រថយន្តអគ្គិសនី AION ត្រូវបានជ្រើសរើសយកទៅទទួលតារាអន្តរជាតិល្បីៗ និង រួមទាំងព្រះនាងនរោត្តមជេនណា ដើម្បីចូលរួមក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី 2
Hang ChhenglyAUGUST 28 2024

កាលពីថ្ងៃសៅរ៍ ទី២៤ សីហា ២០២៤កន្លងទៅនេះ AION Cambodia ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានរូមចំណែកក្នុងកម្មវិធីមហោស្រពភាពយន្តកម្ពុជា - អាស៊ីលើកទី២ នៅភីអេច-ហ្គ្រេនហល។ 13ក្នុងនោះដែរ AION Cambodia ក៏បានប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន AION ផ្ទាល់ ដើម្បីជូនដំណើរភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដូចជា គណៈអធិបតី តារាសម្តែង ផលិតករភាពយន្ត តារាចម្រៀង និងភ្ញៀវកិត្តិយសជាច្រើនទៀត ដើរលើកម្រាលព្រុំឆ្ពោះទៅទទួលពានរង្វាន់ដ៏មានអត្ថន័យ និងអស្ចារ្យមួយនេះ ។ 24AION Cambodia ជឿជាក់ថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធ រវាងគ្នា និងគ្នាទៅវិញទៅមក។5

លើសពីនេះទៅទៀត AION Cambodia ពិតជាមានភាពរីករាយយ៉ាងខ្លាំងមែនទែន ដែលព្រះនាង នរោត្តម ជេនណា ទូតសុឆន្ទៈរបស់ AION Cambodia ទទួលបានពានរង្វាន់ ក្នុងរាត្រីនោះផងដែរ។6 គូសបញ្ជាក់ផងដែរថា រថយន្តអគ្គិសនី AION ដែរបំរើក្នុងកម្មវិធីនេះ គឺត្រូវបាននាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន AION Cambodia ដែលបច្ចុប្បន្ននេះមាន ៦ ម៉ូដែលគឺ៖9 1. AION Y Plus 2. AION Y Plus Premium 3. AION ES 4. AION Hyper GT 5. AION Hyper HT Falcon និង 6. AION Hyper HT Standard។ AION Cambodia មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ជិតរង្វង់មូលក្តាន់2 រាជធានីភ្នំពេញ សម្រាប់លេខទំនាក់ទំនង 061 93 3333។

Hang Chhengly

អត្ថបទសរុប៖ 12

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia