ត្រឹម៤ខែឆ្នាំ ២០២៤ កម្ពុជារកចំណូលបានពីការនាំចេញ ៨ពា.ន់លានដុល្លារ កើនឡើង១២ភាគរយ
Sambat SokhlangMAY 10 2024349 views

ក្នុងរយៈពេលប្រមាណជាជា ៤ខែដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាមានការកើនឡើង​ ១២ភាគរយ ជាមួយនឹងចំណូលសរុបចំនួន ៨ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។

Photo 2024 05 10 15 48 21

ថ្លែងនៅក្នុងពិធីបើកសម្ពោធ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ លោកជំទាវ ចម និម្មល “ក្នុងរយៈពេល ៤​ ខែដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦ ៩១៣ លានដុល្លារ មានកំណើនប្រមាណជិត ១២% ការនាំចេញមានមានទំហំទឹកប្រាក់ ប្រមាណ ៨​ ប៊ីលានដុល្លារ កើនឡើងប្រមាណជិត ១២% ដែលការណ៍នេះ បានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជាដែលមានកំណើននិងបានដើរតួនាទី យ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ” ។

440938301 836437098514114 5775737983785635078 N

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia