មានលុយកុំចេះតែទិញ! ស្វែងយល់កត្តាទាំង ៥ នេះសិន មុនសម្រេចចិត្តទិញខុនដូ បើមិនចង់ខកចិត្ដ
Srey NuthOCTOBER 12 2023208 views

នៅពេលដែលលោកអ្នកមានលុយគ្រប់គ្រាន់ហើយចង់រស់នៅបែបស្ងប់ស្ងាត់និងចង់រស់នៅបែបផាសសុកភាពការរស់នៅ Condo គឺជាជម្រើសទីមួយ។ ជាទូទៅខុនដូ ធម្មតាមានតម្លៃសមរម្យជាងផ្ទះ ហើយភាគច្រើនគឺនៅក្នុងក្រុង។

យោងតាមការដកស្រង់ចេញពីគេហទំព័  Bankrate បានប្រាប់ពីកត្ដាមួួយចំនួនមុនទិញ​ Condo លោកអ្នកគួរស្វែងយល់កត្តាមួយចំនួន ៥ នេះសិនមុនសម្រេចចិត្តទិញដើម្បីកុំឲ្យមានការខកចិត្ដពេលទិញរួច៖

 

១. ទីតាំង

 

ការរើសទីតាំងគឺជាកត្តាចម្បង ដូច្ចេះត្រូវពិនិត្យមើលថាតើទីតាំងនៃអគារដែលលោកអ្នកពេញចិត្តអាចនិងមានបញ្ហទៅថ្ងៃមុខឬយ៉ាងណា ឬនៅពេលមានគ្រោះថ្នាក់ផ្សេងតើវា ងាយស្រួលឱ្យឡានសង្រ្គោះ ចូលទៅកាន់កន្លែងរស់នៅរបស់លោកអ្នកបានដែរឬទេ ត្រូវមើលទៀតថានៅទីនោះមានផ្សារទំនើប ហើយនៅជិតកន្លែងធ្វើការរបស់លោកអ្នកឬអត់? ការពិចារណាលើកត្តាទាំងនេះនឹងអនុញ្ញាតឱ្យអ្នករស់នៅកាន់តែមានផាសុកភាពបន្ទាប់ពីការទិញ។

 

២. គ្រឿងបរិក្ខារ

 

គ្រឿងបរិក្ខារគឺជារបស់បន្ថែមដែលមនុស្សចូលចិត្តខ្លាំងណាស់។ ឧទាហរណ៍នៃគ្រឿងបរិក្ខាររួមមាន កន្លែងហាត់ប្រាណ  អាងហែលទឹក បន្ទប់ទទួលភ្ញៀវ  ចំណតសម្រាប់ភ្ញៀវ ប្រព័ន្ធសុវត្តិភាពផ្សេងៗ។ ពិចារណាលើបរិក្ខាររបស់អគារថា តើអ្នកនឹងប្រើប្រាស់វាឱ្យបានល្អដែរឬទេ? ជាទូទៅ គ្រឿងបរិក្ខារកាន់តែច្រើន តម្លៃខុនដូកាន់តែខ្ពស់ ដូច្នេះសូមពិចារណាផងដែរ។

 

៣. ច្បាប់ក្នុងការរស់នៅ

 

ការរស់នៅខុនដូ ជាទូទៅមិនមានសេរីភាពដូចការរស់នៅផ្ទះធម្មតានោះទេ។ ការរស់នៅគឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ដូចជាការរឹតបណ្ដឹងទៅសត្វចិញ្ចឹម សណ្ដាប់ធ្លាប់ជាដើម។ ឧទាហរណ៍ លោកអ្នក​អាច​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចិញ្ចឹមតែ​សត្វតូចៗ​តែប៉ុណ្ណោះ ហើយCondoខ្លះគឺ​​អាចនឹង​ត្រូវ​បាន​ហាមឃាត់​ទាំង​ស្រុង។ មួយវិញទៀតលោកអ្នកក៏ប្រហែលជាមិនអនុញ្ញាតឱ្យជួសជុលឡើងវិញដោយគ្មានការអនុញ្ញាតដែរ។ ដូច្នេះអ្នកត្រូវស្វែងយល់អំពីច្បាប់ទាំងនេះជាមុនសិន ថាអាចទទួលបានដែរឬអត់ ពេលរស់នៅ។

 

៤. កំណត់ថវិការបស់ខ្លួនឯង

 

អ្នកត្រូវតែកំណត់ថវិកាដើម្បីធានាថាអ្នកមិនហួសពីសមត្ថភាពហិរញ្ញវត្ថុរបស់អ្នក។ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ត្រូវ​ជំពាក់​បំណុល​គេ​ដោយមិនដឹងខ្លួន។

 

ការ​កំណត់​ថវិកា​របស់​អ្នក​មិន​មែន​ជា​ការ​កំណត់​ដោយ​ឡែក​ពី​ការ​បង់​រំលោះ​នោះ​ទេ។ គិតអំពីថ្លៃសេវាផ្សេងទៀតដែលអ្នកនឹងត្រូវបង់ផងដែរ ដូចជាការធានារ៉ាប់រង ថ្លៃចុះឈ្មោះ ថ្លៃប្រចាំខែ វិក្កយបត្រអគ្គិសនី និងផ្សេងៗទៀត។ មុនពេលចុះហត្ថលេខាលើកិច្ចសន្យា ត្រូវប្រាកដថាអ្នកអាចរ៉ាប់រងការបង់ប្រាក់បន្ថែមទាំងនេះបាន។

 

៥. ប្រភេទ Unit របស់Condo

 

នេះជាចំណុចសំខាន់ចុងក្រោយផងដែរ ដែលត្រូវពិនិត្យ។ មាន Unit Condo ជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសបាន ដោយយូនីតប្រភេទស្ទូឌីយ៉ូ គឺជាប្រភេទបន្ទប់ធម្មតា ដែលមានតម្លៃសមរម្យបំផុតសម្រាប់អ្នកទិញដំបូង ។ Studio room ជាបន្ទប់លក្ខណៈរួមដែលមាន កន្លែងទទួលទានអាហារ ផ្ទះបាយ និងបន្ទប់គេង ។ Condo នេះមានទំហំតូច និងមានតម្លៃសមរម្យបំផុតក្នុងចំណោមប្រភេទ Condo ទាំងអស់។ Unit ប្រភេទស្ទូឌីយោគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានកន្លែងដែលមានថ្លៃថែទាំទាប ថ្លៃសេវាសមាគម និងសេវាផ្សេងៗជាដើម៕

 

Photo 2023 10 12 12 57 22

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia