ចេញរកស៊ីដំបូងៗ ចង់ស្នើលិខិតអនុញ្ញាតបើកអាជីវកម្ម នេះគឺជាតម្លៃ និងឯកសារដែលម្ចាស់អាជីវកម្មត្រូវមាន
Sambat SokhlangOCTOBER 24 20231.3 K views

 

សម្រាប់អ្នកទើបចេញរកស៊ីដំបូងៗ អ្វីដែលចាំបាច់ត្រូវធ្វើគឺការដាក់លិខិតស្នើអនុញ្ញាតបើកអាជីវកម្ម ដើម្បីផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ ។ ទាក់ទងទៅនឹងការដាក់លិខិតស្នើនេះក៏មានបងប្អូនយើងមួយចំនួនគាត់នៅពុំទាន់បានដឹងអំពីឯកសារចាំបាច់ដែលត្រូវមាន និង ថវិកាដែលត្រូវចំណាយលើការដាក់លិខិតស្នើផងដែរ ដូច្នេះនៅថ្ងៃនេះ ក្រុមការងារ Business Cambodia នឹងបង្ហាញនូវឯកសារនិងថវិកាដែលត្រូវចំណាយទៅលើការដាក់លិខិតស្នើអនុញ្ញាតបើកអាជីវកម្មសម្រាប់អ្នកចេញរកស៊ីថ្មីៗ។

 

Farmers Mistress 9635

 

១.ស្តង់ដារសេវា

 

លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម

  • តម្លៃសេវាជាក់លាក់ ៖ ២៥ ០០០ រៀល
  • រយៈពេលអតិបរមា ៖ ០៧ថ្ងៃ (ថ្ងៃធ្វើការ)
  • សុពលភាព ៖ ១ឆ្នាំ

 

២.តម្រូវការឯកសារ ដើម្បីទទួលបានសេវា

 

ដើម្បីទទួលបានសេវាលិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម ៖

  • អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន(បើជាជនបរទេស) របស់អ្នកស្នើសុំថតចម្លងចំនួន ១ច្បាប់
  • ជីវប្រវត្តិសង្ខេប ចំនួន១ច្បាប់
  • រូបថតចំពីមុខ 4x6 ចំនួន២សន្លឹក
  • ប័ណ្ណប៉ាតង់ថតចម្លង (បើមាន) ចំនួន១ច្បាប់
  • តំណលីងសម្រាប់ទាញយកឯកសារ ៖ https://www.service.gov.kh

 

C

 

ដោយឡែកសម្រាប់នីតិវិធីនៃការផ្តល់សេវាលិខិងអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម មានចំនួន ១៦ដំណាក់កាលដូចខាងក្រោម ៖

១. អតិថិជនដាក់ពាក្យស្នើសុំសេវានៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ

២. អតិថិជនទទួលបង្កាន់ដៃទទួលពាក្យពីមន្ត្រីផ្តល់ព័ត៌មាន

៣. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅបេឡាករ

៤. អតិថិជនអញ្ជើញទៅបងប្រាក់ថ្លៃសេវានៅបេឡាករ

៥. អតិថិជនទទួលបង្កាន់ដៃបង់ប្រាក់ថ្លៃសេវា

៦. មន្ត្រីផ្តល់ទទួលព័ត៌មានបញ្ជូនពាក្យស្នើសុំទៅប្រធានការិយាល័យ

៧. ប្រធានការិយាល័យបញ្ជូនទៅមន្ត្រីបច្ចេកទេសដែលនៅផ្នែកជួរក្រោយ

៨. មន្ត្រីបច្ចេកទេសធ្វើដំណើរទៅទីតាំងស្នើសុំដើម្បីពិនិត្យនិងវាយតម្លៃ

៩. មន្ត្រីបច្ចេកទេសត្រូវធ្វើរបាយការណ៍បន្ទាប់ពីពិនិត្យនិងវាយតម្លៃរួច

១០. បញ្ជូនរបាយការណ៍មកប្រធានការិយាល័យ

១១. ប្រធានការិយាល័យដាក់របាយការណ៍ជូនអភិបាលរងដើម្បីពិនិត្យបន្ត

១២. បន្តដាក់របាយការណ៍ជូនអភិបាលដើម្បីពិនិត្យនិងសំរេចចុងក្រោយ

១៣. មន្ត្រីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការចុះលេខ

១៤. បញ្ជូនអាជ្ញាប័ណ្ណទៅប្រធានការិយាល័យបន្ទាប់ពីចុះលេខរួច

១៥. បញ្ជូនអាជ្ញាប័ណ្ណបន្តទៅមន្ត្រីផ្តល់ទទួលព័ត៌មានដែលនៅផ្នែកជួរមុខ

១៦. ផ្តល់អាជ្ញាប័ណ្ណដែលជាលទ្ធផលជូនអតិថិជន។

គួរបញ្ជាក់ផងដែរថា សម្រាប់ទីតាំងដាក់លិខិតស្នើបងប្អូនអាចទៅ ក្រសួង / ស្ថាប័នផ្ដល់សេវា ច្រកចេញចូលតែមួយដែលនៅតាមស្រុក ខណ្ឌ ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia