កុំស្រ្តេស ហើយត្រូវរកផ្លូវចេញ! កំពុងជាប់បំណុល សៀវភៅ៧ក្បាលអ្នកគួរអាន រកវិធីដោះនៅឆ្នាំ២០២៣
Toeuy HongJANUARY 12 20231.1 K views

 ជាការពិតណាស់ បញ្ហាកូវីដ១៩ និងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបង្កើតបានជាវិបត្តិអតិផរណា ធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មនិងការរស់នៅរបស់មនុស្សទូទាំងពិភពលោកជាពិសេសប៉ះពាល់ការរកចំណូលដែលធ្វើឲ្យមនុស្សរកចំណូលលែងបានថែមទាំងធ្លាក់ទៅក្នុងបញ្ហាបំណុលទៀតផង។

នៅឆ្នាំថ្មី២០២៣នេះ មានពលរដ្ឋខ្មែរមិនតិចទេដែលកំពុងជួបបញ្ហាបំណុល ដូច្នេះបងប្អូនគួរតែរកវិធីដោះឲ្យបានឆាប់ជាជាងអង្គុយស្រ្តេស។ ទាក់ទងនឹងបំណុលនេះដែរ ថ្ងៃនេះ Business Cambodia សូមណែនាំនូវសៀវភៅចំនួន៧ដែលជួយអ្នកជាគំនិតក៏ដូចជាយុទ្ធសាស្រ្តក្នុងការដោះបំណុល។

. The Total Money Makeover

Screen Shot 2023 01 12 at 12.44.11 Pm

សៀវភៅ The Total Money Makeover និពន្ធដោយ Dave Ramsey ដែលជាអ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីម្នាក់របស់អាមេរិក។ សៀវភៅនេះគឺផ្ដោតលើការជួយអ្នកអានឲ្យគេចចេញពីបំណុលហើយរស់នៅក្នុងជីវិតមួយដែលមានសេរីភាពហិរញ្ញវត្ថុ។ នៅក្នុងសៀវភៅនេះលោក Dave Ramsey បង្ហាញពីក្បួនជំហានកូនក្មេង( baby step) ដែលជួយអ្នកអានដោះបំណុលនិងមានសេរីភាពហិរញ្ញវត្ថុ។

. Your Money or Your Life

Screen Shot 2023 01 12 at 12.49.46 Pm

សៀវភៅ Your Money or Your Life និពន្ធដោយដោយ Joseph R. Dominguez។ សៀវភៅនេះ អ្នកនិពន្ធបានបង្ហាញជំហានចំនួន៩ ក្នុងការផ្លាស់ប្ដូរការគិតក៏ដូចជាទំនាក់ទំនងរបស់អ្នកទាក់ទងនឹងលុយកាក់ហើយជំហានទាំងនោះទៀតសោតគឺ​ជួយអ្នកអានក្នុងការដោះបំណុលដើម្បីសេរីភាព។

. Surviving Debt

Screen Shot 2023 01 12 at 12.45.32 Pm

សៀវភៅSurviving Debt និពន្ធដោយ The National Consumer Law Center ដែលជាអង្គការមួយនៅសហរដ្ឋអាមេរិក។ សម្រាប់អ្នកដែលកំពុងជាប់បំណុលហើយមិនចាប់ផ្ដើមដោះពីផ្លូវណា សៀវភៅនេះបានជួយបង្ហាញផ្លូវក្នុងការចាប់ផ្ដើមដោះបំណុល។ មិនតែប៉ុណ្ណោះសៀវភៅនេះក៏បានដាក់អាទិភាពព្រមទាំងបានបញ្ចូលនូវទំព័រជាក់លាក់ដែលបង្ហាញពីក្បួនដោះបំណុលតាមប្រភេទបំណុលផ្សេងៗ ដូចជាបំណុលទិញផ្ទះ បំណុលសិក្សា និងបំណុលកម្ចីផ្ទាល់ខ្លួនជាដើម។

. Over Coming Under Earning

Screen Shot 2023 01 12 at 12.49.21 Pm

សៀវភៅ Over Coming Under Earning  និពន្ធដោយ Barbara Stanny។ វាជាសៀវភៅល្អក្នុងការដោះបំណុល។ លើសពីនេះសៀវភៅនេះបង្ហាញពីការអនុវត្តន៍ជាក់ស្ដែងពីការចាត់ចែងលុយថែមទាំងបង្ហាញពីក្បួនបង្កើនចំណូលសាមញ្ញៗផងដែរ។

. Maxed Out

Screen Shot 2023 01 12 at 12.44.55 Pm

សៀវភៅ Maxed Out និពន្ធដោយ Jame Scurlock។ វាជាសៀវភៅមួយល្អក្នុងការរំដោះខ្លួនចេញពីបំណុល ហើយសៀវភៅនេះមិនត្រឹមតែផ្ដល់គំនិតទាក់ទងនឹងការដោះបំណុលនោះទេ តែថែមទាំងផ្ដល់នូវយុទ្ធសាស្រ្តជាច្រើនក្នុងការដោះបំណុល។

. Rich Dad Poor Dad

Screen Shot 2023 01 12 at 12.44.31 Pm

សៀវភៅ Rich Dad Poor Dad និពន្ធដោយលោក Robert Kiyosaki។ សៀវភៅនេះមិនមែនបង្ហាញពីក្បួនដោះបំណុលដោយផ្ទាល់ទេ តែវាបង្ហាញពីចំណេះដឹងហិរញ្ញវត្ថុឲ្យមនុស្សចេះប្រើលុយឲ្យមានប្រសិទ្ធភាព ហើយបើកាលណាអ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុអ្នកនឹងធ្លាក់ក្នុងបំណុលឡើយ។

 . លុយពិត

Lu

 សៀវភៅលុយពិត​ ជាសៀវភៅរបស់ Business Cambodia និពន្ធដោយលោក ទឿយ ហុង។ សៀវភៅនេះអ្នកនិពន្ធបានសរសេរដើម្បីដោះស្រាយបញ្ហាលុយរបស់ប្រជាជនខ្មែរ។ វាជាសៀវភៅដែលនិយាយចាក់ចំបញ្ហាលុយនាពេលបច្ចុប្បន្ន។ ក្នុងសៀវភៅ អ្នកនិពន្ធបង្ហាញពី ក្បួនសន្សំ ចាត់ចែងលុយ វិនិយោគ និងក្បួនដោះបំណុលផងដែរ។

ក្នុងការរស់នៅ យើងពិបាកចៀសផុតពីការខ្ចីលុយគេណាស់ ប៉ុន្ដែបើអ្នកខ្ចីលុយដោយគ្មានចំណេះដឹងហិរញ្ញវត្ថុ មិនចេះប្រើលុយឲ្យមានប្រសិទ្ធភាព អ្នកនឹងធ្លាក់ក្នុងបំណុលមិនខាន។ ដូច្នេះសៀវភៅលុយពិតជាសៀវភៅដែលជួយការពារអ្នកកុំឲ្យធ្លាក់ទៅក្នុងបញ្ហាបំណុល។

 ចង់ជាវសៀវភៅលុយពិតអាចទាក់ទងទៅតេឡេក្រាម https://t.me/hangchhengH24។ ចំណែកសៀវភៅផ្សេងទៀតដែលបានបង្ហាញខាងលើបងប្អូនអាចបញ្ជាទិញបាននៅលើវេបសាយលក់ទំនិញអនឡាញ Amazon។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia