ចំពោះបងប្អូនស្រ្តីខ្មែរ ឬមិត្តនារី ដែលកំពុងចង់ចាប់របរលក់អនឡាញតែមិនដឹងលក់ផលិតផលអ្វីដែលស្រួលលក់ ហើយមានអតិថិជនស្គាល់ស្រាប់លេងពិបាកទៀតហើយ ព្រោះផលិតផល REJUVENUS និង Benutra កំពុងតែមានឈ្មោះបោះសម្លេងលើបណ្តាញសង្គមហើយមានសុទ្ធតែតារាល្បីៗលំដាប់ជួរមុខថៃគឺកញ្ញា Mai Davika និងតារាកំពូលកម្ពុជា កញ្ញា ស៊ីន យូប៊ីនធ្វើជាទូតសុឆន្ទៈផងដែរ។
ជាក់ស្តែង បើយោងតាមការចុះផ្សាយលើផេក Benova Global បានឱ្យដឹងថា ដោយសារតែផលិតផល REJUVENUS និង Benutra ប្រើទៅបានផលពិតៗក៏ដូចជាផលិតផលលក់ដាច់ជាងគេ ម៉ាកស្តង់ដារពិភពលោកនឹងមានការគាំទ្រពីអតិថិជនពិតៗយ៉ាងច្រើនកុះករ ទើបធ្វើឱ្យផលិតផលទាំងពីរនេះបានបើកដំណើរការត្រឹម ៣០ថ្ងៃប៉ុណ្ណោះគឺអស់ស្តុករហូតដល់ទៅ៥ម៉ឺនកំប៉ុងនិងឈុត។
ប៉ុន្តែនាពេលនេះ ដើម្បីអបអរសាទរស្តុកទី២ ក្រុមហ៊ុន Benova Global នឹងមានការប្រូម៉ូសិនយ៉ាងពិសេសដើម្បីផ្គាប់ចិត្តតំណាងចែកចាយដែលមានរង្វាន់សរុបរហូតទៅដល់ ២០ម៉ឺនដុល្លារឯណោះ។ ដោយនៅក្នុងនោះសម្រាប់តំណាងដែលបញ្ជាទិញ ៣ពាន់ដុំនឹងទទួលបានដំណើរកម្សាន្តទៅកាន់ Khao Yai ប្រទេសថៃភ្លាមៗ។ ហើយអ្នកដែលបញ្ជាទិញ ៥ពាន់ដុំនឹងទទួលបាន iPhone15 ទំហំ ២៥៦G ភ្លាម។
លើសពីនេះទៅទៀត អ្វីដែលកាន់តែអស្ចារ្យសម្រាប់តំណាងចែកចាយផលិតផល REJUVENUS និង Benutra ថែមទៀតនោះ បើសិនជាបញ្ជាទិញចំនួន ៨ពាន់ដុំនឹងទទួលបានដំណើរកម្សាន្តដ៏ប្រណិតភ្លាមៗទៅកាន់អឺរ៉ុបជាមួយ Khun May នាយកប្រតិបត្តិគ្រុបភ្លាមៗតែម្តង។
សូមបញ្ជាក់ថា សម្រាប់លក្ខខណ្ឌអ្នកដែលចង់ក្លាយទៅជាតំណាងចែកចាយត្រូវធ្វើការកក់ទុកបានចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តែប៉ុណ្ណោះ ត្រូវតម្រូវឱ្យកក់ប្រាក់ ១០%ជាមុន ហើយផលិតផលនឹងដឹកជញ្ជូនតាមលំដាប់នៃការផ្ទេរប្រាក់កក់។ សម្រាប់មានអ្នកចាប់អារម្មណ៍ចង់ក្លាយជាតំណាងចែកចាយ ឬចង់សួរព័ត៌មានផ្សេងៗអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៣ ៩២៧ ៧០៦ ឬហ្វេសប៊ុកផេក Benova Global ។
Benutra គឺជាម៉ាកអាហារបំប៉នដំបូងគេពី BENOVA ដែលរួមបញ្ចូលគ្នានូវធម្មជាតិ និងបច្ចេកវិទ្យាថ្មី ដើម្បីទីផ្សារឧស្សាហកម្មសុខភាព ដោយផ្តល់នូវការថែទាំស្បែកដែលផ្លាស់ប្តូរ និងអាហារបំប៉នដែលបង្កើតភាពខុសគ្នាពិតប្រាកដហើយនៅក្នុងនោះផលិតផល Benutra គឺបែងចែងជា២ទី១គឺ Be Colla C ដែលជួយឱ្យស្បែកភ្លឺថ្លា និងចែងចាំង ចំណែកផលិតផលទី២គឺ Be Lunar ជំនួយឱ្យស្បែកម៉ត់រលោង។
ចំណែក REJUVENUS ក៏ជាផលិតផលថែរក្សាស្បែកដំបូងគេរបស់ BENOVA ដែរ ហើយផលិតផលនេះបែងចែងចំនួន៣ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើឱ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាតពីគំនិតច្នៃប្រឌិតថ្មីបំផុត។ EXOLIGHT Whitening Complex Serum ជួយកាត់បន្ថយស្នាមខ្មៅពីការកើតមុនក្នុងរយៈពេល ១៤ថ្ងៃ។ បូកផ្សំជាមួយផលិតផលដែលលក់ដាច់ជាងគេពីរទៀតគឺ SUPERNOVA Skin ELIXIR Day Cream និង SUPERNOVA NIGHT REPAIR Cream ដែលផ្តល់ការថែទាំទាំងពេលថ្ងៃ និងពេលយប់ ដើម្បីឱ្យស្បែកភ្លឺថ្លា៕