កាន់តែមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរទៅលេងប្រទេសថៃ ដោយចាប់ពីពេលនេះ អ្នកមិនចាំបាច់ដូរលុយបាតនោះទេដោយសារធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលរបស់ថៃបានសហការគ្នាដើម្បីបង្កើតការទូទាត់ឆ្លងធនាគាររវាងថៃនិងកម្ពុជាបាន។
បើតាមការប្រកាសរបស់លោក ជំទាវ ជា សិរី លោកជំទាវ ជា សិរី បការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាចាប់ពីថ្ងៃនេះតទៅអ្នកដែលមាន គណនីបាគងអាច scan ទូរទាត់តាម ThaiQR នៅប្រទេសថៃបានដោយងាយស្រួល។
នៅក្នុងនោះដែរ លោកជំទាវក៏បានបង្ហើបផងដែរ បើអ្នកគ្មានគណនីបាគងទេនោះ តែបើអ្នកមានApp ធនាគារ អេស៊ីលីដានិងធនាគារពាណិជ្ជក្រៅប្រទេសកម្ពុជា(FTB) អ្នកអាចធ្វើការស្គែនThaiQR បានជាង៧.៦លានកន្លែងទូទាំងប្រទេសថៃ។ យ៉ាងណាមិញដើម្បីអាចទូទាត់ទំនិញនិងសេវាកម្មតាមរយៈការស្គែនThaiQR បានអ្នកប្រើApp ធនាគារ អេស៊ីលីដានិងធនាគារFTB ត្រូវមានគណនីប្រាក់រៀលខ្មែរ។
ការទូទាត់ឆ្លងធនាគារតាមរយៈការស្គែនQR Code គឺជាកិច្ចសហប្រតិបត្តិការវាងធនាគារជាតិនៃកម្ពុជានិងធនាគារកណ្ដាលរបស់ថៃក្នុងគោលបំណងដើម្បីជំរុញនិងលើកកម្ពស់រូបិយប័ណ្ណក្នុងស្រុក ហើយក្រៅពីធនាគារទាំង២ខាងលើ នាពេលខាងមុខនឹងមានធនាគារផ្សេងៗត្រូវបានជ្រើសរើសដើម្បីអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការទូទាត់តាមទូរស័ព្ទពេលនៅលេងប្រទេសថៃ៕