ស្ងាត់ៗ! គម្រោងផ្លូវអាស៊ានហាយវេលេខ១ កំណាត់ចុងក្រោយនៅកម្ពុជា សម្រេចការសាងសង់បាន១/៤ហើយ
Bunthoeun KoemSEPTEMBER 19 2024504 views

ក្រោយបើកការដ្ឋានសាងសង់កាលពីអំឡុងឆ្នាំ២០២២ មក គម្រោងផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ ១ ចាប់ពីសិរីសោភ័ណរហូតដល់ក្រុងប៉ោយប៉ែត ដែលជាកំណាត់ចុងក្រោយនៃគម្រោង ត្រូវបានសម្រេចការសាងសង់បាន ១/៤ ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤នេះ។

 

460145426 840121761632153 1882062625364005505 N

 

តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ) នេះមានប្រវែងសរុប ៣៥,១៤ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ២៥% ហើយ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ នេះ។ ខណៈគម្រោងចុងក្រោយនេះគ្រោងចំណាយថវិកាប្រមាណ ៥០ លានដុល្លារ។

 

តាមការបញ្ជាក់បន្ថែមពីក្រសួង គម្រោងនៃកំណាត់ចុងក្រោយនេះ នឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៥ ខាងមុខ ដោយក្នុងនោះដែរ ក្រុមការងារការដ្ឋានបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ និងបានសម្រួលទាំងភ្លៀង ដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងខិតខំបញ្ចប់ការងារសាងសង់តាមពេលវេលាដែលបានគ្រោងទុក។

 

សូមជម្រាបជូនថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ឬផ្លូវអាស៊ានហាយវេលេខ១ នេះ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមាន ជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិ បាលជប៉ុន តាមរយៈទីភ្នាក់ ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារ។ ខណៈការងារស្ថាបនាត្រូវបានបែង ចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ មានការពង្រីកកំណាត់ ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤ គីឡូ ម៉ែត្រ ក្រាលជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល៕

 

460436161 840121791632150 7512435742181245876 N

460321442 840121844965478 3520034094840989554 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia