ស្ថានទូតអាមេរិក ប្រកាសស្វែងរកដៃគូផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងៗ ខណៈការចំណាយ១ឆ្នាំ ខ្ទង់៥លា.ន$
ធី ស្រីល័ក្ខAPRIL 18 2024659 views

នេះជាឱកាសដ៏ល្អមួយសម្រាប់អ្នករកស៊ីឬម្ចាស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ខណៈនាពេលនេះស្ថានទូតសហរដ្ឋអាមេរិកកំពុងស្វែងរកអាជីវករឬក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ធ្វើធុរកិច្ចនាពេលអនាគតជាមួយស្ថានទូតលើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗដល់ខ្លួន។

ជាក់ស្តែង បើយោងតាមការចុះផ្សាយដោយស្ថានទូតអាមេរិកបានឱ្យដឹងថា ចំពោះគោលបំណងដែលស្ថានទូតបង្កើតឱកាសនេះឡើងមក គឺដើម្បីចង់បង្កើនចំនួនអាជីវករ/ក្រុមហ៊ុនដែលយើងមាន ហើយក៏ចង់អញ្ជើញអាជីវករ/ក្រុមហ៊ុនដែលមិនធ្លាប់ធ្វើការជាមួយស្ថានទូត មកចូលរួមវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូត សហរដ្ឋអាមេរិក ទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំហើយនឹងមានកិច្ចសន្ទនាជាមួយអាជីវករដោយមានការធ្វើបទបង្ហាញជាភាសាអង់គ្លេស នឹងខ្មែរផងដែរ។

សម្រាប់ កាលបរិច្ឆេទ និងពេលវេលាគឺធ្វើឡើងនៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២៤ ម៉ោង ១៥:០០ - ១៧:០០ រសៀល។ ទីកន្លែង៖ ពត៌មានទីកន្លែងនឹងជំរាបជូនដល់អ្នកចូលរួម៣ថ្ងៃមុនពេលកម្មវិធី។

២០

ប៉ុន្តែសម្រាប់ អាជីវករដែលមានបំណងចូលរួមវេទិកានេះ សូមធ្វើការទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូត សហរដ្ឋអាមេរិកតាមរយៈអ៊ីមែល PhnomPenhProcurement@state.gov អោយបានត្រឹមថ្ងៃទី ១៩ ែខ មេសា ឆ្នាំ ២០២៤ នេះ។

គួរជម្រាបថា ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ ជាស្ថាប័នធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញ ប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥ លានដុល្លាអាមេរិក។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia