ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង អាយជី អាណាចក្រថិក បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន។
កិច្ចសហការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងភាពជាដៃគូក្នុងការផ្គត់ផ្គង់ដំណោះស្រាយបច្ចេកវិទ្យារបស់អាយជី អាណាចក្រថិក សម្រាប់ អេ អឹម ខេ ឱ្យកាន់តែរឹងមាំ និងទូលំទូលាយ ព្រមទាំងពង្រីកកិច្ចសហការអភិវឌ្ឍនិងនវានុវត្តបច្ចេកវិទ្យាទំនើបៗដែលរួមចំណែកដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានសហការជាមួយក្រុមហ៊ុន អាយជី។ ភាពជាដៃគូយុទ្ធសាស្ត្រនេះ មិនត្រឹមតែជួយយើងផ្តល់ជូននូវដំណោះស្រាយបច្ចេកវិទ្យាទំនើបៗ និងប្រសើរជាងមុនដល់អតិថិជនរបស់យើងប៉ុណ្ណោះទេ ថែមទាំងជំរុញឲ្យយើងបោះជំហានឈានមុខគេក្នុងការពង្រឹងភាពច្នៃប្រឌិតបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងនាំមកនូវការផ្លាស់ប្តូរវិជ្ជមាន និងជាជំហានដ៏សំខាន់ឆ្ពោះទៅរកអនាគតឌីជីថលសម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។»
លោក គឹម ពុធគីរី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អាយជី អាណាចក្រថិក បានលើកឡើងថា «អាយជី អាណាចក្រថិក ពិតជាមានមោទនភាពដោយបានសហការជាដៃគូយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាជាមួយ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយ តាមរយៈការផ្តល់ និងសហការអភិវឌ្ឍដំណោះស្រាយបច្ចេកវិទ្យាទំនើប ព្រមទាំងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្ន។»
កិច្ចព្រមព្រៀងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការជំរុញការច្នៃប្រឌិត និងការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ ងាយស្រួល និងជាពិសេស ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃវិស័យហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
អំពីក្រុមហ៊ុន អាយជី អាណាចក្រថិក
អាយជី អាណាចក្រថិក ជាបណ្តុំក្រុមហ៊ុនអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យា ដោយមានវត្តមាននៅទូទាំងមហាអនុតំបន់មេគង្គ។ ជាមួយនឹងក្រុមហ៊ុនដំបូង អាយឌាលីង ខនសាល់ធីង ដែលបានបង្កើតឡើងនៅឆ្នាំ ២០១២ អាយជី អាណាចក្រថិក មានគ្រឹះជំនាញ និងបទពិសោធន៍ ក្នុងការអភិវឌ្ឍ ដំឡើង និងផ្តល់សេវាគាំទ្រលើដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងបានពង្រីក និងពង្រឹងសមត្ថភាពទៅក្នុងវិស័យ IoT ទីក្រុងឆ្លាតវៃ កាតឆ្លាតវៃ អត្តសញ្ញាណកម្មឌីជីថល ប្លុកឆេន កុំព្យូទ័រក្លោដ (Cloud Computing) មជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខព័ត៌មាន (Security Operating Center)