ជារៀងរាល់ចុងឆ្នាំ ផ្សារទំនើបអុីអន តែងតែមានការបញ្ចុះតម្លៃជាសន្ធឹកសន្ធាប់ និងមានរៀបចំឱ្យមាននៅកម្មវិធីដ៏ពិសេសលក់ប្រចាំឆ្នាំ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននៅការបញ្ចុះតម្លៃដ៏ធំសម្បើម ជាមួយទំនិញរាប់ម៉ឺនមុខ រួមមានអាហារសម្រាប់បរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ។
យ៉ាងណាមិញកាលពីថ្មីៗនេះ បើយោងទៅតាមគេហទំព័រផ្លូវការរបស់ផ្សារ ទំនើបអ៊ីអន ផ្ទាល់បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី១២ ធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ ខែមករាឆ្នាំ២០២៣ ដោយផ្សារទំនើបអុីអន បានរៀបចំការបញ្ចុះតម្លៃស្បែកជើងបុរស និងនារីគ្រប់ប្រភេទដ៏ច្រើនសម្បូរបែប ដែលជាផលិតផលសុទ្ធសឹងតែមានគុណភាពខ្ពស់ និងតម្លៃសមរម្យ សាកសមសម្រាប់មនុស្សគ្រប់វ័យ ។
លើសពីនេះទៅទៀត លោកអ្នកក៏អាចរីករាយជាមួយការផ្ដល់ជូនដ៏អស្ចារ្យពីពិព័រណ៌នេះផងដែរជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% ។ គួរបញ្ជាក់ផងដែរថាពិព័រណ៌ស្បែកជើងបុរស និងនារី ធ្វើទ្បើងនៅផ្សារទំនើបអុីអនពីរ ជាន់ផ្ទាល់ដីតែប៉ុណ្ណោះ។