ឱកាសល្អសម្រាប់អ្នកមានកសិផលលក់! ក្រុមហ៊ុនមួយប្រកាសទិញកសិផលជាង៥០មុខ ចង់លក់ទាក់ទងតាមនេះ
ធី ស្រីល័ក្ខDECEMBER 8 20221.7 K views

ជាឱកាសល្អសម្រាប់បងប្អូនប្រជាកសិករដែលមានកសិផលលក់ ពេលនេះមានក្រុមហ៊ុនខ្មែរមួយប្រកាសប្រមូលទិញកសិផលពីប្រជាកសិករជាច្រើនមុខ។យោងតាមការរបស់លោក ម៉េង ភ័ស្ត បច្ចុប្បន្នជាម្ចាស់ Cambodia Agri- Cooperation បានឱ្យដឹងថា ក្រុមហ៊ុនកសិកម្មខ្មែររុងរឿងត្រូវការទិញបន្លែជាប្រចាំ​ ៥៨៧០kg/ថ្ងៃ​ ទៅ​ ៦000kg/ថ្ងៃ។

ក្នុងនោះកសិផលដែលក្រុមហ៊ុនប្រមូលទិញមានចំនួន ៥៤ មុខដែលរួមមាន ៖

១.ប្រភេទបន្លែ

ត្រកួនចិន 50kg/ថ្ងៃ ,ត្រសក់ផ្អ​ 1000kg/ថ្ងៃ, ស្ពៃក្រញ៉ាញ់​លើទឹក​ 50kg/ថ្ងៃ , ស្ពៃតឿ​លើទឹក​ 50kg/ថ្ងៃ ,ស្ពៃខ្មៅលើទឹក​ 50kg/ថ្ងៃ, ស្ពៃចង្កិះលើទឹក​ 50kg/ ថ្ងៃ ,ស្ពៃបូកគោ​ 50kg/ថ្ងៃ , ស្ពៃក្តោប​ 50kg/ថ្ងៃ , ខាត់ណាដើមលើទឹក​ 50kg/ថ្ងៃ, ផ្កាខាត់ណាស​ 50kg/ថ្ងៃ, ផ្កាខាត់ណាខៀវ​ 50kg/ថ្ងៃ , ប៉េងបោះខ្មែរ​ 50kg/ថ្ងៃ , ប៉េងបោះឈរី​ 50kg/ថ្ងៃ , ត្រប់វែង​ 50kg/ ថ្ងៃ , ត្រប់ស្រួយ​ 50kg/ថ្ងៃ , ម្ទេសហាវៃខៀវ​ 50kg/ថ្ងៃ , ម្ទេសហាវៃលឿង​ 50kg/ថ្ងៃ , ម្ទេសហាវៃក្រហម​ 50kg/ថ្ងៃ , ឪឡឹកលឿង​ 50kg/ថ្ងៃ , ត្រសក់ផ្អែមលឿង​ 50kg/ថ្ងៃត្រសក់ផ្អែមសំណាញ់​ (ពូជតៃវ៉ាន់)​ 50kg/ថ្ងៃ , ម្ទេសប្លោក​ 50kg/ថ្ងៃ , ម្ទេសដៃនាង​ 50/ថ្ងៃ , ល្ហុងខ្ចី​ 50kg/ថ្ងៃ, ពពាយ​ 50kg/ថ្ងៃ , សណ្តែកគួរ​ 50kg/ថ្ងៃ , ដំឡូងជ្វាខ្មែរ​ និងជប៉ុន​ 100kg/ថ្ងៃ , ល្ពៅគីងគក​ 100kg/ថ្ងៃ, ម្រះខ្មែរ​ 100kg/ថ្ងៃ , ននោងមូល​ និងជ្រុង​ 50kg/ថ្ងៃ , ក្រូចឆ្មា​ 100kg/ថ្ងៃ , ត្រឡាច​ 100kg/ថ្ងៃ , ត្រយ៉ូងចេក​ 50ឡូ/ថ្ងៃ ,​ ចេកទុំ​ 3000ស្និត/សប្តាហ៍,​ ការ៉ុត​ 50kg/ថ្ងៃ,​ ឆៃថាវ​ 1000kg/ថ្ងៃ,​ ខ្ទឹមបារាំង​ 50kg/ថ្ងៃ,​ ខ្ទឹមក្រហម​ 50kg/ថ្ងៃ,​ សាឡាដខ្មែរ​ 50kg/ថ្ងៃ,​ សាឡាដបរទេស​ 50/ថ្ងៃ,ផ្សិតចំបើង 30kg/ថ្ងៃ , ពោតបារាំង 50kg/ថ្ងៃ ,ឃ្លោក 30kg/ថ្ងៃ ។ 

២.ប្រភេទគ្រឿងទេស

ជីរណា​ 30kg/ថ្ងៃ,​ ជីនាងវង​ 30kg/ថ្ងៃ,​ ជីអង្កាម​ 30kg/ថ្ងៃ,​ ជីពងទាកូន​ 30/ថ្ងៃ,​ គល់ស្លឹកគ្រៃ​ 2000kg/ថ្ងៃ,​ រំដេងខ្មែរ​ 200kg/ថ្ងៃ,​ ខ្ជាយខ្មែរ​ 30kg/ថ្ងៃ,​ ខ្ញីខ្មែរ​ 30kg/ថ្ងៃ,​ តាំងអោ​ 30kg/ថ្ងៃ។

៣.ប្រភេទសាច់ ៖មាន មាន់ស្រែ​ 100kg/ថ្ងៃ,​ ទាកាប៉ាស្រែ​ 50kg/ថ្ងៃ​។

គួរបញ្ជាក់ផងដែរ បើតាមការលើឡើងរបស់លោក ម៉េង ភ័ស្ត បានថ្លែងប្រាប់ក្រុមការងារចាប់ក្រហមផងដែរថា ចំពោះតម្លៃទៅលើកសិផល ក៏ដូចជាត្រីសាច់ផ្សេងៗគឺឡើងចុះទៅតាមតម្លៃទីផ្សារទូទៅមិនមែនឡើងចុះតាមតែក្រុមហ៊ុននោះទេ ហេតុនេះសូមបងប្អូនដែលលក់ហើយមានតម្លៃឡើងចុះសូមមេត្តាកុំមានការយល់ច្រឡំ។

សម្រាប់បងប្អូនដែលមានកសិផលក្នុងចំណោម ៥៤មុខ ហើយចង់ធ្វើការលក់មកកាន់ក្រុមហ៊ុនអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 071 285 4627  និងលេខតេឡេក្រាម ៖ ​0967 652 652 (Telegram )/​ 078 510 310( Telegram )

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia