ជាមួយនឹងមធ្យោបាយធ្វើដំណើរជាច្រើនដែលអ្នកអាចជ្រើសរើសបាន ម៉ូតូបានក្លាយទៅជាមធ្យោបាយធ្វើដំនើរលឿនបំផុត និងងាយស្រួលបំផុតសម្រាប់ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។ ដោយសារតែឧស្សាហកម្មយានយន្តគឺជាមធ្យោបាយមួយដែលបានចាក់ឫសយ៉ាងជ្រៅហើយមិនអាចជំនួសបាន ម៉ាកយីហ៊ោរម៉ូតូល្បីៗជាច្រើនបាននឹងកំពុងសម្រិតសម្រាំងនូវភាពពិសេសៗនៃម៉ូតូផ្សេងៗគ្នា និងគុណភាពឥតខ្ចោះជាហេតុផលមួយដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែមានជម្រើសជាច្រើនសម្រាប់ជ្រើសរើស។ ត្រូវបានផលិតចាប់ពីកំលាំង ៥០ ស៊ីស៊ី រហូតដល់ជាង 1000 ស៊ីស៊ី បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើតម្រូវការទីផ្សារនៃបរិបទរស់នៅខុសប្លែកគ្នារបស់អតិថិជនគ្រប់រូប។ ខាងក្រោមនេះគឺជាម៉ូតូម៉ាកល្បីៗទាំង ៥ ដែលអ្នកអាចពីចារណាសម្រាប់ការជ្រើសរើសម៉ូតូថ្មី។
Royal Enfield Meteor 350 ម៉ូតូបែប Cruiser ដ៏ប្រណីតមួយសម្រាប់ការបើកបរនៅក្នុងក្រុងបានក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់គ្រប់ស្រទាប់មនុស្សចាប់ពីក្មេងជំទង់រហូតដល់មនុស្សវ័យកណ្តាល។ រចនាប័ទ្ម និងពណ៌របស់ Meteor ត្រូវបានរចនាឡើងជាមួយនឹងរូបរាងស្រស់ស្អាត ត្រជាក់ភ្នែក និងគួរជាទីចាប់អារម្មណ៍ពិតៗ។ បើអ្នកក្រលេកមើលពីធុងសាំងរបស់វាបានលាយចម្រុះជាមួយពណ៌យ៉ាងច្រើនដូចជា (ក្រហម លឿង ត្នោត ខៀវ ខ្មៅ) ដែលជះភាពសង្ហារដល់តួរម៉ូតូទាំងមូលផងដែរ។ ក្រៅពីបំពាក់នូវប្រព័ន្ធ Tripper Navigation System, Meteor ក៏បានបំពាក់ជាមួយ Air-Oil Cooled ដែលធ្វើឱ្យការបើកបរមានភាពរលូននៅលើដងផ្លូវហើយបានទាំងការពារម៉ាស៊ីនរបស់អ្នកអោយមានភាពត្រជាក់មិនឆាប់ក្តៅទៀតផង។ សម្រាប់ជម្រើសទី១ អ្នកអាចពិចារណា Meteor សម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងទៅតាមខេត្តជាមួយនិងតំលៃចាប់ផ្តើមពី 4300 ដុល្លារ។
ជាមួយនិងជម្រើសទី 2 អ្នកអាចពិចារណា KTM Duke 2022 ដែលមានកំលាំង 200cc ត្រូវបានស្គាល់ ថាជាប្រភេទ ADV មានលក្ខណៈពិសេសនិងមុខងារជាច្រើនជាមួយនឹង 2-Channel ABS (Anti-Lock Braking System), សម្រាប់តម្លៃចាប់ពី 4200 ដុល្លាឡើងទៅជាមួយនិងពណ៌ពីរដែលអ្នកអាចជ្រើសរើសបានដូចជា Ceramic White (ខ្មៅ/ស) និង Electronic Orange (ខ្មៅ/ទឹកក្រូច)។ ប្រសិនបើថវិការបស់អ្នកតិចជាង 4000 ដុល្លារ អ្នកអាចក្រឡេកមើល GPX Drone 150cc 2022 ម៉ូឌែលដែលមានរូបរាងកាច ហើយស្អាតអង្រួនចិត្តអ្នកបើកបរជាមួយនិងជម្រើស៤ពណ៌ដូចជា Midnight blue, urban white, vibe orange and energetic red.
ទន្ទឹមនិងនេះផងដែរជាមួយថវិការក្រោម 3000 ដុល្លារ អ្នកអាចរកមើលទាំង New Honda Beat ឬ Scoopy club12 ជាមួយនឹងតម្លៃចាប់ផ្តើម 2370 USD & 2680 USD។ Honda បានបំពាក់បច្ចេកវិទ្យាថ្មីនៃ PGM-Fi សម្រាប់សាំង ដែលបង្ហាញពីបច្ចេកវិទ្យាឆ្លាតវៃនៃមុខងារម៉ូតូរបស់គេ។ Suzuki NEX Crossover 2022 កាន់តែសន្សំសំចៃថវិការបស់អ្នក ប្រសិនបើអ្នកមានថវិការត្រឹមតែ 1600 ដុល្លារ, NEX Crossover ត្រូវបានបំពាក់ដោយម៉ាស៊ីន 113 cc និងមានប្រអប់លេខ Variable Speed អមមកជាមួយនឹងហ្វ្រាំងមុខឌីស និងហ្វ្រាំងក្រោយ Drum. បច្ចេកវិទ្យាថ្មីស្រឡាងមួយទៀតជាមួយ SEP ថ្មី (Suzuki eco performance) ពិតជាជួយសន្សំសំចៃការប្រើប្រាស់សាំងនិងមិនប៉ះពាល់ដល់បរិស្ថាននោះទេសម្រាប់ជម្រើស Suzuki របស់អ្នក។