ស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ មិនហ៊ានយកលុយរកស៊ី មកស្គាល់ធនាគារធំៗឲ្យការប្រាក់សន្សំខ្ពស់បំផុត
Toeuy HongNOVEMBER 1 2022443 views

នៅក្នុងស្ថានភាពបច្ចុប្បន្ននេះគឺសេដ្ឋកិច្ច​ពិភព​លោកស្ថិតក្នុងភាពមិនច្បាស់លាស់ ដូច្នេះមនុស្សមួយចំនួនមិនសូវហ៊ានយកលុយទៅរកស៊ីឬវិនិយោគនោះទេព្រោះកាលៈទេសៈបច្ចុប្បន្នហាក់មិនសូវជាអំណោយផលដល់ការរកស៊ីឡើយ។

 បើបងប្អូនមិនទាន់ហ៊ានយកលុយទៅរកស៊ីឬវិនិយោគខណៈស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់ ថ្ងៃនេះ Business Cambodia សូមណែនាំគ្រឹះស្ថានហិរញ្ញវត្ថុធំៗក្នុងស្រុកដែលបងប្អូនអាចគិតគូយកលុយទៅទុកដើម្បីទទួលបានការប្រាក់ខ្ពស់។

.ធនាគារ ABA

បច្ចុប្បន្នធនាគារ ABA បានធ្វើប្រូម៉សិនសម្រាប់អតិថិជនដាក់ប្រាក់សន្សំគណនីមានកាលកំណត់ជាប្រាក់រៀល​នឹងទទួលបានអត្រាការប្រាក់សន្សំរហូតដល់ទៅ៧.៧៧%ក្នុងមួយឆ្នាំ។ បងប្អូនអាចទៅបើកគណនីសន្សំមានកាលកំណត់ជាប្រាក់ដុល្លារឬប្រាក់រៀលក៏បាននៅតាមសាខារបស់ធនាគារ ABA ឬបើកតាមកម្មវិធីទូរស័ព្ទដៃ(ABA Mobile App)ក៏បាន។

. ធនាគារ អេស៊ីលីដា

ធនាគារ អេស៊ីលីដា​ ទើបតែប្រកាសពីការដាក់ប្រាក់សន្សំមានកាលកំណត់( Fixed deposit) ដែលអ្នកដាក់ប្រាក់សន្សំអាចទទួលបានអត្រាការប្រាក់រហូតដល់ទៅ៨%ក្នុងមួយឆ្នាំ។ យ៉ាងណាមិញការទទួលបានអត្រាការប្រាក់ដ៏ខ្ពស់បែបនេះ​ ទាល់តែអ្នកដាក់ប្រាក់សន្សំជាប្រាក់រៀលដោយដាក់បញ្ញើមានកាលកំណត់រយៈពេលវែងលើកិច្ចសន្យាថ្មីចាប់ពី៦០ខែឡើងទៅ ហើយចំពោះប្រាក់បញ្ញើគឺចាប់ពី២លានរៀលឡើងទៅ។

. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ជាគ្រឹះស្ថានមួយដែលពលរដ្ឋខ្មែរជាច្រើនស្គាល់ហើយក៏ជាគ្រឹះស្ថានមួយដែលផ្ដល់ការប្រាក់សន្សំខ្ពស់ផងដែរ។ សម្រាប់ការដាក់សន្សំមានកាលកំណត់ជាប្រាក់រៀលបានការប្រាក់៧.៥០%ក្នុងមួយឆ្នាំហើយជាប្រាក់ដុល្លារ៧.២៥%ក្នុងមួយឆ្នាំ។

. ធនាគារ អ៊ូរី

ធនាគារ អ៊ូរី( Woori Bank) គឺជាធនាគារមួយដែលមានផ្ដល់គណនីសន្សំច្រើនប្រភេទ។ ក្នុងនោះដែរគណនីចម្រើនទ្រព្យគឺជាគណនីដែលផ្ដល់ការប្រាក់សន្សំខ្ពស់ផងដែរ ដោយសន្សំមានកាលកំណត់ជាប្រាក់រៀលបានការប្រាក់៧.៧៥%ក្នុងមួយឆ្នាំនិងជាប្រាក់ដុល្លារបានការប្រាក់

. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត

 គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតមានគណនីមានកាលកំណត់ដែលផ្ដល់ការប្រាក់ខ្ពស់មិនចាញ់គ្រឹះស្ថានប៉ុនន្មានទៀតខាងលើនោះទេ។ សម្រាប់អ្នកសន្សំប្រាក់ក្នុងគណនីសន្សំមានកាលកំណត់ជាប្រាក់រៀលបានការប្រាក់៧.២៥%ក្នុងមួយឆ្នាំហើយដាក់សន្សំជាប្រាក់ដុល្លារបានការប្រាក់៧.២៥%ក្នុងមួយឆ្នាំ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia