ស្ថិតនៅក្នុងវ័យចាប់ពី២០ឆ្នាំឡើង គឺជាវ័យមួយ ដែលមានប្រាក់បៀវត្សរ៍នៅមាន កម្រិត ដែលត្រូវរៀនផងនឹងត្រូវធ្វើការក្រៅម៉ោងផង ហើយក៏ជាវ័យមួយ ដែលពេញសប្បាយ។ ដូច្នេះ ការគិតទៅលើរឿងវិនិយោគអចលនទ្រព្យ គឺអាចហួសពីលទ្ធភាពរបស់ ពួកគេ។ ប៉ុន្តែវាក៏អាចទៅរួច ប្រសិនបើអ្នកមានការរៀបគម្រោងច្បាស់លាស់។ មែនទែនទៅការទិញផ្ទះក្នុងវ័យ២០ឆ្នាំ គឺជាការវិនិយោគដ៏ល្អនាពេលអនាគត ហើយក៏ជាការវិនិយោគដែលអាចរីក ចម្រើនយ៉ាងខ្លាំងណាស់ដែរ។
យោងតាមការដកស្រង់ចេញពីគេហទំព័រ homebuyer បានបង្ហាញពីគន្លឺះមួយចំនួនដែលជួយឱ្យយុវវ័យសម័យថ្មីអាចមានសម្ធភាពសន្សំលុយទិញផ្ទះតាមក្ដីស្រមៃបាន៖
១. បង្កើនប្រាក់ចំណូល
ពិតណាស់ មនុស្សគ្រប់គ្នាមានការលំបាកក្នុងការបង្កើនប្រាក់ចំណូលរៀងៗខ្លួន ។ នៅពេលដែលអ្នក គិតថាខ្លួនឯងមិនមានលុយគ្រប់គ្រាន់ នោះអ្នកបានដាក់គោលដៅបរាជ័យឲ្យខ្លួនឯងស្រាប់ទៅហើយ។ រឿងសំខាន់បំផុត ត្រូវផ្លាស់ប្ដូរគំនិតនឹងតាំងចិត្ត ថាខ្លួនឯងអាចរកវិធីសាស្ត្របង្កើតលុយបាន។ ត្រូវចាំថាគោលដៅរបស់យើងគឺទិញផ្ទះ ដូច្នេះអ្នកត្រូវចាប់ផ្ដើមសន្សំប្រាក់ឬធ្វើការវិនិយោគបន្ថែម ដោយសារ យើងមិនអាចមានប្រភពចំណូលតែមួយមុខបានទេ យ៉ាងតិច២ ដើម្បីសល់ប្រាក់ ក្រោយពេលដែលអ្នកបានចំណាយប្រាក់ទៅលើការរស់នៅប្រចាំថ្ងៃ និងដើម្បីទប់ទល់ពីហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ដែលធ្វើបាត់បង់ប្រភពចំណូល ។
២.ការសន្សំលុយ
បន្ទាប់ពីប្រាក់ចំណូលហើយអ្វីដែលលោកអ្នកត្រូវធ្វើគឺសន្សំលុយនេះឯង ការសន្សំលុយដើម្បីទិញផ្ទះ ដូចបំណងប្រាថ្នារបស់អ្នក អាចជារឿងដ៏ពិបាក ប៉ុន្តែវាអាចងាយស្រួលជាង ប្រសិនបើលោកអ្នកមានវិធីសាស្រ្តត្រឹមត្រូវ ក្នុងការសន្សំប្រាក់។ ការដាសតឿនខ្លួនឯងឱ្យចេះសន្សំលុយ មុននឹងចំណាយផ្សេងៗ ដោយត្រូវចំណាយទៅលើរឿងដែលត្រឹមត្រូវ ហើយអ្នកត្រូវការ។ ឧទាហរណ៍ បើអ្នកទម្លាប់ចំណាយលើអាហារខាងក្រៅមួយពេល ១០ដុល្លារមានន័យថា អ្នកនឹងចំណាយច្រើននៅក្នុងមួយខែ ដែលអាចលើសពីប្រាក់ចំណូលរបស់ខ្លួន។ ប៉ុន្តែប្រសិនបើអ្នកកាត់បន្ថយការចំណាយខាងក្រៅ បែរមកធ្វើម្ហូបដោយខ្លួនឯងវិញ វាមិនត្រឹមតែកាត់បន្ថយការចំណាយប៉ុណ្ណោះទេ តែថែមទាំងឱ្យអ្នកមានប្រាក់ទុកសន្សំថែមទៀតផង។
៣. ប្រើក្បួន៣០/៣០/៣
មានចំណូល ចេះសន្សំលុយ តែមិនដឹងចាត់ចែងលុយតាមរបៀបណា ទើបមានផ្លែផ្កា ។ ហើយចំណុចនេះគឺ ជាច្បាប់ទិញផ្ទះចំនួនបីដែលត្រូវអនុវត្តតាម។ ប្រសិនបើអ្នកមិនអាចធ្វើបានទាំងអស់នោះទេគួរធ្វើតាមយ៉ាងហោចណាស់ឱ្យបានមួយដែរ។
ក្បួន៣០ ចំណាយមិនលើសពី ៣០% នៃប្រាក់ចំណូលសរុបរបស់អ្នកលើការបង់រំលស់ប្រចាំខែ
ក្បួន៣០ មានយ៉ាងហោចណាស់ត្រូវមាន ៣០% នៃតម្លៃផ្ទះដែលបានរក្សាទុកជាសាច់ប្រាក់ ឬទ្រព្យសម្បត្តិ
ក្បួន០៣ កំណត់តម្លៃផ្ទះគោលដៅរបស់អ្នកមិនលើសពីបីដងនៃប្រាក់ចំណូលសរុបប្រចាំឆ្នាំរបស់អ្នក។
៤. ជ្រើសរើសភ្នាក់ងារអចលនទ្រព្យ
ភ្នាក់ងារអចលនទ្រព្យដែលជឿទុកចិត្តនឹងធ្វើឱ្យការទិញផ្ទះដំបូងរបស់អ្នកមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបាន។ ពួកគេនឹងជួយអ្នកក្នុងការស្វែងរកផ្ទះដែលសមនឹងថវិកា និងតម្រូវការរបស់អ្នក កាលវិភាគបង្ហាញ បង្កើតកិច្ចសន្យារបស់អ្នក និងចរចាជំនួសអ្នកបានយ៉ាងល្អ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត