ប្រ.យ័ត្នធ្លាក់ក្នុងបំណុល! កំហុសចាយលុយ ៣ប្រភេទនេះបើម្ចាស់អាជីវកម្មនៅតែធ្វើ ទោះមានទុនរាប់លា.ន$ក៏អស់ពីខ្លួន
ធី ស្រីល័ក្ខOCTOBER 9 20241.4 K views

ការប្រើប្រាស់លុយនៅក្នុងអាជីវក្មគឺពិតជាសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកចាយវាយចំគោលដៅអាជីវកម្មនឹងស្រុះបំព្រងដូចផ្កាត្រូវទឹក តែបើយើងហ៊ានតែចាយលុយផ្តេសផ្តាសតាមចិត្តវិញអាជីវកម្មយើងអាចនឹងស្លាប់ភ្លាមៗ រហូតវានឹងអាចបណ្តាលឱ្យយើងធ្លាក់ចូលទៅក្នុងបំណុលផងដែរ។ ជាមួយគ្នានោះ ខាងក្រោមនេះគឺជាកំហុសចាយវាយទាំង ៣ប្រភេទ ដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវប្រយ័ត្នឱ្យបានខ្ពស់ចៀសវាងអស់ទាំងលុយ បិទទាំងអាជីវកម្ម៖

 

១. ការចាយខុសលើរបស់មិនចាំបាច់

ការចាយលុយក្នុងអាជីវកម្មមិនខុសពីការចាយវាយប្រចាំថ្ងៃប៉ុន្មាននោះឡើយ ការចំណាយដែលត្រឹមត្រូវគឺការចាយទៅលើរបស់ដែលចាំបាច់។ ដូច្នេះនៅពេលចេញរកស៊ីការរៀបចំចាត់ចែងហិរញ្ញវត្ថុគឺពិតជាសំខាន់ យើងត្រូវដឹងថាលុយដែលយកមកប្រើនោះគួរចាយលើអ្វីនិងមិនគួរចាយលើអ្វី ត្រូវចាយលើរបស់ដែលចាំបាច់ មិនមែនត្រូវចាយវាយគ្រប់របស់ដែលយើងគ្រាន់តែត្រូវការម្តងម្កាលឡើយ។

 

២. មិនចេះគ្រប់គ្រងហិរញ្ញវត្ថុ

ពេលរកស៊ីមិនថាតូចឬធំ ការចេះគ្រប់គ្រងហិរញ្ញវត្ថុគឺជារឿងសំខាន់បំផុត ព្រោះវាអាចកំណត់ជោគវាសនានៃរបររបស់អ្នកបាន។ ជាអ្នករកស៊ី គួរចេះបែងចែកចំណូលចំណាយឱ្យបានច្បាស់លាស់ ចេះរៀបចំប្រាក់បម្រុងសម្រាប់ដោះស្រាយស្ថានការដែលអាចនឹងកើតមាននៅថ្ងៃខាងមុខដែលយើងមើលមិនឃើញ។ អ្វីដែលសំខាន់បំផុតគឺកុំច្រឡូកច្រឡំរវាងលុយផ្ទាល់ខ្លួន និងលុយរកស៊ី។

3

៣. ការចាយដែលមិនកត់ចំណូល-ចំណាយ

ដោយឡែកក្នុងក្រៅពីការចាយវាយទៅលើរបស់មិនចាំបាច់ អ្វីដែលកាន់តែចាំបាច់បំផុតក្នុងការចាយវាយគឺកត់រាល់ចំណូលចំណាយ។ ហើយនេះគឺជាកំហុសធំមួយ ដែលបងប្អូនត្រូវគិតឱ្យបានច្បាស់បើយើងចាយវាយមិនត្រឹមត្រូវ មិនមានការកត់ត្រាចំណូលចំណាយឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យលុយអស់ដោយមិនដឹងខ្លួន ហេតុដូច្នេះម្ចាស់អាជីវកម្មគួរតែគិតលើចំណុចនេះឱ្យមែនទែន ដើម្បីឱ្យដឹងពីចំណូលចំណាយឱ្យច្បាស់ ជៀសវាងរកស៊ីយូរៗអស់ចុង អស់ដើម ដែលអាចឈានដល់លង់ខ្លួនជាមួយបំណុលនាពេលក្រោយ៕

4

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia