លក់តែតាមចិញ្ចើមផ្លូវ យីហោ  Raan Jay Fai អាចទាញភ្ញៀវចូលពេញៗ ១ចានតម្លៃ៣០$ ​ដោយមូលហេតុទាំងនេះ
នៅ ហៀងJUNE 7 2022710 views

អាហារតាមចញ្ចើមផ្លូវបានក្លាយជាអាហារដែលមានការពេញនិយមបំផុត មិនថានៅក្នុងប្រទេសកម្ពុជា ឬក៏ប្រទេសនានា ព្រោះថាវាមានរសជាតិឆ្ងាញ់ហើយមានតម្លៃធូរថ្លៃថែមទៀត ដោយមានត្រឹមតែ ១ដុល្លារ ឡើងទៅអាចញ៉ាំបានហើយ។ ក្រឡេកមើលអាហាតាមផ្លូវនៅប្រទេសថៃនេះវិញកំពុងតែល្បីខ្លាំងមែនទែន ដែល១ចានលក់បានរហូតទៅដល់៣០$ ហើយមនុស្សជាច្រើនតម្រង់ជួរចាំទិញ។ នេះបើយោងទៅតាមរបាយការណ៍ Vice.com តើហេតុអ្វីបានជាបានជាអាហារមានតម្លៃថ្លៃបែបនេះ ទោះបីជាតម្រង់ជួរចាំចូលញ៉ាំ២ទៅ៣ម៉ោង ក៏គេព្រមញាំដែរ?

លោកស្រី Junsuta មានរហ័សនាមថា Jay Fai ដែលជាម្ចាស់ហាងតាមចិញ្ចើមផ្លូវ ឈ្មោះថាយីហោ Raan Jay Fai បើកតូបរកស៊ីប្រមាណជាង ៤០ឆ្នាំមកហើយ។ ស្របគ្នានេះដែរ លោកស្រីជាអ្នកមើលការខុសត្រូវលើចង្ក្រានដែលដុតដោយធ្យូងជារៀងរាល់ថ្ងៃ ដោយពាក់អាវប៉ាក់ពណ៌ខ្មៅ ខោជើងវែង និងវ៉ែនតាជិះស្គី ដើម្បីការពារភ្នែករបស់នាងជាច្រើនម៉ោងនៅពីមុខកម្តៅក្តៅខ្លាំង ។

នៅពីក្រោយខ្នងនៃភាពល្បីល្បាញរបស់យីហោចាស់វស្សាមួយនេះគឺអ្នកស្រី Jay Fai ត្រូវបានគេដឹងថា គាត់គឺជាចុងភៅដ៏ល្បីឈ្មោះមួយរូបដែលបានទទួលរង្វាន់ Michelin Star ក្នុងកម្មវិធី Bangkok Michelin Guide ក្នុងឆ្នាំ ២០១៨ ហើយកាលពីឆ្នាំ ២០២០ Jay Fai ក៏បានឈ្នះពានរង្វាន់រូបតំណាងភោជនីយដ្ឋានល្អបំផុតទាំង ៥០ នៅអាស៊ីផងដែរ។ ចាប់តាំងពីពេលនោះមក ចុងភៅដៃឯករូបនេះបានទទួលកិត្តិនាមខាងផ្នែកធ្វើម្ហូបឆ្នើម ដែលជាហេតុធ្វើឱ្យហាងមួយនេះទទួលបានការគាំទ្រកាន់តែខ្លាំង ដែលអ្នកទិញតម្រង់ជួរជាច្រើនម៉ោងភ្លក្សនៅរសជាតិម្ហូប ពេលចាំដល់៣ម៉ោងហើយក៏មិនប្រាកដថាបាន ទទួលទានម្ហូបឡើយ ។

មូលហេតុដែលធ្វើឱ្យហាងនេះមានអ្នកគាំទ្រខ្លាំងទី១ ដោយសារតែលោកស្រីលក់កេរិ៍ឈ្មោះ តាមរយៈការទទួលរង្វាន់ផ្កាយមួយដែលជារង្វាន់អាហារតាមផ្លូវទីមួយដំបូងគេ ហើយមានតែមួយនៅក្នុងប្រទេសថៃ ។ ចំណែកឯហេតុផលទីពីនោះគឺគាត់ធ្វើមានរសជាតិឆ្ងាញ់ ដែលមានគ្រឿងផ្សំស្រស់ៗ ជាពិសេសគ្រឿងសមុទ្រតែម្តង ដែលមានរូបមន្តពិសេសក្នុងការចម្អិន ធ្វើឱ្យម្ហូបមួយចានមានតម្លៃរហូតទៅដល់៣០ដុល្លារ ។

គួរជម្រាបឱ្យដឹងផងដែរថា អ្នកស្រីបាននិយាយថា “ដើម្បីក្លាយជាចុងភៅ អ្នកត្រូវការជំនាញ ខ្ញុំមិនបានទៅសាលាទេ ប៉ុន្តែខ្ញុំរស់នៅ និងធ្វើម្ហូបជាមួយឪពុកម្តាយរបស់ខ្ញុំ នៅពេលដែលយើងចេញទៅញ៉ាំអាហារនៅភោជនីយដ្ឋានមួយ ខ្ញុំមើលពួកគេធ្វើម្ហូប និងភ្លក្សរសជាតិ ​ ពេលត្រឡប់​មក​ផ្ទះវិញ ខ្ញុំបានពិសោធ​ន៍ចម្អិនដោយខ្លួនឯង »។

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia