ប្រាក់ចំណេ.ញថយចុះ! ដាច់ឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា រកស៊ីប្រាក់ចំណេ.ញថយចុះជិត២០ភាគរ.យ
Toeuy HongFEBRUARY 29 20242.8 K views

 ជាទូទៅជារៀងរាល់ឆ្នាំ ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជធំបំផុតមួយនៅកម្ពុជាតែងតែរកស៊ីកើនឡើងប្រាក់ចំណេញជាមធ្យមប្រមាណជាង១០%ក្នុងមួយឆ្នាំ តែដោយឡែកនៅត្រឹមបំណាច់ឆ្នាំ២០២៣កន្លងទៅធនាគារចាស់វស្សាមួយនេះរកស៊ីប្រាក់ចំណេញថយចុះប្រមាណជិត២០%។

 

បើយោងតាមរបាយការណ៍ប្រឆ្នាំ២០២៣របស់ធនាគារ អេស៊ីលីដា រកស៊ីចំណេញបាន១៤៨លានដុល្លារ ថយចុះចំនួន១៨%ធៀបនឹងឆ្នាំ២០២២ខណៈឆ្នាំ២០២២ធនាគារនេះរកស៊ីចំណេញក្រោយបង់ពន្ធបាន១៨១លានដុល្លារ។

 

គិតតត្រឹមបំណាច់ឆ្នាំ២០២៣ ធនាគារចាស់វស្សាមួយនេះមានទ្រព្យសកម្មសរុបចំនួន៩.៧ពាន់លានដុល្លារ និងមានបំណុលសរុប៨.៣ពាន់លានដុល្លារចំណែកឥណទានមិនដំណើរការបានកើនឡើងដល់ទៅជាង៦%។ ជាធម្មតាធនាគារ អេស៊ីលីរាល់ឆ្នាំតែងកើនឡើងប្រាក់ចំណេញជាមធ្យម១០% ប៉ុន្ដែឆ្នាំ២០២៣ជាឆ្នាំដែលវិស័យធនាគាររងផលប៉ះពាល់ច្រើនហើយធនាគារដកសាច់ប្រាក់ខ្លះដើម្បីការពារហានិភ័យទើបធ្វើឲ្យធនាគារនេះមិនអាចរក្សាកំណើនប្រាក់ចំណេញរបស់ខ្លួនដូចរាល់ដង។

 

 បើយោងតាមប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាបានឲ្យដឹងថាធនាគាររងផលប៉ះពាល់ហើយមិនអាចរក្សាប្រាក់ចំណេញតាមគោលដៅកំណត់ដោយសារធនាគារបានអនុញ្ញាតអ្នកខ្ចីលុយរៀបចំឥណទានឡើងវិញពោលគឺឲ្យអ្នកខ្ចីលុយអាចពន្យាពេលក្នុងការបង់សងឬបង់សងប្រចាំខែតិចជាងមុន។

 

ការអនុញ្ញាតឲ្យអ្នកខ្ចីអាចពន្យារពេលក្នុងការបង់សងនិងបង់សងប្រចាំខែតិចជាងមុនគឺធ្វើឲ្យប៉ះពាល់គុណភាពកម្ចីរបស់ធនាការនិងធ្វើឲ្យមានកម្ចីមិនដំណើរការ( non-performing loan) កើនឡើងដូច្នេះធ្វើឲ្យប៉ះពាល់ដល់កំណើនប្រាក់ចំណេញនិងកម្ចីក៏ដូចជាបំណុលផងដែរ។ មួយវិញទៀតនៅក្នុងស្ថានភាពសេដ្ឋកិច្ចមិនល្អ ធនាគារមិនអាចបង្ខំឲ្យអតិថិជនបង់សងអំឡុងដែលពួកគាត់កំពុងត្រដាបត្រដួសក្នុងការរកចំណូលនោះទេ។ ដូច្នេះហើយជាលទ្ធផលធនាគារមិនអាចរក្សាកំណើនប្រាក់ចំណេញរបស់ខ្លួនបាន។

 

 គួរបញ្ជាក់ផងដែរ ធនាគារ អេស៊ីលីដាគឺជាធនាគារដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជាដែលជាផ្សារភាគហ៊ុនកម្ពុជា។ តម្លៃហ៊ុន អេស៊ីលីដានៅលើផ្សារហ៊ុនបច្ចុប្បន្ននេះត្រូវបានគេជួញដូរក្នុងតម្លៃ៩,៨៤០រៀលក្នុងមួយហ៊ុន។ ចង់ដឹងបន្ថែមពីរបៀបទិញហ៊ុន អេស៊ីលីដាលើផ្សារហ៊ុនអាចចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia