បើមានសញ្ញាធំៗទាំង ៥នេះ បង្ហាញថា អ្នកនឹងក្លាយទៅជាបុគ្គលជោគជ័យក្នុងថ្ងៃអនាគត
Kan DaraJUNE 6 20235.2 K views

សកម្មភាពរស់នៅប្រចាំថ្ងៃគឺជាសញ្ញាចង្អុលបង្ហាញពីលទ្ធផលដែលអ្នកនឹងទទួលបាន។ វាពិតជាមានសារសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ ត្បិតកត្តាជំរុញថាអ្នកជាបុគ្គលជោគជ័យ ឬបរាជ័យគឺអាស្រ័យទៅលើសកម្មភាពនេះឯង។

ជុំវិញរឿងនេះ Business Combodia សូមលើកបង្ហាញពីសញ្ញា ៥យ៉ាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកមានសញ្ញាទាំងនេះអ្នកនឹងមានអនាគតដ៏ប្រសើរ៖

១/. ជំរុញខ្លួនឯងទៅរកអ្វីដែលខ្លួនចង់បាន៖ សញ្ញាមួយដែលបង្ហាញថាអ្នកនឹងទទួលបានភាពជោគជ័យគឺអ្នកតែងតែជំរុញខ្លួនឯងទៅរកអ្វីដែលអ្នកចង់បានជានិច្ច។​ បើទោះបីជាអ្វីដែលអ្នកចង់បាននោះត្រូវឆ្លងកាត់ការលំបាកច្រើនយ៉ាងណាក៏ដោយក៏អ្នកមិនមានភាពរុញរាលក្នុងការបោះជំហានឈានឆ្ពោះទៅកាន់អ្វីដែលអ្នកចង់បាននោះឡើយ។ មិនតែប៉ុណ្ណោះ អ្នកព្យាយាមស្វែងរកគ្រប់មធ្យោបាយ និងគ្រប់វិធីសាស្ត្រដើម្បីធ្វើរឿងនោះឲ្យក្លាយជាការពិត។

២/. ទម្លាប់ល្អ៖ ទម្លាក់គឺជាកត្តានិករមួយដែលចង្អុលបង្ហាញថាអ្នកគឺជាមនុស្សបែបណា។​ ប្រសិនបើអ្នកមានទម្លាប់ល្អក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃនោះលទ្ធផលដែលអ្នកនឹងទទួលបានក៏មានភាពល្អប្រសើរផងដែរ។ ទម្លាប់ល្អអាចឆ្លុះបញ្ចាំងតាមរយៈសកម្មភាពមួយចំនួនដូចជា មិនពន្យាពេល មិនចំណាយពេលវេលាខ្ជះខ្ជាយ ធ្វើនូវរឿងវិជ្ជមាន និងទម្លាប់នៃការអានជាដើម។ 

៣/. មានទំនុកចិត្តលើសមត្ថភាពខ្លួនឯង៖ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈបែបណានោះទេ អ្នកនៅតែមានភាពជឿជាក់លើសមត្ថភាពខ្លួនឯងជានិច្ច។ អ្នកបានផ្តល់តម្លៃខ្ពស់ទៅលើសមត្ថភាពដែលអ្នកមាន និងមិនមើលងាយ ឬបំបាក់ទឹកចិត្តខ្លួនឯងនោះឡើយ បើទោះបីជាអ្នកដទៃមិនមានភាពជឿជាក់លើអ្នក ឬប្រើអាកប្បកិរិយាអវិជ្ជមានក្នុងរូបភាពណាមួយចំពោះអ្នកក៏ដោយ។ បន្ថែមពីនេះទៅទៀតនោះ អ្នកមិនងាយនឹងទោលទន់ទៅតាមសម្តី ឬសកម្មភាពរបស់អ្នកដទៃនោះទេ។

៤/. ពូកែទំនាក់ទំនង៖ សញ្ញាមួយទៀតដែលបង្ហាញថាអ្នកនឹងទទួលបានភាពជោគជ័យនោះគឺការទំនាក់ទំនងរបស់អ្នកមានភាពល្អប្រសើរ។ អ្នកគឺជាប្រភេទមនុស្សដែលមានការប្រាស្រ័យទាក់ទងល្អជាមួយមនុស្សជុំវិញខ្លួន និងមជ្ឃដ្ឋានក្នុងសង្គមខាងក្រៅ។ ជាមួយគ្នានេះផងដែរ គ្រប់បុគ្គលជោគជ័យនិងមហាសេដ្ឋីគ្រប់រូបសុទ្ធសឹងតែជាបុគ្គលដែលមានទំនាក់ទំនងល្អប្រសើរ ហើយពួកគេបានលើកឡើងថា បណ្តាញទំនាក់ទំនងគឺជាផ្នែកមួយយ៉ាងសំខាន់ដែលកំណត់ពីភាពជោគជ័យនិងទ្រព្យសម្បត្តិដែលយើងនឹងទទួលបាន។

៥/. បង្កើនចំណេះដឹង៖ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបង្កើន និងមិនមានភាពស្កប់ស្កល់ចំពោះចំណេះដឹងទេនោះ ហើយតាំងខ្លួនជាមនុស្សទឹកកន្លះកែវ នោះវាជាសញ្ញាដែលបង្ហាញថាអ្នកនឹងទទួលបានភាពជោគជ័យនៅថ្ងៃខាងមុខជាក់ជាមិនខាន។​ ក្នុងនោះ បុគ្គលជោគជ័យគ្រប់រូបរមែងតែងតែអភិវឌ្ឍខ្លួនឲ្យកាន់តែមានភាពរីកចម្រើនពីមួយកម្រិតទៅមួយកម្រិតជាប្រចាំ ព្រោះពួកគេឲ្យតម្លៃខ្ពស់ទៅលើចំណេះដឹង ហើយពួកគេយល់ថាចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការកសាងទ្រព្យសម្បត្តិ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia