ចិត្តវិទ្យា៖ រឿងធំៗ៥នេះ ធ្វើឲ្យមនុស្សភាគច្រើនស្តាយក្រោយបំផុត ពេលចាស់ទៅ
Kan DaraMAY 10 20248.5 K views

ជីវិត គឺជាដំណើរដែលពោរពេញទៅដោយភាពមិនទៀងទាត់ រីករាយ និងទុក្ខព្រួយ រួមទាំងឱកាសរាប់មិនអស់សម្រាប់ការលូតលាស់ និងការស្វែងរកខ្លួនឯង ប៉ុន្តែវាក៏បានផ្តល់នូវវិប្បដិសារីយ៍ច្រើនផងដែរ។ ខាងក្រោមនេះ គឺជារឿងធំៗ៥ ដែលមនុស្ស ៩៩% ស្តាយក្រោយបំផុតពេលចាស់ទៅ ដោយយោងតាមការស្រាវជា្រវ និងផ្នែកចិត្តសាស្ត្រពី New Trader U៖

/. មិនទទួលស្គាល់ខ្លួនឯង មនុស្សជាច្រើនចំណាយពេលរាប់ឆ្នាំដើម្បីព្យាយាមផ្លាស់ប្តូរខ្លួនឯងឲ្យសមនឹងបរិបថសង្គម ឬការរំពឹងទុករបស់អ្នកដទៃ ចៀសជាងរស់នៅក្នុងភាពជាខ្លួនឯង។ ក្នុងនោះការស្រាវជ្រាវផ្នែកចិត្តសាស្រ្តបង្ហាញថា ការទទួលយកខ្លួនឯងមានសារៈសំខាន់ចំពោះសុខភាពផ្លូវចិត្ត និងសុខុមាលភាពផ្លូវកាយ។ នៅពេលដែលយើងរៀនស្រឡាញ់ និងទទួលយកខ្លួនយើងដោយគ្មានលក្ខខណ្ឌ នោះយើងនឹងមានទំនុកចិត្តកាន់តែខ្លាំង ភាពអត់ធន់ខ្ពស់ រួមទាំងពេញចិត្តក្នុងជីវិតទាំងមូល។

២/. ខ្លាចច្រើន សុញច្រើន៖ ប្រសិនបើអ្នកមិនហ៊ានប្រថុយជាមួយហានិភ័យ ដោយសារតែមានភាពភ័យខ្លាច នោះវានឹងធ្វើឲ្យបាត់បង់ឱកាសជាច្រើន ខណៈឱកាសទាំងនោះអាចនាំមកនូវភាពជោគជ័យសម្រាប់អ្នកផងក៏ថាបាន។ ដូច្នេះចូរលះបង់ភាពភ័យខ្លាច ឬដើរចេញពីតំបន់សុវត្ថិភាព ហើយហ៊ានធ្វើរឿងដែលប្រឈមជាមួយហានិភ័យ។ កាន់តែធ្វើ ឱកាសរបស់អ្នកនឹងមានកាន់តែច្រើនដូចគ្នា។

/. ប្រៀបធៀប៖ រស់នៅក្នុងយុគប្រព័ន្ធផ្សព្វផ្សាយ ងាយនឹងធ្លាក់ចូលទៅក្នុងអន្ទាក់នៃការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃណាស់។ យើងឃើញរូបភាពនៃជីវិតដ៏ល្អឥតខ្ចោះ អាជីពជោគជ័យ និងទំនាក់ទំនងដ៏គួរឲ្យច្រណែន ដែលធ្វើឲ្យយើងមានអារម្មណ៍ថាខ្វះខាតជានិច្ច។ យ៉ាងណាមិញ តាមការស្រាវជ្រាវផ្នែកចិត្តសាស្រ្តបានបង្ហាញថា ការប្រៀបធៀបគ្នាក្នុងសង្គម គឺជាចោរប្លន់សេចក្តីសុខផ្លូវចិត្តដ៏សាហាវបំផុត។

/. មិនចេះអភ័យទោស៖ ភាពក្រអឺតក្រទម គុំគួន និងអន់ចិត្តច្រើន ប្រៀបដូចជាការផឹកថ្នាំពុលខ្លួនឯង ហើយរំពឹងថាអ្នកដទៃនឹងស្លាប់។  ការស្រាវជ្រាវផ្នែកចិត្តសាស្រ្តបានឲ្យដឹងថា ការអភ័យទោសមានឥទ្ធិពលវិជ្ជមានជាច្រើនដូចជា ការកាត់បន្ថយភាពតានតឹង ទំនាក់ទំនងកាន់តែប្រសើរឡើង និងការពេញចិត្តក្នុងជីវិតទាំងមូល។ នៅពេលអត់ទោសឱ្យអ្នកដទៃ និងខ្លួនឯង ប្រៀបដូចយើងបានដោះលែងកំហឹង និងភាពជូរចត់ ក្តៅក្រហាយ ចេញពីក្នុងខ្លួនយ៉ាងដូច្នោះដែរ។

/. គ្មានជំនាញគ្រប់គ្រងលុយ៖ លុយមិនអាចទិញសុភមង្គលបានមែន តែបើគ្មានលុយក៏មិនប្រាកដថាមានសុភមង្គលដែរ។ មនុស្សជាច្រើនស្តាយក្រោយ ដោយសារការមើលស្រាលទៅលើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ រកបានប៉ុនណាចាយវាយប៉ុនណឹង ហើយជំពាក់គេទៀត។ លុះដល់ពេលចាស់ទៅ គ្មានកម្លាំងរកប្រាក់ចំណូល លុយសន្សំក៏គ្មាន លុយត្រៀមចូលនិវត្តន៍ក៏អត់ នោះហើយជាគ្រាដ៏យ៉ាប់យឺនបំផុត។

យ៉ាងណាមិញ ជីវិត ប្រៀបដូចដំណើរផ្សងព្រេងអ៊ីចឹង បើអ្នកប្រហែសខ្លួនតែបន្តិច ច្បាស់វង្វេងក្នុងព្រៃរស់ក្នុងសេចក្តីភាពខ្លាច ហើយចុងបញ្ចប់សល់ត្រឹមវិប្បដិសារីយ៍ ដែលចាយពេលវេលាកន្លងមករួមរឹតខ្លួនឯង រកសុខ ឬរស់នៅក្នុងស្ថានភាពរុងរឿងមិនបាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia