អបអរសាទរ! ក្រុមហ៊ុន អឺបេនលែន ប្រកាសបើកសម្ពោធលក់បុរីចន្ទគីរីគម្រោងទី២ជាផ្លូវការ
Bunthoeun KoemJUNE 3 2023

ក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យក្នុងស្រុក អឺបេនលែន បានសម្ពោធបើកលក់ជាផ្លូវការនូវបុរីចន្ទគីរី គម្រោងទី 2 របស់ខ្លួនកាលពីព្រឹកថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2023នេះ ដែលគម្រោងថ្មីនេះមានទីតាំងនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញ ចម្ងាយត្រឹមតែ 500 ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ 2 និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត។

80

បុរីចន្ទគីរី គម្រោងទី 2 គឺជាគម្រោងបុរី និងផ្ទះអាជីវកម្មថ្មី សាងសង់ឡើងនៅលើផ្ទៃដីទំហំសរុបប្រមាណ 7.5 ហិកតា ដែលជាគម្រោងបុរីទី 2 អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន រចនាយ៉ាងសម្រិតសម្រាំងបំផុតដើម្បីបង្កើនគុណភាពជីវិត និងការរស់នៅក្នុងសហគមន៍មួយប្រកបដោយផាសុកភាព។ គម្រោងថ្មីនេះ ជាជម្រើសស័ក្តិសមបំផុតសម្រាប់លោកអ្នកចង់រស់នៅក្នុងទីក្រុងបែបសហគមន៍ជិតស្និទ្ធក្នុងធម្មជាតិ ជាមួយនឹងការរចនាប្លង់មេហ៊ុមព័ទ្ធដោយ ធម្មជាតិ សួនសេនត្រលផាក និងសួនតូចៗមានមុខងារពិសេសរហូតដល់ 32 រចនាបថខុសៗគ្នា។

77

ថ្លែងក្នុងឱកាសដ៏រំភើបនេះដែរ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន លោក កាំង ហុក បានបកស្រាយពីគោលគំនិតផ្តួចផ្តើមគម្រោងចន្ទគីរី ថា «ក្នុងនាមជាស្ថាបនិក និងស្ថាបត្យករមួយរូប ខ្ញុំជឿជាក់ថា ការរចនា និងសាងសង់ផ្ទះមួយបានល្អ គឺស្មើនឹងសុភមង្គលលមួយគ្រួសារ។ គម្រោងបុរីចន្ទគីរីនេះ ត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការ និងផ្ទះក្តីស្រម៉ៃអតិថិជនរបស់ពួកយើង»

លោកបានបន្តមានប្រសាសន៍បន្ថែមទាក់ទងនឹងសក្តានុពលនៃទីតាំងរបស់បុរីចន្ទគីរី គម្រោងទី2 នេះផងដែរថា «ក្រៅពីហ៊ុមព័ទ្ធបរិស្ថានធម្មជាតិ និងស្ទឹងព្រែកត្នោត បុរីចន្ទគីរី គម្រោងទី2 ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលនឹងក្លាយជាតំបន់ទីក្រុងរណបមួយដ៏មានសក្តានុពលខ្លាំងនាពេលឆាប់ៗនេះ។ ជាពិសេសទីតាំងនៅជិតទីប្រជុំជន និងនៅជិតព្រលានយន្តហោះអន្តរជាតិថ្មីផងដែ»

72

រចនាឡើងជាមួយគោលគំនិត «ល្អគន់» ពោលមិនល្អឆើតមើលកាន់តែយូរ កាន់តែស្រស់ស្អាត រស់នៅកាន់តែយូរ ជីវិតកាន់តែប្រសើរជាងមុន និង គោលគំនិត«ខ្លឹម» ដែលប្រកាន់ខ្ជាប់នូវ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់នៃគ្រប់សំណង់ផ្ទះនីមួយៗ បុរីចន្ទគីរី គម្រោងទី2 មានផ្តល់ជូននូវផ្ទះ និងវីឡាចំនួន 6 ប្រភេទខុសៗពីគ្នារួមមាន៖ វីឡាឧត្តម V2   វីឡាខ្លឹម V2  វីឡាភ្លោះV2  វីឡាកូនកាត់ល្អ V2 ផ្ទះអាជីវកម្ម A និងផ្ទះអាជីវកម្ម B។ ក្នុងគម្រោងថ្មីនេះ បុរីចន្ទគីរី បានរចនាបន្ថែមនូវប្រភេទផ្ទះអាជីវកម្ម ដែលមានភាពបត់បែន សមស្របតាមតម្រូវការអ្នកប្រើប្រាស់ ដោយមានជាន់ផ្ទាល់ដីសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និងជាន់ខាងលើអាចកែច្នៃជាការិយាល័យ ឬកន្លែងរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលបំផុត។ មិនតែប៉ុណ្ណោះ បុរីក៏បានបញ្ចូលការរចនាផ្ទះបាយបើកចំហថ្មី ដែលអាចអនុញ្ញាតឱ្យលោកអ្នកចំណាយពេលវេលាមានតម្លៃក្នុងការចម្អិន និងទទួលទានអាហារជួបជុំជាមួយក្រុមជាមួយក្រុមគ្រួសារនិង មិត្តភក្កិ។

78

ពិធីសម្ពោធបើកលក់ជាផ្លូវការរបស់បុរីចន្ទគីរី គម្រោងទី 2 ថ្មីនេះ ក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្ដិយស អតិថិជនម្ចាស់ផ្ទះបុរីចន្ទគីរី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន  អឺបេនលែន និង ក្រុមហ៊ុន ISI GROUP ក៏បានចូលរួមប្រកាសបើកសម្ពោធវីឡាគំរូថ្មីនៃគម្រោងនេះ និងការចូលទស្សនាផ្ទះគម្រូដោយផ្ទាល់ផងដែរ។ កាន់តែពិសេស ក្នុងឱកាសនេះ បុរីចន្ទគីរីផ្តល់ជូនតម្លៃពិសេសសម្រាប់18 វីឡា និងផ្ទះដំបូង ដែលទទួលបានការបញ្ចុះតម្លៃរហូតដល់ 13%នៃតម្លៃផ្ទះសុទ្ធថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ក្រោយពីចំណាយពេលអស់រយៈពេលជាង4ឆ្នាំ ទៅលើការសិក្សាស្រាវជ្រាវដើម្បីយល់ច្បាស់អំពីអត្ថន័យនៃផ្ទះ និង តម្រូវការអ្នករស់នៅក្នុងទីក្រុងភ្នំពេញប្រាថា្នចង់បាន ក្រុមហ៊ុន អឺបេនលែន ទើបនឹងបញ្ចប់ការអភិវឌ្ឍ បុរីចន្ទគីរី គម្រោងទី1 ប្លុកដំបូងថ្មីៗនេះ ហើយចាប់ផ្តើមប្រគល់ផ្ទះជូនម្ចាស់ផ្ទះជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំនេះផងដែរ ប្រកបដោយទំនុកចិត្ត និងការពេញចិត្តពីម្ចាស់គេហដ្ឋាន។ 

70

ក្រុមហ៊ុន អឺបេនលែន បានឈ្នះពានរង្វាន់លើគម្រោងដែលខ្លួនបានអភិវឌ្ឍន៍ជាបន្តបន្ទាប់រួមមានអគារខុនដូប្រណិត  Embassy Residences និង Embassy Central សណ្ឋាគាររចនាបែបសិល្បៈប្រណិត ដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort សួនពាណិជ្ជកម្ម KMH Park ផ្សារទំនើបបែបសហគមន៍ K Mall និងគម្រោងបុរីចន្ទគីរី ។ ក្រុមហ៊ុន អឺបេនលែន មានចក្ខុវិស័យចម្បងមួយក្នុងការបង្កើតទីកន្លែង ដែលអាចឲ្យមនុស្សគ្រប់រូបអាចរស់នៅ ធ្វើការ និងកម្សាន្ត ប្រកបដោយផាសុកភាព ។ ជាពិសេស ការផ្តោតសំខាន់ទៅលើអ្នកប្រើប្រាស់ និងការបង្កើតទីកន្លែងដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍ទាំងមូល ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈ «ជឿជាក់ទៅលើភាពប្រសើរជាងមុន»។ ឆ្នាំនេះ គឺជាការអបអរសាទរខួប 10ឆ្នាំ របស់ក្រុមហ៊ុនអឺបេនលែន ក្នុងវិស័យអចលទ្រព្យប្រកបដោយភាពជោគជ័យ។ ក្រុមហ៊ុនអឺបេនលែន ប្តេជ្ញាចិត្តនឹងនៅតែបន្តដំណើរក្នុងការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យជាច្រើនទៀតនាពេលខាងមុខនេះ។

សម្រាប់ព័ត៌មានលំអិតអំពីបុរីចន្ទគីរីគម្រោងទី 2 លោកអ្នកអាចមកទស្សនាផ្ទះគម្រូដោយផ្ទាល់ និងចូលទៅកាន់ក្រុមតេឡេក្រោម ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 061 888 580 / 015 588 580។

71

សូមជម្រាបផងដែរថា ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។  

ក្រុមហ៊ុន អឺបេនលែន ជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នងស្រុកខ្នាតធំ ISI GROUP ដែលត្រូវបានទទួលស្គាល់តាមរយៈ ការបង្កើតគម្រោងប្រណីតៗពោរពេញ ដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង និងឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ ឈ្នះជ័យលាភីមួយចំនួនរួមមាន អាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central៕

74

69

350935354 641381947860336 2042917051412104373 N

351108430 632668271807661 50091422615424017 N

351449212 272762911900186 8942788188724905296 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia