AEON គឺជាផ្សារទំនើបលក់រាយទំនិញគ្រប់ប្រភេទ ដ៏ពេញនិយមបំផុតសម្រាប់បងប្អូនទាំងជិតនិងឆ្ងាយ ពោលគឺជារៀងរាលថ្ងៃ ជាពិសេសនោះថ្ងៃចុងសប្តាហ៍មនុស្សស្ទើរតែគ្រប់វ័យបានសម្រុកនាំគ្នាចូលទៅផ្សារមួយនេះដើម្បីទទួលបានទំនិញដែលខ្លួនឯងត្រូវការ ជាពិសេសនោះគឺតម្លៃសមរម្យតែម្តង ។
ដូចគ្នានេះជារៀងពាក់កាលឆ្នាំ និងចុងឆ្នាំ ផ្សារទំនើបមួយនេះតែងតែរៀបចំឱ្យមាននៅកម្មវិធីដ៏ពិសេសលក់ប្រចាំឆ្នាំ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួន។ តួយ៉ាងយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការរបស់ AEON Retail Cambodia បានឱ្យដើមថា ផ្សារទំនើបអ៊ីអនកំពុងតែរៀបចំពិព័រណ៍ស្បែកជើងបុរស និងនារី ម៉ូតធ្វើការក្នុងការិយាល័យ និងម៉ូតដើរកម្សាន្ត ជាមួយការបញ្ចុះតម្លៃ ដល់៧០% នៅផ្សារទំនើបអ៊ីអន សែនសុខ ជាន់ផ្ទាល់ដី រួសរាន់ឡើងកុំឱ្យឱកាសល្អនេះកន្លងហួស ហើយកម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៦ ខែតុលា ២០២២ ។