សាកសួរឥតគិតថ្លៃ! មានចម្ងល់ពីបច្ចេកទេសកសិកម្ម កសិករអាចខលសួរមន្ត្រីជំនាញតាមលេខ១ខែ្សនេះ
Sambat SokhlangMAY 20 2024262 views

ដើម្បីចូលរួមជួយដោះស្រាយបញ្ហាប្រជាកសិករ ថ្មីៗនេះ ក្រសួងបានរៀបចំលេខទូរស័ព្ទមួយខ្សែ ១២៨៩ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករ ដែលមានចម្ងល់នានា ពាក់ព័ន្ធបច្ចេកទេសកសិកម្ម មិនថាការដាំដុះ ឬ ការចិញ្ចឹមសត្វ សុទ្ធតែអាចធ្វើការសាកសួរតាមរយៈលេខមួយខ្សែនេះដោយឥតគិតថ្លៃ ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក៏ដោយ។

E159ba60 Cb1c 49ee 8f16 9f409cb49904

ចំពោះការដាក់ចេញយុទ្ធសាស្រ្តនេះ គឺដើម្បីធ្វើឱ្យកសិករអាចទទួលបានជំនួយបន្ថែមផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ ពីមន្ត្រីជំនាញដែលមានបទពិសោធន៍និងចំណេះជំនាញលើវិស័យកសិកម្មនេះផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា សម្រាប់លេខទូរស័ព្ទខាងលើនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia