ធ្វើការឱ្យ Mcdonald’s អស់ជាង៥០ឆ្នាំ លោកPaul ប្រាប់ថារឿង២នេះ ធ្វើឱ្យគាត់មិនចង់ចូលនិវត្តន៍ទេ
Ping Chou EngNOVEMBER 6 2023112 views

ក្នុងអំឡុងឆ្នាំ១៩៧០ ការងារដ៏ពេញនិយមនិងមើលទៅឡូយបំផុតមួយនៅសហរដ្ឋអាមេរិក គឺធ្វើជាអ្នកចម្អិនប៊ឺហ្គរនៅ Mcdonald’s។ ជាក់ស្តែងតាមបទពិសោធន៍របស់លោក Paul Hendel ជាបុគ្គលិកចាស់វស្សានិងធ្វើការងារនៅហាងអាហារលំដាប់ពិភពលោកមួយនេះតាំងពីអាយុ១៦ឆ្នាំរហូតដល់លោកមានអាយុ៦៦ឆ្នាំ តាំងពីស៊ីប្រាក់ម៉ោងក្នុង១ម៉ោងបាន១.៨៥$ បានប្រាប់ថាព្រោះរឿង២នេះ ធ្វើឱ្យលោកធ្វើការដោយមិនចង់គិតគូពីរឿងចូលនិវតន្ត៍នោះទេ៖

 

១. ជម្រើស២ពីឪពុក

 

ធ្វើការនៅ Mcdonald’s បាន២ឆ្នាំហៀបនឹងលាឈប់ទៅហើយលោកក៏ត្រូវបានថៅកែឱ្យឡើងតំណែង នៅMcDonald’s ដែលកំពុងបើកទីតាំងថ្មី ហើយត្រូវការជំនួយការអ្នកគ្រប់គ្រងយ៉ាងខ្លាំង។​ ក្នុងរយៈពេល៣ឆ្នាំបន្ទាប់ លោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅ។

 

នៅឆ្នាំ ១៩៨០ នៅពេលដែលគាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគាត់មានជម្រើស២ ថាតើគាត់គួរតែចូលរួមជាមួយប៉ារបស់គាត់នៅ Wall Street ជាកន្លែងដែលគាត់អាចរកលុយបានច្រើន ឬបន្តធ្វើការនៅ McDonald’s ក្នុងការងារដែលគាត់ពូកែ និងពេញចិត្ត? 

 

លោក Paul ក៏បានឆ្លើយជាមួយសំណួរឪពុកថាលោកពិតជាស្រឡាញ់នូវការងារដែលលោកធ្វើនៅ Mcdonald’s  ដែលវាជាការងារដែលលោកពូកែស្រាប់ ហើយលោកយល់ថាវាមិនមែនជាការងារដែលទទួល​បាន​ប្រាក់​ខែ​រាល់​សប្ដាហ៍​នោះ​ទេ តែវាជាគុណតម្លៃដែលខ្ញុំមើលឃើញលើសពីតំណែងតួនាទីនិងប្រាក់ខែនៅក្នុងក្រុមហ៊ុន តែលោកគិតថាលោកនឹងអាចក្លាយជាដៃគូសហការជាមួយអាជីវកម្មបែបហ្វ្រេនឆាយរបស់ Mcdonald’s ថែមទៀត។

 

២. មិនចង់មានពាក្យចូលនិវត្តន៍ ជាប់ឈ្មោះរបស់ខ្លួន

 

ពេលធ្វើការនៅ McDonald’s ជាពេលដែលធ្វើឱ្យ Paul រំជើបរំជួលជាខ្លាំងនៅវ័យ២០ឆ្នាំ ពោលគឺ McDonald’s តែងផ្តល់ឱកាសឱ្យបុគ្គលិក ដើម្បីក្លាយជាម្ចាស់/ប្រតិបត្តិករ ត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃរបស់ភោជនីយដ្ឋាន និងគ្រប់គ្រងបុគ្គលិករបស់គាត់ផ្ទាល់។ ម្ចាស់/ប្រតិបត្តិករនៅ McDonald’s រកបានរហូតដល់៤០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដែលនេះប្រៀបដូចជាដៃគូសហការរកស៊ីជាមួយ McDonald’sយ៉ាងអ៊ឹចឹងដែរ។

 

បុរសវ័យ៦៦ឆ្នាំរូបនេះបានឱ្យដឹងថា ឱកាសដែល McDonald’s ផ្តល់ជូនពិតជាគ្មានដែនកំណត់ទេ។លោកបានបន្ថែមថាខ្លួនបានធ្វើការជាមួយមនុស្សដែលចាប់ផ្តើមជាបុគ្គលិក ជាអ្នកគ្រប់គ្រង បន្ទាប់មកបានដំឡើងឋានៈទៅជាម្ចាស់/ប្រតិបត្តិករក្នុងរយៈពេលពីរបីឆ្នាំ”។

 

បន្ថែមពីនេះលោកបានគូសបញ្ជាក់ថា “ខ្ញុំចង់មានភាពបត់បែននៅកន្លែងធ្វើការ ដូច្នេះខ្ញុំមានពេលច្រើនសម្រាប់កីឡាវាយកូនហ្គោល ចេញទៅក្រៅនៅលើទូក និងចំណាយពេលជាមួយគ្រួសាររបស់ខ្ញុំ តែ​ខ្ញុំ​មិន​ចង់​មាន​ពាក្យ “ចូលនិវត្តន៍” ​នៅ​ជាប់​នឹង​ឈ្មោះ​របស់​ខ្ញុំ​ទេ ព្រោះថាការងារខ្លះមិនបាច់ចូលនិវត្តន៍ ក៏យើងអាចរីករាយនឹងធ្វើដែរ ព្រោះយើងស្រឡាញ់នឹងពេញចិត្តការងារមួយនោះ”៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia