ក្រុមហ៊ុន វីរៈប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ ស្នើសុំវិនិយោគ និងអភិវឌ្ឍន៍តំបន់ឆ្នេរកោះស្នេហ៍នៅខេត្ដកោះកុង
Bunthoeun KoemMAY 10 20244.5 K views

ក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ បានធ្វើការស្នើសុំសិទ្ធិក្នុងការវិនិយោគ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ (ឆ្នេរកោះស្នេហ៍) ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម អ៊ុក ភ័ក្រ្ដា អភិបាលរងនៃគណៈអភិបាលខេត្ដកោះកុងកាលពីពេលថ្មីៗកន្លងទៅ។

441935705 945320400716243 6020097304969848136 N

ឯកឧត្ដមអភិបាលរងខេត្ដបានលើកឡើងថា តាមរយៈគម្រោងស្នើសុំវិនិយោគតំបន់ឆ្នេរសមុទ្រនេះ អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញពីទស្សនៈប្រែក្លាយតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទ ជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពមួយរបស់ខេត្តកោះកុង គួបផ្សំនឹងការអភិវឌ្ឍរីស៊ត សួនកម្សាន្តតាមបណ្តោយឆ្នេរ កន្លែងលេងទឹក កំពង់ផែទេសចរណ៍ និងកន្លែងកម្សាន្តជាច្រើនទៀត។

441345310 945320267382923 6335990601389518604 N

ឯកឧត្ដមបន្ដថា ក្នុងនាមរដ្ឋបាលខេត្ត គឺសូមគាំទ្រលើគម្រោងវិនិយោគអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ក្រុងខេមរភូមិន្ទនេះ ព្រោះកន្លងមកក្រុងខេមរភូមិន្ទ មានតែឆ្នេរសមុទ្រមួយកន្លែងនេះទេ ហើយក៏មិនទាន់បានរៀបចំបានល្អប្រសើនោះដែរ។ ដូច្នេះការស្នើវិនិយោគគម្រោងនេះ គឺពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជួយក្រុងខេមរភូមិន្ទ ឱ្យមានកន្លែងកម្សាន្តថ្មី ដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន។

ក្នុងនោះនៅពេលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនារួចរាល់ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា ភ្ញៀវទេសចរនឹងមកកម្សាន្តខេត្តកោះកុង ពិសេសក្រុងខេមរភូមិន្ទនេះកាន់តែច្រើន តែក្នុងនោះ ការស្នើសុំវិនិយោគនេះ គឺត្រូវអនុវត្តឱ្យស្របនីតិវិធីច្បាប់ ត្រូវការការៀបចំក្រុមការងារចុះសិក្សាទីតាំង និងត្រូវស្នើសុំគោលការណ៍អនុញ្ញាតលើការជួលទីតាំងដីពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងត្រូវរៀបចំផែនការមេប្រើប្រាស់ដី និងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍឱ្យបានច្បាស់លាស់ផងដែរ៕

441453441 945320440716239 5354655574418396531 N

441868652 945320314049585 631207063283166182 N

441926141 945320304049586 4755832075426556071 N

441927724 945320454049571 8815344396113217557 N

426088563 945320464049570 3025907460704308446 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia