អ្នកប្រើiPhone បើយក១ពាន់$ ទិញហ៊ុនApple កាល១០ឆ្នាំមុន ដឹងអត់ថាពេលនេះចំណេញប៉ុន្មាន?
Toeuy HongNOVEMBER 1 202415 views

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកដែលជោគជ័យបំផុតមួយហើយក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្លួនដ៏ថ្លៃបំផុតមួយផងដែរដោយបានផលិតនូវឧបករណ៍អេឡិចត្រូនិចជាច្រើនសម្រាប់តម្រូវការរបស់មនុស្សជាតិ។

 

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានឡើងផ្សារហ៊ុនលក់ភាគហ៊ុនជាសាធារណៈតាំងពីឆ្នាំ១៩៨០មកម្ល៉េះ។ ចុះបើអ្នកយកលុយ១ពាន់ដុល្លារ វិនិយោគទិញហ៊ុនApple កាលពី១០ឆ្នាំមុន តើពេលនេះអ្នកចំណេញបានប៉ុន្មានដែរ?

 

បើយោងតាមការចុះផ្សាយរបស់CBC បានឲ្យដឹងថាបើអ្នកវិនិយោគ១ពាន់ដុល្លារមួយឆ្នាំមុនពេលនេះលុយអ្នកកើនដល់១៣៥៧ដុល្លារហើយបើអ្នកវិនយោគនូវទឹកប្រាក់១ពាន់ដុល្លារដដែលនេះកាលពី៥ឆ្នាំមុននោះពេលនេះលុយអ្នកនឹងកើនដល់៣៨៥៧ដុល្លារដែលស្មើនឹងកំណើន២៨៦%។ ហើយបើអ្នកវិនិយោគ១ពាន់ដុល្លារកាល១០ឆ្នាំមុននោះមកដល់ពេលនេះលុយអ្នកកើនដល់៨៨៨៥ដុល្លារដែលស្មើនឹងកំណើន៧៨៩%។

 

 គួរបញ្ជាក់ផងដែរបើនិយាយពីការវិនិយោគ អ្នកជំនាញតែងតែណែនាំថាក្នុងការវិនិយោគលើភាគហ៊ុនយើងមិនគួរផ្ដោតទៅលើចលនាឡើងចុះនៃភាគហ៊ុនក្នុងរយៈពេលខ្លីនោះទេ។ ផ្ទុយទៅវិញត្រូវផ្ដោតលើភាពរីកចម្រើននៃក្រុមហ៊ុនទើបអ្នកវិនិយោគទទួលបានផលច្រើន៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia