែលធ្លាប់ធ្វើការឱ្យ Facebookកាលពីក្រុមហ៊ុនរបស់អាមេរិកមួយនេះទើបចាប់ផ្តើមដំបូង​រហូតប្រែជាគូប្រជែងធ្វើឱ្យក្រុមហ៊ុន Facebook ភ័យខ្លួនដេកមិនលក់។

តំណែងជានាយកប្រតិបត្តិTiktok នេះត្រូវបានលោក Zhang Yiming ផ្ទេរមកឱ្យលោក កាលពីខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។នាយកប្រតិបត្តិវ័យ៣៥ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សានៅសាលាល្បីបំផុតរបស់អាមេរិក Harvard Business School និងបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) ពីសាកលវិទ្យាល័យ Ivy League និងបរិញ្ញាបត្រផ្នែក BSC និងសេដ្ឋកិច្ចនៅសកលវិទ្យាល័យចក្រភពអង់គ្លេស។

បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានចូលធ្វើការភ្លាមៗឱ្យក្រុមហ៊ុន​ Facebook​ កាលពីក្រុមហ៊ុនទើបបង្កើតដំបូង (CFO) លោកក៏ធ្លាប់ជាប្រធាននៅ Xiaomi Technology ក្រុមហ៊ុនអេឡិចត្រូនិកចិន។ រហូតដល់ឆ្នាំ២០២១លោកបានក្លាយជាមនុស្សដំបូងបំផុតដែលកាន់តំណែងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនTiktok។

ចូលកាន់តំណែងមិនដល់មួយខែផងលោកត្រូវគេបានចាត់តាំងជានាយកប្រតិបត្តិជំនួសឱ្យ Kevin Mayer បន្ទាប់ពីលោកកាន់បានរយៈពេលខ្លីបំផុត។ ជាមួយគ្នានេះដែរលោក Zhang Yiming ដែលគេស្គាល់ថាជាស្ថាបនិក Tiktok ធ្លាប់បានលើកឡើងថាលោក Shou Zi Chew គឺជាមនុស្សម្នាក់មានចំណេះដឹងជ្រៅជ្រះអំពីក្រុមហ៊ុន និងឧស្សាហកម្មបច្ចេកវិទ្យា ហើយមានបទពិសោធន៍ធ្វើការនៅក្នុងវិស័យបច្ចេកវិទ្យាអស់រយៈពេលមួយទសវត្សរ៍មកហើយ។

យ៉ាងណាមិញនាពេលថ្មីៗនេះដែរ បញ្ហាក្រុមហ៊ុន Tik Tok រកស៊ីនៅលើទឹកដីអាមេរិក ហាក់ឡើងកម្ដៅសារជាថ្មី ខណៈពេលនេះតាមការស្ទង់មតិថ្មីរបស់ Washington Post មានប្រជាជនអាមេរិកជាច្រើនគាំទ្រលើការលុបកម្មវិធី Tik Tok ចេញពីប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិក។

សម្រាប់មូលហេតុនៃការសម្រេចចិត្តឱ្យលុបនេះ គឺបណ្ដាលមកពីការភ័យខ្លាចអំពីសន្តិសុខជាតិទាំងមូល និងខ្លាចថាទិន្នន័យអ្នកប្រើប្រាស់ អាចធ្លាក់ចូលទៅក្នុងកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន ខណៈកាលពីសប្តាហ៍មុន រដ្ឋបាល លោក Biden បាននិយាយយ៉ាងដូច្នេះថា៖ "ខ្លួននឹងហាមឃាត់ TikTok នៅសហរដ្ឋអាមេរិក ប្រសិនបើក្រុមហ៊ុន ByteDance មិនលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនអាមេរិក"។៕

អត្ថបទដោយ៖​ ពីង​ ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia