ស្នៀតទាញចំណូល៦យ៉ាងដើម្បីក្លាយជាមហាសេដ្ឋីអចលនទ្រព្យ របស់លោក Grant Cardone
Bunthoeun KoemFEBRUARY 5 2023334 views

លោក Grant Cardone មានអាយុ ៦៤ឆ្នាំ មានដើមកំណើតនៅ សហរដ្ធអាមេរិក។ បច្ចុប្បន្នលោកគឺជាអ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត ជាគ្រូបង្វឹកផ្នែកលក់ និងជាវាគ្មិនមួយរូប ហើយគាត់ក៏ជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគអចលនទ្រព្យឯកជន Cardone Capital និងជាតារាក្នុងរដូវកាលទី២នៃកម្មវិធី“Undercover Billionaire” ផងដែរ។

យោងតាមការដកស្រង់ចេញពីសារព័ត៌មាន Yahoo Finance បានឱ្យដឹងថា លោក Cardone បានបង្កើតកេរ្តិ៍ឈ្មោះរបស់លោកតាមរយៈសៀវភៅជំនួញដែលលក់ដាច់បំផុត និងវគ្គសិក្សាផ្នែកលក់ មិនតែប៉ុណ្ណោះគាត់ក៏បានបង្កើតទ្រព្យសម្បត្តិភាគច្រើនរបស់គាត់តាមរយៈការវិនិយោគទៅលើអចលនទ្រព្យ។ ហើយខាងក្រោមនេះគឺជាស្នៀតទាញចំណូលទាំង៦ ដើម្បីក្លាយខ្លួនជាមហាសេដ្ឋីអចលនទ្រព្យ៖

១.ជ្រើសរើសទីតាំងល្អបំផុតមួយ

យើងទិញអចលនទ្រព្យយកទៅវិនិយោគទិញត្រូវគឺចំណេញ ទិញខុសគឺខាត។ ម្យ៉ាងទៀតវាទាមទារឳ្យយើងជាអ្នកវិនិយោគផ្ទាល់ចេះប៉ាន់ប្រមាណច្បាស់លាស់ តាមរយៈការសិក្សាច្បាស់លាស់មួយ មិនមែនចេះតែទាយថានឹងជោគជ័យនោះនឹងជោគជ័យនោះទេ។​ ដូច្នេះក្នុងការទិញអចលនទ្រព្យយកទៅវិនិយោគត្រូវតែសិក្សាអោយច្បាស់ថាទីតាំងដែលយើងទិញមានសក្ដានុពលខ្ពស់ មានការអភិវឌ្ឍនាពេលខាងមុខ។ ជាហេតុទើបធ្វើអោយយើងត្រូវចាប់អារម្មណ៍ទៅលើទីតាំងដែលល្អចាំបាច់ជាងអាគារដែលល្អ។

២.ចំនួនយូនីតឬបន្ទប់គឺជាចំណុចសំខាន់បំផុតនៅក្នុងអចលនទ្រព្យ

មនុស្សភាគច្រើនចាប់ផ្តើមដោយតូចពេក។ ខណៈ​ពេលនោះ​វា​អាច​កាន់​តែមានភាព​ងាយ​ស្រួល​ក្នុង​ការ​ទិញ​មួយ ឬ​ពីរ សម្រាប់អ្នករស់នៅតែបើយើងទុកក្នុងការវិនិយោគនោះគឺវា​ពិបាក​ក្នុង​ការ​រក​ប្រាក់ចំណូល​លើ​កិច្ច​ព្រម​ព្រៀង​ព្រោះវាមានតិច​ជាងក្នុងការវិនិយោគ។ បើសិនយើងចង់វិនិយោគនោះគួរណា តែទិញច្រើនយូនីតដើម្បីបន្តាក់ទុនគឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងរកលុយបានច្រើនជាង បើយើងចាប់ផ្តើមក្នុងចំនួនតិចយូនីត។ មនុស្សភាគច្រើនមិនដឹងរឿងនេះទេ រហូតទាល់តែពួកគេត្រូវបានបាត់បង់ដោយកិច្ចព្រមព្រៀងតូចៗជាច្រើន។

៣.​ ស្វែងរកអចលនទ្រព្យដែលងាយរកចំណូលហើយមានតម្លៃទាបជាងទីផ្សារ

នៅគ្រប់ទីផ្សារទូទាំងពិភពលោកបើនិយាយពីសហរដ្ឋអាមេរិក អ្នកអាចស្វែងរកអចលនទ្រព្យដែលតម្លៃជួលទាបជាងទីផ្សារបានព្រោះទីនោះច្រើនតែជាម្ចាស់ដែលបានវិនិយោគប្រើអស់រយៈពេលជាយូរជាមួយអចលនទ្រព្យពួកគេដោយសារហេតុនេះគេ​អាចនឹងភ័យខ្លាចក្នុងការដំឡើងថ្លៃជួល ឬមិនចាំបាច់ត្រូវដំឡើងតម្លៃ ដោយសារតែមូលដ្ឋាននៃការចំណាយរបស់ពួកគេមិនសូវទាមទារ បង្កើនការជួល ហើយពេលនោះបើយើងមានឱកាសក្នុងការទិញយកដើម្បីដាក់ជួលអ្នកអាចបានបង្កើនតម្លៃភ្លាមៗ។

៤.កិច្ចព្រមព្រៀងគឺសំខាន់ជាងអ្វីៗទាំងអស់

មនុស្សភាគច្រើនតែងតែប្រតិបត្តិខុសនៅពេលដែលចាប់ផ្តើមធ្វើអចលនទ្រព្យដំបូងៗចៀសវាងការធ្វើអចលនទ្រព្យមិនទទួលបានផលជាចាំបាច់មុននោះយើងត្រូវយល់ដឹងអំពីកិច្ចព្រមព្រៀង បន្ទាប់មកប្រាក់បំណុល នឹង​ទីផ្សារភាគហ៊ុន ឬ ចំនួនសាច់ប្រាក់។ ស្វែងរកកិច្ចព្រមព្រៀងត្រឹមត្រូវ ហើយបំណុល និងសមធម៌នឹងធ្វើតាមជានិច្ច។ វិនិយោគិន និងអ្នកផ្តល់ប្រាក់កម្ចីនឹងតែងតែតម្រង់ជួរសម្រាប់អចលនទ្រព្យដ៏អស្ចារ្យ។

៥. កុំវិនិយោគបើសិនគ្មានលំហូរសាច់ប្រាក់

យើងគប្បីដឹងច្បាស់អំពីសក្តានុពលរបស់ផ្នែកទ្រព្យនិងហិរញវត្ថុនីមួយៗ។ ព្រោះការទិញអចលនទ្រព្យនីមួយៗត្រូវផ្តល់អោយអ្នកមានភាពទំនួលខុសត្រូវខ្ពស់នឹងត្រូវមានការគ្រប់គ្រងលំហូសាច់ប្រាក់ល្អ។ លំហូរសាច់ប្រាក់គឺជាច្រកដ៏បរិសុទ្ធនៃការវិនិយោគអចលនទ្រព្យ។ លំហូរសាច់ប្រាក់វិជ្ជមានអាចនាំអ្នកឆ្លងកាត់ទីផ្សារធ្លាក់ចុះ។ ហើយវាគ្រាន់តែជាបញ្ហានៃពេលវេលាមុននៅពេលការជួលកើនឡើង។ ដល់ពេលដែលការជួលកើនឡើង លំហូរសាច់ប្រាក់ក៏ដូចគ្នាដែរ។ លំហូរសាច់ប្រាក់កាន់តែច្រើន អ្នកទិញបន្ទាប់អាចចំណាយលើអចលនទ្រព្យរបស់អ្នកកាន់តែច្រើនដូចគ្នា។

៦ ជាចុងក្រោយត្រូវដឹងអំពីទីផ្សាររបស់អ្នក

ទំនុកចិត្តគឺជាគុណភាពដ៏សំខាន់បំផុតរបស់អ្នកវិនិយោគដ៏អស្ចារ្យ។ បើគ្មានទំនុកចិត្តទាំងស្រុងទេ អ្នកនឹងមិនមានគន្លឹះសម្រាប់ដោះស្រាពេលជួបបញ្ហានោះទេ។ ជាហេតុនេះយើងចាំបាច់ដឹងពីទីផ្សាររបស់អ្នក សេដ្ឋកិច្ចក្នុងតំបន់ ការងារ ការជួល ការកាន់កាប់ ការចំណាយ អ្នកជួល និងកម្រិតប្រាក់ចំណូល អ្នកនឹងទទួលបានទំនុកចិត្តដែលអ្នកត្រូវការដើម្បីសម្រេចចិត្តទៅលើអចលនទ្រព្យរបស់៕

Grant Cardone 1

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia